ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​វ័យក្មេង​ធ្វើអត្តឃា.ត​ក្នុងបន្ទប់​សិក្សា​ស្លា.ប់ស្រី ​ប្រុសរបួស​ធ្ងន់​ធ្ងរ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ​គូរ​ស្នេហ៍​វ័យ​ក្មេង​ស្ថិតនៅក្នុង​ការ​សិក្សា ​ទំនង​ជាបាន​ជួបនឹង​វិបត្តិផ្លូវ​ចិត្តណា​មួយ​ កំពុង​តែ​និ​យាយ​សារសង​គ្នាសុខៗ​ ស្រាប់​តែយុវជន​នោះ​បាន​ទាញ​យកកូន​កាំបិត​ ចុង​ស្រួច​មកចាក់​​លើនា​រីរង​គ្រោះ ត្រូវ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យស្លា.ប់​ ក្នុង​ថ្លុកឈា​មយ៉ាង​អណោច​អធម៌​ ។ ​​បន្ទាប់មក បាន​ធ្វើ​អត្តឃា.ត​ខ្លួន​ឯង​

ខេត្ត​កំពង់​ចាម ៖ ​គូ​ស្នេហ៍​វ័យ​ក្មេង​ស្ថិតនៅក្នុង​ការ​សិក្សា ​ទំនង​ជាបាន​ជួបនឹង​វិបត្តិផ្លូវ​ចិត្តណា​មួយ​ ព្រោះកំពុង​តែ​និ​យាយ​សារសង​គ្នាសុខៗ​ ស្រាប់​តែយុវជន​នោះ​បាន​ទាញ​យកកូន​កាំបិត​ ចុង​ស្រួច​មកចាក់​​លើនា​រីរង​គ្រោះ ត្រូវ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យស្លាប់​ ក្នុង​ថ្លុកឈា​មយ៉ាង​អណោច​អធម៌​ ។ ​​បន្ទាប់មក បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង​តាម​ក្រោយ​ ​តែមិន​ស្លាប់​គ្រាន់​តែរងរ​បួសធ្ងន់​ ហេតុកា​រណ៏នេះ​កើតឡើង​នៅវេលា​ម៉ោង២ និង​៣០នាទី​រសៀ​ល​ ថ្ងៃ​ទី២ តុលា ​២០១៤ ​ស្ថិត​នៅក្នុង​បរិវេណ​វិទ្យាល័យ​ខ្ចៅ​ ភូមិបឹង​សាង​លិច ​ឃុំសូ​គង ​ស្រុក​កង​មាស បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើលដ​ល់សមត្ថកិ​ច្ច ចុះ​ទៅពិនិត្យ​ផងដែរ ​។

លោកវ​រៈ​សេនីយ៍​​ត្រី សូ ​សារិទ្ធ អធិការន​គរបាល​ស្រុក​កងមាស​ បា​នប្រាប់​ឲ្យដឹង​ថា​ យុវតី​ជាសិ្ស​ដែល ស្លាប់​នោះ​ឈ្មោះ ​ធី ​លីនដា​ អា​យុ​១៩ឆ្នាំ ​និងយុវសិស្ស​ដែល​រងរបួស​ធ្ងន់​ឈ្មោះ ​ទី រដ្ឋា ​អាយុ​២០ឆ្នាំ ទាំង២​នាក់​រស់​នៅ​​ភូមិបឹង​សាង​លិច​ ឃុំសូគង​ អ្នកមិន​ទាន់ស្លា​ប់នេះ​ត្រូវបាន​សាច់​ញាតិ ​កំពុងតែ​រករថយ​ន្ត​ដឹក​មក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ​។ ​លោកវរៈ​សេនីយ៍​ត្រី សូ ​សារិទ្ធ ​អធិការ​នគរបាល​ស្រុក​កងមាស​ បាន​ប្រាប់​បន្ត​ថា នៅមុន​​កើត​ហេ​តុតាម​សាក្សី​បាននិយាយ​ថា​ ពួក​គេទាំង​២នាក់​ចេញ​ពីផ្ទះ​ មក​រៀន​​គួរនៅវិទ្យា​ល័យ​ខ្ចៅ​ថ្នាក់​ទី១១ នា​រសៀល​ថ្ងៃខាង​លើ​ ។

ក្នុង​ពេល​​នោះគូស្នេហ៍​នេះ​ បាន​និយាយ​សារសង​កៀក​កើយ​គ្នានៅ​ក្នុង​​បន្ទប់ មិនដឹង​ជានិយាយ​ពីអ្វីខ្លះ​នោះ​ទេ លុះ​រហូត​​​ដល់វេលាម៉ោង​ជាង​៣រសៀល​ នៅ​ពេល​ដែល​សិស្ស​ផ្សេង​ចេញ​ពីរៀន​ដើរទៅ​អើត​មើល ក្នុង​បន្ទប់​ថ្នាក់​រៀន​នៅ​ចុងគេ​នោះ ​ស្រាប់​តែប្រទះ​ឃើញ​សិស្ស​ស្រីស្លាប់​ ត្រូវកូន​កាំបិត​ចំក្រោ​មដោះ​ស្តាំ២​កន្លែង ខាង​លើ១​កន្លែង ​និងចុង​​ដង្ហើម១​កាំបិត​ បណ្តាល​ឲ្យស្លាប់​ក្នុង​ថ្លុក​ឈាម​គួរ​ឲ្យសង្វេក ​។ ពេល​ដឹង​ថា​សង្សារ​ស្រី​ស្លាប់​ហើយ​នោះ ​ឈ្មោះ ​ទី រដ្ឋា ​បាន​យកកូន​កាំបិត​ សំរាប់​ចិតបន្លែ​នោះ ​មកចាក់​លើរាង​កាយ​ខ្លួន​ឯង​ ត្រូវ៣​កាំបិតក្នុង​គោល​បំណង​ ធ្វើអត្ត​ឃាត​ឲ្យ ​ស្លាប់​ទាំង២​នាក់ ​តែមិន​ស្លាប់​ដោយ​គ្រាន់​តែរង​របួស​ធ្ងន់ធ្ងរ​ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​