ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អាវុ​ធ​គីមី​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​ហាមឃាត់​អាវុធ​គីមី អាវុធ​នុយក្លេអ៊ែរ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​អាវុធ​គីមី​សហការ​ជាមួយ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជា​ធានី​ភ្នំពេញ រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ការ​ហាមឃាត់​អាវុធ​គីមី អាវុធ​នុយ​ក្លេ​រ​អ៊ែ​រ អាវុធ​ជីវសាស្ត្រ និង​អាវុធ​វិទ្យុសកម្ម ដើម្បី​ចូលរួម​ការពារ​សន្តិភាព​ក្នុង​ប្រទេស និង​ពិភពលោក​។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃ​ទី​២ តុលា នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជា​ធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក  ហេង វុ​ទ្ធី អគ្គលេខាធិការ​ង អាជ្ញាធរ​ជាតិ​អាវុធ​គីមី​លើក​ឡើង​ថា ច្បាប់​ស្ដី​ពី​ការ​ហាមឃាត់​អាវុធ​គីមី​ដែល​ត្រូវ​ផ្សព្វផ្សាយ​នៅ​ពេល​នេះ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​នានា​ដល់​អង្គ​សិក្ខាសាលា​ទាំងមូល​បាន​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​បន្ត​ថា សិក្ខាសាលា​នេះ មាន​សារសំខាន់ ដើម្បី​បង្កើន​សន្តិសុខ​ជាតិ សុវត្ថិភាព សម្រាប់​ការ​រស់នៅ និង​ការ​រកស៊ី​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​អនុវត្ត​តាម​ការ​ណែនាំ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព