ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់ត្រូវជនសង្ស័យ​ពីរនាក់​ឆក់​កាបូប​​មិនបាន​សម្រេច​ ប៉ុន្តែ​ដូលម៉ូតូ​របួស​រលាត់ដៃជើង​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​មិន​​បាន​​សម្រច​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយសុវត្ថិ​ភាព ចំណែក​នារីម្ចាស់កាបូប​​ដួល​​​ម៉ូតូ​រង​របួស​រលាត់ដៃជើង ។ ហេតុការណ៍នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៧ និង​៣០​នាទី យប់ ថ្ងៃ​ទី​១៣ តុលា ២០១៤ នៅ​ចំណុច​ក្បែរ​​ពហុកីឡា​ដ្ឋាន​

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​មិន​​បាន​​សម្រច​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយសុវត្ថិ​ភាព ចំណែក​នារីម្ចាស់កាបូប​​ដួល​​​ម៉ូតូ​រង​របួស​រលាត់ដៃជើង ។ ហេតុការណ៍នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៧ និង​៣០​នាទី យប់ ថ្ងៃ​ទី​១៣ តុលា ២០១៤ នៅ​ចំណុច​ក្បែរ​​ពហុកីឡា​ដ្ឋាន​ជាតិ​អូរឡាំ​ ពិក​ ផ្លូវ​១៨២ កែង ផ្លូវ​១៦៣ ស្ថិត​ក្នុង​សង្កាត់វាលវង់ ខណ្ឌ៧​មករា ។

ប្រ​ភព​ព័ត៌មាន​ពី​នារីរង​គ្រោះ​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​នារី​រង​គ្រោះ​​ជិះ​ម៉ូតូ​អាយខុន មួយ​គ្រឿង ពណ៌ស លាយ​ផ្ទៃមេឃ ពាក់ស្លាក​លេខ​ភ្នំណពេញ​1BO-7326 ចេញ​ពីសាលា​រៀន​​ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​កម្ពុជា​ក្រោមនិង​ដឹង​ថា​មាន​មនុស្ស​ប្រុស​ពីរ​នាក់​ជិះ​ម៉ូតូ​តាម​ពី​ក្រោយតែនារីរង​គ្រោះ​មិន​ចាប់​អារម្មណ៍​ស្មាន​ថា​ជា​អ្នក​ដំណើរ​ធម្មតា ​។ ​ ខណៈនារីរង​គ្រោះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​ស្រាប់តែ​មាន​ជន​សង្ស័យ​​ពីរ​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូគីឡែត និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុង​ដា​ឌ្រីម សេ១២៥ ជិះ​មក​ក្បែរ​ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពីនារីរង​គ្រោះ​តែមិន​មិន​បាន​សម្រេច​ដោយ​សារ​កាបូប​នោះ​មាំល្អ ក៏ប៉ុន្តែបណ្តាល​ឱ្យ​នារីម្ចាស់​កាបូប​ដួល​ម៉ូតូ​រលាត់ដៃជើង ចំណែក​ក្រុម​ជន​សង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួនបាត់ស្រមោល​ក្នុង​មួយ​ប៉​ប្រិច​ភ្នែក ។

បន្ទាប់​ពីកើត​ហេតុ​ភ្លាមនគរបាល​ខណ្ឌ​៧មករា បាន​ចេញ​អន្តរាគមន៍​គ្រប​ច្រក​ល្ហក​តែមិន​អាច​រក​ក្រុម​ជន​សង្ស័យ​ឃើញ​នោះ​ទេ ដោយ​សមត្ថកិច្ច​បាន​ឱ្យ​ថា​ក្រុមជន​សង្ស័យ​គឺជាមុខ​សញ្ញា​ចាស់​ដែលជំនួន​ខាង​ជិះ​ម៉ូតូ​គេចខ្លួន ។ តែទោះ​បី​ជា​យ៉ាង​ណាក៏ដោយ​នគរ​បាល​ខាង​លើ​ថានឹង​ស្រាវ​ជ្រាវ រក​ក្រុម​ជន​សង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ ។

ក្រោយពេល​កើតហេតុ​នារីរង​គ្រោះ​បាន​និយាយ​ថា​ក្នុង​កាបូប​របស់នាង​មានតែលុយមួយ​ចំនួន និង​ទូរស័ព្ទ​​ដៃ​មួយ​គ្រឿង​តែប៉ុណ្ណោះ​ហើយ​ក៏មិន​មាន​បាត់បង់នោះទេ​ ហើយ​នារីរង​គ្រោះ​ក៏បាន​ដាក់ពាក្យបណ្តឹង​នៅ​អធិ​ការ​ដ្ឋាន​ខណ្ឌ៧មករា ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ក​មក​​ផ្តន្ទាទោសតាមនិតិវិធី​​ច្បាប់​។