ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​កំសត់​ម្នាក់​ និង​ប្រពន្ធ​ទៅ​បើក​ប្រាក់ខែ​​មិន​បានហើយ​​ ​ត្រូវ​មេ​ប្រុង​វាយ​ធ្វើបាប​ទៀត

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ បុគ្គលិក​សន្តិសុខ​ឯកជន​យីហោ (​ស៊ី​ឃ្យូ​រី​ធី ខ​ប​ភើ​រេ​សិន ខូ​អិ​ល​ធី​ឌី​) ម្នាក់​បាន​ស្រែករក​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ដល់ពួក​គាត់​ផង បន្ទាប់​ពី​ពួក​គាត់​ធ្វើការរយៈពេល​១​ខែ​កន្លះ​មក​ហើយ មិន​ត្រូវ​បានក្រុ​ម​ហ៊ុន​ខាងលើ​នោះ​បើក​ប្រាក់ខែ​ឲ្យ​ទាល់តែ​សោះ​​ លុះ​ពេល​ពួក​គាត់​ទៅបើកប​លុយ មិនត្រឹមតែ​មិន​បាន​ទេ ថែម​ទាំង​ត្រូវ​បាន​ប្រធាន​ក្រុម​ផ្នែកសន្តិសុខម្នាក់​ប្រុង​វាយ​ទាត់​ធាក់​​ ​​​​បិទទ្វារ​បង្ខាំង​ និង​ស្រែ​ចោទប្រកាន់​ថា ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ថែម​ទៀត ​។

រាជ​ធានីភ្នំពេញ ​៖ បុគ្គលិក​សន្តិសុខ​ឯកជន​យីហោ (​ស៊ី​ឃ្យូ​រី​ធី ខ​ប​ភើ​រេ​សិន ខូ​អិ​ល​ធី​ឌី​) ម្នាក់​បាន​ស្រែករក​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ដល់ពួក​គាត់​ផង បន្ទាប់​ពី​ពួក​គាត់​ធ្វើការរយៈពេល​១​ខែ​កន្លះ​មក​ហើយ មិន​ត្រូវ​បានក្រុ​ម​ហ៊ុន​ខាងលើ​នោះ​បើក​ប្រាក់ខែ​ឲ្យ​ទាល់តែ​សោះ​​ លុះ​ពេល​ពួក​គាត់​ទៅបើកប​លុយ មិនត្រឹមតែ​មិន​បាន​ទេ ថែម​ទាំង​ត្រូវ​បាន​ប្រធាន​ក្រុម​ផ្នែកសន្តិសុខម្នាក់​ប្រុង​វាយ​ទាត់​ធាក់​​ ​​​​បិទទ្វារ​បង្ខាំង​ និង​ស្រែ​ចោទប្រកាន់​ថា ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ថែម​ទៀត ។

ហេតុ​ការ​ណ៌​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង១ ​និង​២០​នាទី​រសៀល ​ថ្ងៃ​ទី​០២ ​តុលា ​​២០១៤ នៅ​ចំណុច​ក្រុមហ៊ុន​សន្តិសុខ ស៊ី​ឃ្យូ​រី​ធី ខ​ប​ភើ​រេ​សិន ខូ​អិ​ល​ធី​ឌី ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ផ្ទះលេខ​៣៧F​ផ្លូវ លេខ​១១២KG បុរី​ញូ​វ​ថោ​ន ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ប្ដី​ឈ្មោះ ស៊ឹ​ម វណ្ណៈ ងា​យុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ លន់ ស៊ី​នឿ​ន អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កោះគ ឃុំ​រកា​ខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ​​បាន​ស្នាក់​នៅផ្ទះ​ជួល​ក្នុងសង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ ដោយឡែក​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​នោះ​មិន​ត្រូវ​បានស្គាល់ឈ្មោះ​​ឡើយ ប៉ុន្តែ​ប្រធាន​ក្រុម​ផ្នែក​ម្នាក់ ដែល​ជាប់ចោទ​ថា​ប្រុង​វាយកូនចៅ​ឯង​នោះ​ឈ្មោះ សួ​ស សំណាង អាយុ​៣៨​ឆ្នាំ (​រហស្សនាម​០៧)​ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ខាងលើ​នោះត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា ប្រាក់ខែ​ដែល​ត្រូវ​ប្រធាន​ក្រុមហ៊ុន​ខាងលើបោកប្រាស់​មិន​ព្រម​បើក​ឲ្យ​នោះ មាន​រយៈពេល​១​ខែ​កន្លះ​មក​ហើយ គឺ​ក្នុង​១​ខែ ត្រូវ​ទទួល​បាន​១២០​ដុល្លារ ។ អ្វី​ដែល​គួរ​ឲ្យ​មានការ​ឈឺចាប់​នោះ នៅ​ពេល​ដែលពួក​គាត់​ទៅ​បើក​ប្រាក់ខែ ក្រុមហ៊ុន​នេះ​មិន​ព្រ​ប​បើក​ឲ្យ​ទេ មិនតែប៉ុណ្ណោះ​បានគំរាមកំហែង ប្រុង​វាយតប់​រាល់​លើក ​ព្រមទាំង​កុហក​ម្ដង​ថា​ចាំ​ថ្ងៃនេះ ម្ដង​ថា ចាំ​ថ្ងៃ​នោះ ជួនកាល​ពួក​គាត់​បាន​ទៅ​អង្គុយ​ចាំតាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ដាច់បាយ​ដាច់​ទឹក​ថែម​ទៀត ដែល​មិន​ខុស​ពី​ទៅ​សុំទាន​នោះ​ឡើយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព