ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ច្រកទ្វារជាំ​ស្រងាំ​មាន​ស្ថានភាពធម្មតាឡើងវិញហើយ​ បន្ទាប់​ពីមាន​ការតវ៉ា​ពីក្រុម​អាជីករ​កម្ពុជាមិ​នព្រមចូលទិញទំនិញ​ក្នុងផ្សារថៃ

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ ៖​ បន្ទាប់​ពីមាន​ការពិភាក្សា​គ្នារវាង​លោក ​វ៉ាត ​ប៉ារ៉ានីន​ អភិបាល​រងខេត្ត​ឧត្តរមាន​ជ័យ និង​លោក​ សុរិយៈ​អៈម៉ន​រ៉ូតវ៉ាន់វ៉ាវុធ ​ អភិបាល​រងខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ កាល​ពីព្រឹកថ្ងៃ​អាទិត្យ​ទី២៨ ខែ​កញ្ញា​ ឆ្នាំ២០១៤ ​ដែលទទួល​យក​សំ​ណូមពរ៥​ចំណុច ធ្វើការ​ដោះ​ស្រាយ​ឆ្លើយ​តប​ទៅ​តាមការ​សំណូម​ពរ​

ខេត្ត​ឧត្តរ​មានជ័យ ៖​ បន្ទាប់​ពីមាន​ការពិភាក្សា​គ្នារវាង​លោក ​វ៉ាត ​ប៉ារ៉ានីន​ អភិបាល​រងខេត្ត​ឧត្តរមាន​ជ័យ និង​លោក​ សុរិយៈ​អៈម៉ន​រ៉ូតវ៉ាន់វ៉ាវុធ ​ អភិបាល​រងខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ កាល​ពីព្រឹកថ្ងៃ​អាទិត្យ​ទី២៨ ខែ​កញ្ញា​ ឆ្នាំ២០១៤ ​ដែលទទួល​យក​សំ​ណូមពរ៥​ចំណុច ធ្វើការ​ដោះ​ស្រាយ​ឆ្លើយ​តប​ទៅ​តាមការ​សំណូម​ពរ​របស់​ក្រុម​អាជីវ​ករកម្ពុជា​ទៅលើ​អាជ្ញាធរ​ថៃ ។ នៅព្រឹក​ថ្ងៃទី០​២ ខែតុលា ​ឆ្នាំ២០១៤ ​ដែលជា​ថ្ងៃព្រហស្បតិ៍្ត​ ច្រក​ទ្វារអន្ត​រជាតិ​ជាំស្រងាំ​ បាន​បើកឱ្យ​ដំណើ​រការជា​ធម្មតា​ឡើង​វិញ ក្នុង​មួយសប្តាហ៍​ជារាល់​ថ្ងៃអាទិត្យ និង​ថ្ងៃ​ព្រហស្បត្តិ៍​ ដែល​ធ្វើការផ្លាស់​ប្តូរទំនិញ​រវាង​ប្រទេស​ទាំង២ ​ ហើយ​ប្រជាព​លរដ្ឋ​កម្ពុជា បានចូល​ទៅទិញ​ទំ​និញ​នៅក្នុង​ផ្សារថៃ​ជាធម្មតា​វិញដូច​សព្វដង​ផងដែរ  ។

តាម​ការលើក​ឡើងពី​អាជីវករក​ម្ពុជាដែល​ចូល​ទៅទិញទំ​និញផ្សារ​ថៃបានឱ្យ​ដឹងថា​ ទំនិញ​បន្លែរផ្លែរ​ឈើ ក៏ដូច​ជាសម្ភារ​គ្រប់​ប្រភេទ ​ដែលដឹ​កតាមរ​ទេះ ម៉ូតូ​ និងរថយន្តតូច​ៗជាលក្ខណៈ​គ្រួសារ គឺខាង​ភាគីថៃ​មិនយក​ពន្ធ​ទៀត​ទេ តែពួក​គាត់នៅ​តែបង់ឱ្យ​មន្រ្តីកាំកុងត្រូលថៃតិចតួចដែរ ក៏ប៉ុន្តែភាគីថៃបានប្រាប់ថា លើកលែង​តែ​ទំ​និញធំ​ៗ និងរថយន្តធំៗ ​ដែលត្រូវ​បង់ពន្ធ​ទៅតាមច្បា​ប់នាំចេញនាំ​ចូលរបស់ប្រទេសថៃ ។ ក្នុងនោះ​​មន្រ្តីកាំ​​កុង​ត្រូល​ថៃ​​ ថែមទាំងបានសម្រួ​លដល់​ប្រជាពល​រដ្ឋកម្ពុជា​ដែលចូលទៅផ្សារថៃ ដោយគ្រាន់តែទិញ​សំបុត្រ​១០​បាត​ក្នុង១នាក់​ដូចកា​លពីមុន ហើយ​យកតំលៃ​ក្បាល​រថយន្ត​ចូលទៅ​ដឹកទំនិញ​ក្នុងផ្សារត្​រឹមតែ​១០០បាត​ថៃ​ប៉ុណ្ណោះ​ រីឯទំនិញ​នាំចូល​ពីកម្ពុជា​ទៅប្រទេ​សថៃ ​គឺត្រូវបង់​ពន្ធជា​ធម្មតាដ​ដែល ក៏ប៉ុន្តែក៏​មិនរឹត​បន្តឹង​ពន្ធដូច​កាល​ពីមុនដែរ ។