ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខៀវ សុខា​រ៉ា​វី ខ្លាច​ម្ជុល​វិទ្យាសាស្ត្រ​ចាក់​ដោត​ផ្ទៃមុខ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ចាប់អារម្មណ៍​របស់​តារា​សិល្បៈ​ជា​ច្រើន​និយម​ចំណាយ​ប្រាក់​រាប់រយ​ដុល្លារ ដើម្បី​ទៅ​កែស​ម្ជ​ស្ស​ឲ្យ​ឃើញ​ស្អាត​មា ន​ហុងស៊ុយ អ្នក​នាង ខៀវ សុខា​រ៉ា​វី ដែល​ងាក​មក​សម្តែង​សិល្បៈ​វិញ​នោះ មិន​បាន​បង្ហាញ ឬ​ប្រថុយ​ជាមួយនឹង​ការ​កែខៃ ច្នៃ​មុខមាត់​ឲ្យ​ប្រសើរ​ជាង​នេះ​ឡើយ ទោះជា​តារា​រូប​នេះ យល់​ថា ផ្ទៃមុខ​នៅ​មាន​ចន្លោះ​ខ្វះខាត​ក៏​ដោយ​។ អ្នក​នាង​ស្រលាញ់​អ្វី​ដែល​ជា​ធម្មជាតិ​បាន​មក​ពី​កំណើត​ម្តាយ​ផ្តល់​ឲ្យ ព្រោះ​មិន​ប្រថុយ​ជាមួយ​ការ​យក​ម្ជុលចាក់​ដោត​ផ្ទៃមុខ​បាន​ឡើយ ពិតជា​ខ្លាច​ប៉ះពាល់​

រាជធានី​ភ្នំពេញ ៖ ការ​ចាប់អារម្មណ៍​របស់​តារា​សិល្បៈ​ជា​ច្រើន​និយម​ចំណាយ​ប្រាក់​រាប់រយ​ដុល្លារ ដើម្បី​ទៅ​កែស​ម្ជ​ស្ស​ឲ្យ​ឃើញ​ស្អាត​មា ន​ហុងស៊ុយ អ្នក​នាង ខៀវ សុខា​រ៉ា​វី ដែល​ងាក​មក​សម្តែង​សិល្បៈ​វិញ​នោះ មិន​បាន​បង្ហាញ ឬ​ប្រថុយ​ជាមួយនឹង​ការ​កែខៃ ច្នៃ​មុខមាត់​ឲ្យ​ប្រសើរ​ជាង​នេះ​ឡើយ ទោះជា​តារា​រូប​នេះ យល់​ថា ផ្ទៃមុខ​នៅ​មាន​ចន្លោះ​ខ្វះខាត​ក៏​ដោយ​។ អ្នក​នាង​ស្រលាញ់​អ្វី​ដែល​ជា​ធម្មជាតិ​បាន​មក​ពី​កំណើត​ម្តាយ​ផ្តល់​ឲ្យ ព្រោះ​មិន​ប្រថុយ​ជាមួយ​ការ​យក​ម្ជុលចាក់​ដោត​ផ្ទៃមុខ​បាន​ឡើយ ពិតជា​ខ្លាច​ប៉ះពាល់​ពេល​ចាក់​ទៅ​។

បើ​ទោះជា​សម័យ​ឥឡូវ វិស័យ​ខាង​កែស​ម្ជ​ស្ស​កាន់តែ​មាន​លក្ខណៈ​ជឿនលឿន ពូកែ និង​អាច​មានការ​ជឿ​ទុកចិត្ត​បាន រហូត​មាន​អ្នក​សម្បូរ​ប្រាក់​ហ៊ាន​ចំណាយ​យក​រូបរាង​កាយ​ទៅ​ជូន​គ្រូពេទ្យ​កែស​ម្ជ​ស្ស​ឲ្យ​ផូរផង់​ថែម​ទៀត​ផង​។  ក្នុង​សង្គម​សិល្បៈ​ខ្មែរ​សម័យ​ថ្ងៃនេះ បញ្ហា​កែស​ម្ជ​ស្ស​សព្វថ្ងៃ​ក៏ តារាចម្រៀង តារា​សម្តែង​ជា​ច្រើន ត្រូវ​បាន​នាំ គ្នា​ទៅ​កែ​ច្នៃ​មុខមាត់​ច្រើន​គួរសម ខ្លះ​ហោះ​ឆ្លង​ដល់​ក្រៅប្រទេស​ក៏​ឃើញ​មាន ក្នុង​នោះ​តារា​ប្រុស​មួយ​ចំនួន​ក៏​ផ្អើល​លេង​មុខមាត់​ខ្លាំង​ជាង​តារា​ស្រី​ទៅ​ទៀត មក​ពី​គិត​ថា ធ្វើ​មុខមាត់​មាន​ហុងស៊ុយ​ជួយ​លើក​ស្ទួយ​មុខមាត់​ទីផ្សារ​សិល្បៈ​។  ចំពោះ​បញ្ហា​កែស​ម្ជ​ស្ស​នេះ​ដែល​តារា​មួយ​ចំនួន​គិត​ថា ជា​ភាព​នាំ​ឲ្យ​ស្រស់​សោភា អ្នកផង​តាម​គយគន់  សម្រាប់​អ្នក​ផលិតករ​ភាយ​ន្ត​ក៏​ដូច​ជា​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​មួយ​ចំនួន បែរជា​ត្អូញត្អែរ​ថា តារា​ស្អាត​ៗ​មុខ​ធម្មជាតិ ឥឡូវ​ពិបាក​រក​ណាស់ គេ​នាំ​គ្នា​ទៅ​ឲ្យ​ពេទ្យ​ចាក់​ដោត​មុខ​ខុស​ទ្រង់ទ្រាយ​អស់ហើយ មិន​ដូច​តារា​សម្តែង​ជំនាន់​លោក​ទេព រិ​ន្ទ​ដា​រ៉ូ​, អម្ពរ ទេវី​, សុខ ស្រី​មុំ នោះ​ទេ ចង់​យក​មក​ថត​តួ​អ្វី​ក៏​ល្អ  មុខមាត់​ស្អាត​ៗ​ណាស់​ខុស​ពី​ឥឡូវ​ទៅ​ជា​នាំ​គ្នា​កែ​អស់ ខ្លះ​យកមុខ​ទៅ​ជា​អក្សរ V តាម​គេឯង​អស់ ។ ម្ល៉ោះហើយ​ទើប​តួ​សម្តែង​ខ្លះ ដែល​មិន​ទាន់​ដាច់​ចិត្ត​យកមុខ​មាត់​ឲ្យ​ពេទ្យវះកាត់ មើលទៅ​ស្អាត ហើយ​ច្រើន​តែ​ទទួល​បានការ​ហៅ​ថត​មិន​ថា កុន ឬ​ឃោសនា​ផលិតផល​ប្រេង ម្ស៉ៅ ឲ្យ​ក្រុមហ៊ុន​ផ្សេង​ៗ​មិន​ដាច់​សូ ព្រោះ​ក្រុមហ៊ុន​ខ្លះ គេ​រើសមុខ​មាត់​តួ​ណាស់ ឲ្យ​តែ​មើលទៅ​ឃើញ​តួ​នោះ​កែស​ម្ជ​ស្ស គេ​គ្រវីក្បាល និង​អត់​ហៅ​ថត​ទេ ទោះ​ល្បី​ក៏​ដោយ សុខចិត្ត​ហៅ​តួ​ថ្មី​អត់​ល្បី​វិញ​។

