ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្តែង​លើ​ឆាក​នៃ​តារាភាពយន្ត​សិង្ហ​បុរី​៣​ដួង បង្ហាញ​អារម្មណ៍​អ្នកគាំទ្រ​ហ៊ោ​ក​ញ្ជៀ​វ​ពេញ​សាល​មហោស្រព​ចេ​ន​ឡា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​សិង្ហ​បុរី​ល្បីល្បាញ​បី​ដូង​បាន​មក​ដល់​ប្រទេស​កម្ពុជា​សារ​ជា​ថ្មី​ម្តងទៀត ដើម្បី​សម្ពោធ​រឿង​ថ្មី​ក្រោម​ចំណងជើង​ថា​«​ជីវិត​ក្នុង​មាតុភូមិ​ថ្មី​» ជា​រឿង​ភាគ ទើប​ផលិត​ឡើង​កំពុង​មានការ​ពេញ​និយម​នៅ​សិង្ហ​បុរី ។ តារាភាពយន្ត​ទាំង​៣​ដួង រួម​មាន​អ្នក​នាង Jeanette Aw លោក Desmond Tan និង​លោក Elvin Ng ។ នា​ល្ងាច​ថ្ងៃ​ទី​១០ តុលា ២០១៤ តារា​ល្បីឈ្មោះ​ទាំងនោះ ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ធ្វើការ​ជួបជុំ​ក្រុម​អ្នកគាំទ្រ ដោយ​មានការ​ប្រគំ​តន្ត្រី ផ្ទាល់​នៅ​មជ្ឈមណ្ឌល​មហោស្រព

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​សិង្ហ​បុរី​ល្បីល្បាញ​បី​ដូង​បាន​មក​ដល់​ប្រទេស​កម្ពុជា​សារ​ជា​ថ្មី​ម្តងទៀត  ដើម្បី​សម្ពោធ​រឿង​ថ្មី​ក្រោម​ចំណងជើង​ថា​«​ជីវិត​ក្នុង​មាតុភូមិ​ថ្មី​» ជា​រឿង​ភាគ ទើប​ផលិត​ឡើង​កំពុង​មានការ​ពេញ​និយម​នៅ​សិង្ហ​បុរី ។ តារាភាពយន្ត​ទាំង​៣​ដួង រួម​មាន​អ្នក​នាង Jeanette  Aw លោក Desmond Tan និង​លោក Elvin Ng ។ នា​ល្ងាច​ថ្ងៃ​ទី​១០ តុលា ២០១៤  តារា​ល្បីឈ្មោះ​ទាំងនោះ ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ធ្វើការ​ជួបជុំ​ក្រុម​អ្នកគាំទ្រ ដោយ​មានការ​ប្រគំ​តន្ត្រី ផ្ទាល់​នៅ​មជ្ឈមណ្ឌល​មហោស្រព​ចេ​ន​ឡា រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ជំទាវ ឃួ​ន សុ​ដា​រី តំណាងរាស្ត្រ មណ្ឌល​ខេត្តកណ្តាល  លោក​ឧកញ៉ា សុខ ចំរើន អគ្គនាយក​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ PPCTV   លោក​ជំទាវ យិ​ន ផា​ន្នី និង​យុវវ័យ​ជា​ច្រើន​រូប​មក​គាំទ្រ​តារា​សិង្ហ​បុរី ប្រកបដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​។

លោក Stephen Sok តំណាង​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ PPCTV  បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ក្នុង​ពិធី​ប្រគំ​តន្ត្រី​ថា «​ថ្ងៃនេះ ក្រុមគាំទ្រ​ទាំងអស់​របស់​តារា​ល្បីឈ្មោះ​សិង្ហ​បុរី​៣​ដួង  ។  រាត្រី​នេះ ជា​ការ​កក់ក្តៅ​មួយ​ដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ ឃួ​ន សុ​ដា​រី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល ។  នេះ​គឺជា​កិត្តិយស​ក្រៃ​លែង​សម្រាប់​ទូរទស្សន៍ PPCTV យើងខ្ញុំ ។  នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុមហ៊ុន PPCTV សហការ​ជាមួយ​ក្រុមហ៊ុន MEDIACORP Singapor  តាម​រយៈ​ការ​សម្រប​សម្រួល​អញ្ជើញ​តារា​ឆ្នើម​សិង្ហ​បុរី​៣​រូប មក​ជួប​ក្រុម​ហ្វេ​ន​គាំទ្រ មាន​កញ្ញា Jeanette Aw  លោក Elvin Ng  និង​លោក Desmond Tan  ដែល​ពួក​គាត់​កំពុង​តែ​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​ទស្សនិកជន និង​ជា​តារា​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ «​ជីវិត​នៅ​ក្នុង​មាតុភូមិ​ថ្មី​» ដែល​កំពុង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ PPCTV ប៉ុស្តិ៍​លេខ​៩ ។  យើង​ទទួល​បាន​នៅ​ថ្ងៃនេះ ជា​កិត្តិយស និង​ជា​មោទនភាព​របស់​ក្រុមហ៊ុន PPCTV ក៏​ដូច​ជា កម្លាំងចិត្ត​ជំរុញ​ឲ្យ​ក្រុមការងារ​ខិតខំ​បង្កើត​ឲ្យ​មានកម្ម​វិធី​ថ្មី​ៗ​ជា​ច្រើន​បន្ត​ទៀត ។  លើស​ពី​នេះ ជា​ការ​រួមចំណែក​តាម​រយៈ​សិល្បៈ  ពិសេស​វិស័យ​ខ្សែភាពយន្ត ដែល​ជា​ស្ពាន​ផ្សារ​ភា្ជ​ប់រ​វាង​មនុស្ស និង​មនុស្ស និង​មនោសញ្ចេតនា  យោគយល់ និង​សេចក្តី​ស្រឡាញ់​ដែល​ជា​ប្រភព​នៃ​សន្តិភាព និង​មនុស្សធម៌​។ ក្នុង​ឱកាស​ដ៏​ពិសេស​នេះ សូម​អរគុណ​ដល់​បណ្តា​ក្រុមហ៊ុន​ឧបត្ថម្ភ​ដែល​បាន​ជួយ​គាំទ្រ​ធ្វើ​ឲ្យ​កម្មវិធី​ដំណើរការ​យ៉ាង​រលូន​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព