ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចច​ម្រុះខេត្ត​ចុះបង្រ្កាប​បទល្មើស​នេសាទ​នៅតំបន់​បឹងទ​ន្លេសាប

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ដើមី្ប​អនុវត្ត​ឲ្យកាន់​តែមាន​ប្រសិទ្ធ​ភាព នូវ​បទបញ្ជា​លេខ​០១បប​ របស់​រាជរដ្ឋា​​ភិបាល​កម្ពុជា និ​ង ដោយ​ការយក​ចិត្តទុក​ដាក់ខ្ពស់​ជាប្រចំា​ពីរបស់​លោក ឃឹម ​ប៊ុនសុង​ អភិបាល​នៃគណៈ​អភិបាល​ខេត្ត ​និង ជា​ប្រធាន​គណៈ​បញ្ជា​ការឯក​ភាព​រដ្ឋបាល​ខេត្ត ​និង ​លោក​ឧត្តមសេ​នីយ៍​ត្រី​ ម៉ន ​សាម៉ុន មេបញ្ជាការ​កង​រាជ​

ខេត្ត​សៀម​រាប ៖ ដើមី្ប​អនុវត្ត​ឲ្យកាន់​តែមាន​ប្រសិទ្ធ​ភាព នូវ​បទបញ្ជា​លេខ​០១បប​ របស់​រាជរដ្ឋា​​ភិបាល​កម្ពុជា និ​ង ដោយ​ការយក​ចិត្តទុក​ដាក់ខ្ពស់​ជាប្រចំា​ពីរបស់​លោក ឃឹម ​ប៊ុនសុង​ អភិបាល​នៃគណៈ​អភិបាល​ខេត្ត ​និង ជា​ប្រធាន​គណៈ​បញ្ជា​ការឯក​ភាព​រដ្ឋបាល​ខេត្ត ​និង ​លោក​ឧត្តមសេ​នីយ៍​ត្រី​ ម៉ន ​សាម៉ុន មេបញ្ជាការ​កង​រាជ​អា​វុធហត្ថ​ខេត្តសៀ​មផង​នោះ ​នៅពេល​យប់​ថ្ងៃទី​៣០ ​ខែកញ្ញា ​និង ​ថ្ងៃទី០១ ​តុលា ​ឆ្នាំ២០១៤ ក្រោម​ការ​សម្រ​ប​សម្រួល​ដឹកនាំ​ដោយ ​លោក ​សំរឹទ្ធ ​សុខុន ​ព្រះ​រាជអា​ជ្ញារង​សាលា​ដំបូង​ខេត្ត​សៀមរាប​ និង លោកវរ​សេនី​យ៍​ឯក ស្រី យូរ៉ា មេបញ្ជា​ការរង​នៃទី​បញ្ជាកា​រដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប និង​ជា​ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​និង​យុត្តិធម៌​បាន​បញ្ជា​ដឹកនាំ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត សហការ​ជា​មួយ​ខ័ណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​សៀម​រាប​ដែល​មាន​វត្តមាន​របស់​លោក ​ព្រឹន ​សាវិន ​ នាយ​ខ័ណ្ឌរ​ដ្ឋបាល​ជលផល ​និង អាជ្ញាធរ​ស្រុក​ជីក្រែង​បាន​ចុះ​ធ្វើ​ប្រតិបត្តិ​ការ​បង្រ្កាប​បទ​ល្មើស​នេសា​ទ ក្រោម​ស្បៃរាត្រី​ នៅ​លើផ្ទៃ​ជលសា​បឹងទ​ន្លេសាប​ ក្នុង​ភូមិសា​ស្ត្រ ភូមិ​មាត់​ខ្លា ឃុំអ​ន្លង់សំណ​ ស្រុក​ជីក្រែង ​ខេត្ត​សៀម​រាប ជាប់​ព្រំប្រទល់​ខេត្តកំព​ង់ធំ ក្នុង​នោះ​ដោយ​បាន​ប្រើ​ប្រាស់​នូវម​ធ្យោបាយ​ជាកា​ណូត​ចំនួន ​០៥ ​គ្រឿង ​មានកម្លាំង​២៥នាក់​ ចែក​ជាពីរ​មុខព្រួញ ​។

ក្នុង​សកម្មភា​ពការចុះ​បង្រ្កាប​បទល្មើស​នេសាទ​នេះកម្លាំង​សមត្ថកិ​ច្ចចម្រុះ​ បានធ្វើការ​បង្រ្កាប​នូវឧបករ​ណ៍ឆ្នុក ដែល​ប្រជា​នេសាទ​កំពុង​ប្រើប្រាស់​នូវអំពូល​ភ្លើងព​ណ៌ ​ ដើមី្ប​ទាក់ទាញ​ត្រីគ្រប់​ប្រភេទ ទាំងតូច​ទាំងធំ​ហើយ​ដែល​ជាឧ​បករណ៍​ត្រូវរដ្ឋា​ភិបាល​បានហាម​ឃាត់​ ដែល​ធ្វើឲ្យ​ភ្លឺពេញ​ផ្ទៃទឹក​បឹង​ទន្លេ​សាប ប្រៀប​បាន​ជាទី​ក្រុង​ទៅ​ហើយ​នោះ​នៅ​ចំណុច​​តំបន់មាត់ខ្លា ។ ​នៅក្នុង​យប់ថ្ងៃ​ទី៣០ ខែកញ្ញា នោះ​ដែរ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ធ្វើកា​រ បំផ្លាញ​នូវឧបក​រណ៍​ឆ្នុក ​​បានចំនួន​២០កន្លែង ​និ​ង ដក​ហូត​​បាននូវ​អាគុយ​ចំនួន​០៤គ្រឿង​អំ​ពូល​ភ្លើងម៉ែ​ត្រពណ៌​ ចំនួន​០៤​អំពូល ​ចម្រឹង​៨០ដើម ​ខ្សែនីឡុង​ប្រវែង​៣ពាន់​ម៉ែត្រ ។

នៅក្នុង​​យប់នោះ​ដែរ ក៏​មានការ​រេរាំង​ពីមេភូមិ​និងប៉ូលិ​សប៉ុស្តិ៍​ប្រចាំ​ភូមិ​មាត់​ខ្លា​ដោយ​ពួក​គាត់​បាន​ទទួល​ដំ​ណឹង​ថា ​​មានចោរ​ចូល​មកលាក់​ខ្លួន​នៅក្នុង​តំបន់​ព្រៃលិច​ទឹកក្នុង​ភូមិសាស្ត្រ​ពួក​គាត់ ។ ក៏ប៉ុន្តែ​ទង្វើរ​ដែល​ពួក​គាត់​លើក​ឡើង​បែបនេះ​គឺពួក​គាត់ផ្តល់​ឱកាស​ឲ្យក្រុម​ជន​ល្មើស នាំគ្នា​កាត់​ពន្លិច​ឧបករណ៍​ឆ្នុកទាំង​នោះ​ចូល​ទៅ​ក្នុង​ទឹក ធ្វើឲ្យ​កម្លាំង​សមត្ថកិច្ច​រក​ទីតាំង​និង​បទ​ល្មើស​លែង​ឃើញ​តាម​ពិត​អ្នក​ដែល​ទៅ​រាយការណ៍​នោះ​គឺក្រុម​ជនល្មើស​ដែល​លបលួច​ដាក់​ឧបករណ៍ ឆ្នុក​​ដែល​កម្លាំង​សមត្ថ​កិច្ច​យើង​បានធ្វើ​ការកាប់​បំផ្លាញ​និងដក​ហូត​យក​នោះទេ​ ។

លុះ​នៅព្រឹក​ថ្ងៃទី០១​ ខែតុលា ឆ្នាំ២០១៤នោះ​ដែរ កម្លាំង​សមត្ថកិច្ច​​បានចុះប្រតិបត្តិ​ការ​បន្ត ដើម្បី​កាប់​បំផ្លាញ​នូវឧ​បករណ៍ ​(បរ )​បានចំនួន​១៥ក​ន្លែង ​នៅតំបន់​មាត់ខ្លា ​ដោយ​ធ្វើការ​ដកហូត​យក​បាន​នូវ មាត់​បរ ចំនួន​៣២​មាត់ ​និងប្រលែ​ងត្រីគ្រប់​ប្រភេទ​ចូល​បឹងធម្មជាតិ​វិញបាន​ចំនួ​ន៥០០​គក្រ ព្រមទាំង​បាន​រក្សា​ទុក​ឧបករណ៍​ករ​​ទាំងនោះ​នៅស្នាក់​ការអាវុធ​ហត្ថកំពុង​ភ្លុក ​ដើមី្បរៀប​​ចំដុតបំផ្លាញ​ចោល​ផងដែរ ។