ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីចំណាស់ម្នាក់ ត្រូវគេ​ប្រទះ​ឃើញស្លា.ប់​អណ្តែតក្នុងទឹកស្រះ

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ សាកសពស្រ្តីចំណាស់ម្នាក់ត្រូវ​បាន​គេប្រទះ​ឃើញ​ស្លា.ប់​អណ្តែត​ទឹក​កាល​ពីវេលា​ម៉ោង ៦​និង ៣០​នាទីព្រឹក​ ថ្ងៃទី០២ តុលា ២០១៤ នៅ​ចំណុច​ ភូមិតាអុង ឃុំប៉ោយចា ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។

ខេត្តបន្ទាយ​មាន​ជ័យ ៖ សាកសពស្រ្តីចំណាស់ម្នាក់ត្រូវ​បាន​គេប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​កាល​ពីវេលា​ម៉ោង ៦​និង ៣០​នាទីព្រឹក​ ថ្ងៃទី០២ តុលា ២០១៤ នៅ​ចំណុច​ ភូមិតាអុង ឃុំប៉ោយចា ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។

តាម​នគរបាល​ប៉ុស្តិ៍ប៉ោយ​ចា បាន​ឱ្យ​ដឹង​ថា​ស្រ្តីចំណាស់ដែល​ស្លាប់នេះ​មាន​ឈ្មោះ ភួង ថងបែ អាយុ៧៨ឆ្នាំ​ មាន​ទីលំនៅ​ភូម-ឃុំ កើតហេតុ ។ ប្រ​ភព​ព័ត៌មាន​ដែល​បាន​ឱ្យ​ដឹង​ថា​សព​ស្រ្តីចំណាស់ខាងលើ មិន​ទាន់​ដឹង​ស្លាប់ដោយ​សារ​មូល​ហេតុអ្វីនៅ​ឡើយ​ទេ​ ព្រោះ​សមត្ថកិច្ចមូល​ដ្ឋាន​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ  ហើយតាម​ការ​ពិនិត្យ​ទៅ​លើ​ខ្លួន​សាក​សពគឺមិន​មាន​អ្វី​ទាក់ទង​ទៅនឹង​អំពើមនុស្ស​ឃាត​ឡើយ  ។ក្រោយ​ពិនិត្យ​រូច​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​រៀប​ចំធ្វើបុណ្យ​តាម​ប្រពៃណី ។