ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ជួសជុល​ភ្លើង​តាប​ទ្បូ​រថយន្ត​ដែល​រលត់​ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ចរាចរណ៍

9 ឆ្នាំ មុន

នៅ​ពេល​ភ្លើង​តា​ប្តូ​រថយន្ត​មិន​ដំណើរការ ឬ​ខូច​វា​អាច​នឹង​នាំ​ឱ្យ​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ខ្លះ​ដែរ ពី​ការ​រំខាន​ដល់​លក្ខណៈ​សុវត្ថិភាព​របស់​រថយន្ត​ក្នុង​ពេល​ធ្វើ​ដំណើរ ដូចនេះ​ការ​ស្វែងរកមធ្យោបាយ​ជួសជុល​ឱ្យ​ប្រសើរ​ទ្បើ​ង​វិញ គឺជា​កត្តា​សំខាន់ ។ ដើម្បី​ជួសជុល​ឬ​ព្យាបាល​ជំងឺ​រថយន្ត​មួយ​ផ្នែក​នេះ សូម​លោក​អ្នក​អនុវត្ត​តាម​សេចក្តីណែនាំ​ដូច​តទៅ​៖

នៅ​ពេល​ភ្លើង​តា​ប្តូ​រថយន្ត​មិន​ដំណើរការ ឬ​ខូច​វា​អាច​នឹង​នាំ​ឱ្យ​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ខ្លះ​ដែរ ពី​ការ​រំខាន​ដល់​លក្ខណៈ​សុវត្ថិភាព​របស់​រថយន្ត​ក្នុង​ពេល​ធ្វើ​ដំណើរ ដូចនេះ​ការ​ស្វែងរកមធ្យោបាយ​ជួសជុល​ឱ្យ​ប្រសើរ​ទ្បើ​ង​វិញ គឺជា​កត្តា​សំខាន់ ។ ដើម្បី​ជួសជុល​ឬ​ព្យាបាល​ជំងឺ​រថយន្ត​មួយ​ផ្នែក​នេះ សូម​លោក​អ្នក​អនុវត្ត​តាម​សេចក្តីណែនាំ​ដូច​តទៅ​៖

១-​វាយតម្លៃ​បញ្ហា​នៃ​ការ​ខូច​នោះ ទៅ​តាម​លំដាប់លំដោយ ។ ចាប់ផ្តើម​អនុវត្ត​ដោយ​ការ​អំណត់​នូវ​ដំណោះស្រាយ​បឋម​ងាយ​ៗ ។ រថយន្ត​ភាគច្រើន​មាន​កុងតាក់​ឬ​សំណុំ​គ្រប់គ្រង​ភ្លើង​បំភ្លឺ​តាប​ទ្បូ ដែល​វា​អាច​នឹង​ធ្វើ​ឱ្យ​ងងឹត​បាន ខណៈ​ពេល​មាន​កត្តា​ជំរុញ​ឱ្យ​កាត់​ផ្តាច់​ចរន្ត ។ ចំពោះ​ការ​ត្រួតពិនិត្យ​ទៅ​លើ​កុងតាក់​ឬ​ហ្វុ​៊​យ​ហ្ស៊ី​ប​ភ្លើង​នោះ គឺ​លោក​អ្នក​គួរតែ​ដោះ​មើល​ឬ​ពិនិត្យពិច័យ​នៅ​ត្រង់​បរិវេណ​ប្រអប់​មេ​សម្រាប់​ចាក់​បន្លឺ​គ្រោង​បំពង​សំ​ទ្បេ​ង ដែល​ស្ថិត​នៅ​ក្បែរ​រង្វង់​ចង្កូតរថយន្ត ។

២-​ពិនិត្យ​លើ​ហ្វុ​៊​យ​ហ្ស៊ី​ប​ភ្លើង​តាប​ទ្បូ ។ សូម​ចង​ចាំ​ថា ហ្វុ​៊​យ​ហ្ស៊ី​ប​ដែល​ផ្ទុះ​សេ គឺ​មិន​អាច​មាន​សមត្ថភាព​ធ្វើ​ឱ្យ​ភ្លើង​តាប​ទ្បូ​របស់​រថយន្ត​ភ្លឺ​បាន​ទ្បើ​យ ។ ប្រអប់​ហ្វុ​៊​យ​ហ្ស៊ី​ប​អាច ស្ថិត​នៅ​ក្រោម​គម្រប​ម៉ាស៊ីន ឬ​នៅ​លើ​ផ្ទៃ​បាត​ក្រោម​កម្រាល ដែល​នៅ​ក្បែរ​ឈ្នាន់​ហ្វ្រាំង ហើយ​ក៏​អាច​មាន​ប្រអប់​ហ្វុ​៊​យ​ហ្ស៊ី​ប​ពីរ​នៅ​ទីតាំង​ទាំង​២​នោះ ។

ប្រសិនបើ​ដ្យា​ក្រាម​លើ​ប្រអប់​ហ្វុ​៊​យ​ហ្ស៊ី​ប​គ្របដណ្តប់​ទៅ​នឹង​ទីតាំង​របស់​វា​បាន​រៀបរយ​ហើយ ។ ចូល​ផ្លាស់​ប្តូរ​ហ្វុ​៊​យ​ហ្ស៊ី​ប​ភ្លើង​តាប​ទ្បូ​នោះ ប្រសិនបើ​ចាំបាច់ ។ សូម​ចង​ចាំ​ថា ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ហ្វុ​៊​យ​ហ្ស៊ី​ប​ភ្លើង​តាប​ទ្បូ​រថយន្ត​ឱ្យ​បាន​ត្រូវ​តាម​បច្ចេកទេស គឺ​ចៀសវាង​ការ​ទម្លាក់​សក្តានុពល​នៃ​ចរន្ត​ភ្លើង​នៅ​ក្នុង​តាប​ទ្បូ​រថយន្ត ពោល​គឺ​រក្សា​កម្លាំង​ភ្លើង​ថេរ ។
៣-​ធ្វើតេស្ត​អំ​ពូ​ល​ភ្លើង​តាប​ទ្បូ ។ ប្រសិនបើ​ហ្វុ​៊​យ​ហ្ស៊ី​ប​នោះ កំពុង​មានដំណើរ​ការ​ត្រឹមត្រូវ​ហើយ​ពិនិត្យ​មើល​អំ​ពូ​ល​ដែល​ផ្ទុះ​សេ​នៅ​ក្នុង​តាប ទ្បូ ។ ផ្អែក​តាម​សេចក្តីណែនាំ​ពី​រោងចក្រ​ផលិត​រថយន្ត ចូរ​ផ្លាស់​ប្តូរ​ជើង​អំ​ពូ​ល​នោះ​ចេញ ទើប​ជា​ការ​ប្រសើរ ។ ចំពោះ​ការ​អនុ​វ​ត្តៈ
-​មួល​និង​ទាញ​យក​អំ​ពូ​ល​នោះ​ចេញពី​ជើង​ទម្រ​របស់​វា​តាម​សម្រួល ដើម្បី​ការពារ​ការ​បែក​កញ្ចក់​អំ​ពូ​ល ពិសេស​គឺ​ប្រុង​ប្រយ័ត្ន​មិន​ត្រូវ​មួល​ដក​វា​ទាំង​កំរោល​ទ្បើ​យ ។
-​កាលបើ​អ្នក​ដក​អំ​ពូ​ល​នោះ​ចេញ​មក​ពិនិត្យ​ឃើញ​ថា សរសៃ​ឆ្មារ​ដាច់ ហើយ​ប្រ​សិន​ផ្នែក​ខាងក្នុង​នៃ​កញ្ចក់​អំ​ពូ​ល គឺ​មាន​សភាព​ទ្បើ​ង​ខ្មៅ​រោល​ឬ​ខូច​ពណ៌​ដើម គឺ​ត្រូវ​ផ្លាស់​ប្តូរ​វា​ចេញ​ដោយ​ប្រើ​អំ​ពូ​ល​ប្រភេទ​ដែល​ត្រូវ​គ្នា ។
៤-​លោក​អ្នក​អាច​ពិគ្រោះ​យោបល់​ជាមួយនឹង​អ្នកបច្ចេកទេស ឬ​ជាង​ជួសជុល​បន្ថែម​នៅ​ច​ម្ង​ល់​ខ្លះ ។ ម្យ៉ាងទៀត ប្រសិនបើ​ការ​ខិតខំ​អនុវត្ត​ទាំង​អម្បាល​មា​ណ​នោះ ហាក់​មិន​ទទួល​បាន​ជោគជ័យ ចូរ​សម្រេចចិត្ត​យក​រថយន្ត​ទៅ​ជួប​ជាង​បច្ចេកទេស ហើយ​ប្រាប់​ពី​អាកា​រៈ​នៃ​ជំងឺ​របស់​វា ដើម្បី​ឱ្យ​ពួក​គេ​ពិនិត្យ​និង​វិភាគ​បន្ថែម​លើ​បញ្ហា​ប្រព័ន្ធ​អគ្គិសនី តើ​វា​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​ប្រព័ន្ធ​ខ្សែ​ណាមួយ ឬ​យ៉ាងណា ?
    ​    ​