ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប៉ុស្តិ៍​បឹង​កេង​កង​ទី​២ ដេញ​​ចាប់​​ចោរ​ឆក់​​ទូរ​ស័ព្ទ​បានម្នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់ ក្នុង​ចំណោម​គ្នា​៣នាក់ ​ត្រូវ​​ប៉ូលិស​ប៉ុស្តិ៍បឹង​កេង​កង​ទី​២ ដេញ​​ប៉ផាប់​​ពភីង​ចាប់​បាន ខណៈ​​ពួក​គេ​ជិះ​ម៉ូតូ​ធ្វើសកម្ម​ភាព​​ឆក់​​ទូរ​ស័ព្ទ​ដៃ​ម៉ាក​អាយហ្វូន​​ពី​​បុរស​ម្នាក់​​កំពុង​ជិះ​ម៉ូតូ​​និយាយ​​ទូរ​ស័ព្ទ​​បានសម្រេច​​ ហើយ​​បើក​​រត់ ។

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​៣និង​៥០នាទី​រសៀល​ថ្ងៃទី​០២​ តុលា នៅ​តាម​ផ្លូវ​២៧៨កែង​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌ​ចំការមន ។ ជនសង្ស័យ​ឈ្មោះ ឆៃ ឈឿន អាយុ​២៥​​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា ជន​សង្ស័យ​មាន​គ្នា​៣នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​​ស្មាស់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​ម៉ាក​​អាយហ្វូន​​ពី​បុរស​ម្នាក់​​កំពុង​ជិះ​​ម៉ូតូ​ហើយ​និយា​យទូរ​ស័ព្ទ​ ។ ប្រភព​បន្តថា ពេល​ចោរ​​ឆក់​​ទូរ​ស័ព្ទ​​បាន​សម្រេច​​ហើយ ​​ភ្លាម​​ៗ​ជន​រងគ្រោះ​​បានស្រែក​​ថាចោរ ចោរ ពេល​នោះ​សមត្ថកិច្ច​​ល្បាត​ប៉ុស្តិ៍បឹង​កេង​កង​​ទី​២ឃើញ ក៏​ជិះដេញ​​តាម​ និង​​ស្ទាក់​ចាប់​បាន​ម្នាក់ ខណៈ​​បក្សពួក​​២នាក់​​ទៀត​​រត់​គេច​បាត់ ។

ក្រោយ​ពី​កើត​ហេតុ សមត្ថកិច្ច​ដកហូត​បាន​ទូរស័ព្ទ​ដៃ​ ប្រគល់​ឱ្យម្ចាស់​គេ​វិញ​​ ឯជនសង្ស័យសមត្ថកិច្ច​​កំពុង​សាកសួរ​​នៅ​ប៉ុស្តិ៍​នគរបាល​​បឹងកេងកង​ទី​២ ៕