សម្រាប់​អ្នក​នាង ខៀវ សុខា​រ៉ា​វី តារា​សម្តែង​មាន​រូប​សម្រស់​ស្រស់​សោភា និង​ស្ថិត​ក្នុង​ស្ថានភាព​មុខមាត់​បែប​ធម្មជាតិ មិន​ទាន់​ត្រូវ​បាន​យក​ទៅ​ប៉ះប៉ូវ​ត្រង់​ណា បាន​បញ្ជាក់​ពី​មូលហេតុ​នេះ​ថា «​ខ្ញុំ​ក៏​យល់​ឃើញ​ថា មុខមាត់​ខ្លួនឯង ដូច​ជា​នៅ​ស្ទើរ​ផ្នែក​ខ្លះ​នៅ​លើ​ផ្ទៃមុខ​ដែរ ។  ប៉ុន្តែ​ពេល​ដែល​មើលឃើញ​ពី​គុណវិបត្តិ​នៃ​ផ្នែក​អ្នក​រង​គ្រោះ ដោយ​រឿង​កែស​ម្ជ​ស្សតា​មរយៈ​ការ​បង្ហាញ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​បញ្ហា​មក​នាង​ពិតជា​ខ្លាច​ចំពោះ​បញ្ហា​ស​ម្ជ​ស្ស​នេះ​ខ្លះ​ដែរ និង​មិន​ហ៊ាន​ទៅ​ជួប​ពេទ្យ​កែស​ម្ជ​ស្ស​ឡើយ ។  អ៊ីចឹង​ហើយ ទើប​បានជា​មុខមាត់​របស់​នាង​នៅ​តែ​ដដែល គ្រាន់តែ​យើង​ប្រើ​ផលិតផល​ឲ្យ​ត្រូវ​ស្បែក​មុខ ស្បែក​ខ្លួន​នោះ​ជា​ការ​ស្រេច បើ​ឲ្យ​ពេទ្យ​យក​ម្ជុល​វះកាត់​មុខ វះ​ច្រមុះ ពិតជា​ខ្លាច និង​អាណិត​រូបសម្បត្តិ​ធម្មជាតិ​ដែល​ម្តាយ​ចែក​ឲ្យ អត់​ប្រថុយ​នោះ​ទេ​» ។  សុខា​រ៉ា​វី បន្ត​ថា ការ​ពិត​អ្នក​កែស​ម្ជ​ស្ស​ពិតជា​មិន​ខុស​ទេ ប្រសិនបើ​ចេះ​រក​កន្លែង​ដែល​ជឿ​ទុកចិត្ត មិន​មាន​អ្វី​កើតឡើង​ទៅ​ថ្ងៃក្រោយ  ព្រោះ​ផ្នែក​វិទ្យា​ស​ម្ជ​ស្ស​នេះ ក៏​មានការ​ពេញ​និយម ពេទ្យ​ក៏​មាន​ជំនាញ គ្រាន់​យើង​ត្រូវការ​យល់​ដឹង​ពី​កន្លែង​ណា​ដែល​ធ្វើ​ទៅ​ល្អ ឬ​ទៅ​រក​ពេទ្យ​ណា​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ នោះ​ពិតជា​មិន​អី​នោះ​ទេ ទើប​មាន​អ្នក​នៅ​តែ​កែ​ច្នៃ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព