ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកាមរី​បាឡែន​បើក​បុកម៉ូតូ​សង់ស៊េរី​ឆ្នាំ៩៨មួយ​គ្រឿង​ពេញ​ទំហឹង​របួសធ្ងន់ស្រាល​៣​នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កាមរី​បាន​ឡែន បើក​បុរសម្នាក់​ទៅ​បុក​ម៉ូតូ​សង់​ស៊េរី​ឆ្នាំ៩៨ មួយ​គ្រឿង​បណ្តាល​ឱ្យ​របួស​ធ្ងន់​ម្នាក់ និង​ស្រាល​២នាក់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១២ និង​១០ នាទី​អាធ្រាត្រ ថ្ងៃ​ទី​ ១៦ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​៥១ កែង១១៨ ក្រោយ​មន្ទីរពេទ្យ​អង្គឌួង ស្ថិត​នៅ​ក្នុង​សង្កាត់ផ្សារថ្មី​ទី​១

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កាមរី​បាន​ឡែន បើក​ដោយបុរសម្នាក់​ទៅ​បុក​ម៉ូតូ​សង់​ស៊េរី​ឆ្នាំ៩៨ មួយ​គ្រឿង​បណ្តាល​ឱ្យ​របួស​ធ្ងន់​ម្នាក់ និង​ស្រាល​២នាក់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១២ និង​១០ នាទី​អាធ្រាត្រ ថ្ងៃ​ទី​ ១៦ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​៥១ កែង១១៨ ក្រោយ​មន្ទីរពេទ្យ​អង្គឌួង ស្ថិត​នៅ​ក្នុង​សង្កាត់ផ្សារថ្មី​ទី​១ ខណ្ឌដូន​ពេញ​។

ប្រ​ភព​ព័ត៌មាន​នៅកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេឃើញ​ម៉ូតូ​សង់​​ស៊េរី​ឆ្នាំ៩៨ មួយ​គ្រឿង ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ឃ.៧៩៣៨ភព១ ជិះ​គ្នា​៣​នាក់ ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​លេខ​៥១ ក្នុង​ទិស​ដៅ​ពីជើង​ទៅ​ត្បូង​ ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ក៏ត្រូវ​រថយន្ត​បាន​ឡែន​មួយ​គ្រឿង ពណ៌ខ្មៅ អត់ស្គាល់​ស្លាក​លេខ​បើក​មក​បុក​ពី​ក្រោយ​ម៉ូតូ​ពេញ​ទំហឹង បណ្តាល​ឱ្យ​បុរស​ម្នាក់​របួស​ធ្ងន់ និង​បុរស២​នាក់ទៀត​របួសស្រាល​ ចំណែក​រថយន្ត​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​បាត់ស្រមោល ។

ក្រោយពេល​កើត​ហេតុ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បាន​មក​ទទួល​ជន​រង​គ្រោះ​ទៅ​សង្រ្គោះ​តែ​ជន​រង​គ្រោះ​អត់​មាន​លុយ​ក៏​បានហៅ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ផ្ទះ ហើយ​ជន​រង​គ្រោះ​មិន​បាន​ដាក់ពាក្យបណ្តឹង​នោះទេ​។