ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុងបន្តសាកសួរ​ជនដៃដល់​និងអ្នកពាក់ព័ន្ឋ​ការបា.ញ់សម្លា.ប់​អ្នកកាសែត​នៅស្រុកស្នួល

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖​ ជនសង្ស័យចំនួន០៣នាក់​ក្នុងនោះម្នាក់​ជាជនដៃដល់​បា.ញ់សម្លា.ប់​អ្នកកាសែត​សមាគមខ្មែរអ្នក​ប្រជាធិបតេយ្យ​កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១២ ​តុលាម្សិលមិញនោះ​ បានត្រូវសមត្ថិច្ច​ស្រុកស្នួលចាប់ខ្លួន​ប៉ុន្មានម៉ោង​ក្រោយអំពើ​ឃាតក.ម្ម និងកំពុងបន្តសួរ​នំានៅព្រឹកថ្ងៃទី១៣​ តុលា​ ២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ចឲ្យដឹងថា ​បន្ទាប់ពីប៉ូលិស​ស្រុកស្នួលសួរនំារួច ​នឹងបញ្ជូនមកស្នងការដ្ឋាន​នគរបាលខេត្ត​នាព្រឹកថ្ងៃចន្ទដដែលនេះ​ មុននឹងបន្តបញ្ជូន​ទៅសាលាដំបូង​ចាត់ការតាមច្បាប់ ។

ខេត្តក្រចេះ ៖​ ជនសង្ស័យចំនួន០៣នាក់​ក្នុងនោះម្នាក់​ជាជនដៃដល់​បាញ់សម្លាប់​អ្នកកាសែត​សមាគមខ្មែរអ្នក​ប្រជាធិបតេយ្យ​កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១២ ​តុលាម្សិលមិញនោះ​ បានត្រូវសមត្ថិច្ច​ស្រុកស្នួលចាប់ខ្លួន​ប៉ុន្មានម៉ោង​ក្រោយអំពើ​ឃាតកម្ម និងកំពុងបន្តសួរ​នំានៅព្រឹកថ្ងៃទី១៣​ តុលា​ ២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ចឲ្យដឹងថា ​បន្ទាប់ពីប៉ូលិស​ស្រុកស្នួលសួរនំារួច ​នឹងបញ្ជូនមកស្នងការដ្ឋាន​នគរបាលខេត្ត​នាព្រឹកថ្ងៃចន្ទដដែលនេះ​ មុននឹងបន្តបញ្ជូន​ទៅសាលាដំបូង​ចាត់ការតាមច្បាប់ ។

ជនសង្ស័យទំាង០៣នាក់​ដែល​សមត្ថកិច្ចឃាត់ខ្លួន​ជាបន្តបន្ទាប់​កាលពីថ្ងៃអាទិត្យ​ម្សិលមិញនោះរួមមាន៖

០១- ឃឹម ភក្តី​ ជា ​PM​ រាជធានីភ្នំពេញ ​និង​ជាម្ចាស់កំាភ្លើង

០២- ពិន ហៀង ​ជាប៉ូលិសប៉ុស្តិ៍ស្រែឈូក ​ស្រុកកែវសីមា ​ខេត្តមណ្ឌលគិរី ​ជាម្ចាស់រថយន្ត Luxus ​470  ដែលជិះធ្វើសកម្មភាព

០៣- ឡា ណារ៉ុង ​ហៅរស់ ​អតីត​យោធាខេត្តមណ្ឌលគិរី​ ជាជនដៃដល់

គួរបញ្ជាក់ថា​ អ្នកកាសែត​ម្នាក់ឈ្មោះ តំាង ទ្រី​ អាយុ៤៩ឆ្នាំ ​ដែលគេស្គាល់ថា​ជាអ្នកកាសែត​សមាគមខ្មែរអ្នកប្រជាធិបតេយ្យ ​បានត្រូវខ្មាន់កំាភ្លើង​បាញ់ចំចិញ្ចើមស្តំា​ធ្លាយក្បាល​បណ្តាលឲ្យស្លាប់ភ្លាមៗ​​នៅកន្លែងកើតហេតុ​ក្បែររថយន្ត​របស់ខ្លួន​កាលពីចន្លោះ​ម៉ោង១ទៅ២រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១២​ តុលា ២០១៤ ​នៅចំណុចព្រៃ​ ក្នុងភូមិទួលពន្លៃ ​ឃុំខ្សឹម​ ស្រុកស្នួល ។

តាមការសន្និដ្ឋានជំហានដំបូង​ ករណីឃាតកម្ម​បាញ់សម្លាប់អ្នក​កាសែតខាងលើនេះ ​អាចពាក់ព័ន្ឋនឹង​ជំនួញឈើប្រណីត ។

ព័ត៌មានលម្អិត​នឹងនឹងមានផ្សាយជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