ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៥និង១០នាទី​ល្ងាចនេះ ​តុលាការបង្គាប់ឲ្យនំាខ្លួនលោក ហ៊ី ណារិន ​ទៅឃុំនៅ ACU វិញ​ និង បន្តសួរស្អែកទៀត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អតីត​អធិការ​នគរបាលខណ្ឌមានជ័យ ​លោក ហ៊ី ណារិន ​បានត្រូវចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានីភ្នំពេញ​បង្គាប់ឲ្យសមត្ថកិច្ច​នំាខ្លួនបញ្ជូនទៅ​​ឃុំនៅអង្គភាពប្រឆាំងអំពោះពុករលួយ​ (ACU )វិញហើយនៅម៉ោង៥និង១០នាទីល្ងាចថ្ងៃទី០២​ តុលា​​ ២០១៤ និង បង្គាប់ឲ្យនំាខ្លួន​មកសាកសួរ​នៅព្រឹកស្អែកទៀត ។

រាជធានីភ្នំពេញ​ ៖ អតីត​អធិការ​នគរបាលខណ្ឌមានជ័យ ​លោក ហ៊ី ណារិន ​បានត្រូវចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានីភ្នំពេញ​បង្គាប់ឲ្យសមត្ថកិច្ច​នំាខ្លួនបញ្ជូនទៅ​​ឃុំនៅអង្គភាពប្រឆាំងអំពើពុករលួយ​ (ACU )វិញ​ហើយនៅម៉ោង៥និង១០នាទីល្ងាចថ្ងៃទី០២​ តុលា​​ ២០១៤ និង បង្គាប់ឲ្យនំាខ្លួន​មកសាកសួរ​នៅព្រឹក​ស្អែក​ទៀត ។

គួរបញ្ជាក់ថា ​​អតីតអធិការនគរបាល​​​ខណ្ឌមានជ័យរូបនេះ​​ ​បានត្រូវអង្គភាពប្រឆាំង​អំពើពុករលួយ​​ហៅសួរនំា និងឃាត់ខ្លួន​​​កាលពីល្ងាចថ្ងៃទី៣០​ កញ្ញា ​​និង បានធ្វើការ​ចោទ​ប្រកាន់ពី​បទពាក់ព័ន្ឋ​​នឹងការកឹបកេង​លុយ​បុគ្គលិក​ក្រោមឱវាទជាង២៧០០លានរៀល​ ​និង​ បទចោទ​ចំនួន០៨ផ្សេង​ទៀត​កាលពីថ្ងៃទី០១ ​តុលាម្សិលមិញ ។