ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួង​មហា​ផ្ទៃ ៖ ​ប៉ូលិស​អន្តរជាតិ​តាម​ចាប់​ខ្លួន​អាណិក​ជន​ខ្មែរ-អាមេរិក​ និងសង្ឃ​១អង្គ​ ដែលកំពុងគេចខ្លួន​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ យោង​តាម​មន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​​​​ឱ្យដឹង​ថា ​ប៉ូលិស​អន្តរជាតិ​​បាន​ចេញ​និ​វេទ​​ក្រហម​តាម​​ចាប់ខ្លួន​ជនជាប់ចោទ​ជា​​ពលរដ្ឋ​សញ្ជាតិ​អា​មេ​រិ​ក​ចំនួន​៣​នាក់​ ដែលមាន​១​-​ឈ្មោះយឿ​ន ​សំ​រី​ទ្ធី​ នៅ​រដ្ឋ​​ចរចរ ​(Georgia) ២-​ឈ្មោះ​បូ​ណា ប៊ុ​ន​ផាត់ នៅ​រដ្ឋវ៉ា​ស៊ិ​ន​តោន​​ឌី​ស៊ី​ និង​ម៉ៅ ឃឿ​ន នៅ​រដ្ឋ​ផា​ន់​ស៊ិ​វិ​ន​ញ៉ា​ (Pennsylvania) ​សហរដ្ឋអាមេរិក​ ក្រោម​បទចោទប្រកាន់​គំរាម​សម្លា.ប់​ថ្នាក់ដឹក​

រាជ​ធានីភ្នំពេញ ៖ យោង​តាម​មន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​​​​ឱ្យដឹង​ថា ​ប៉ូលិស​អន្តរជាតិ​​បាន​ចេញ​និ​វេទ​​ក្រហម​តាម​​ចាប់ខ្លួន​ជនជាប់ចោទ​ជា​​ពលរដ្ឋ​សញ្ជាតិ​អា​មេ​រិ​ក​ចំនួន​៣​នាក់​ ដែលមាន​១​-​ឈ្មោះយឿ​ន ​សំ​រី​ទ្ធី​ នៅ​រដ្ឋ​​ចរចរ ​(Georgia) ២-​ឈ្មោះ​បូ​ណា ប៊ុ​ន​ផាត់ នៅ​រដ្ឋវ៉ា​ស៊ិ​ន​តោន​​ឌី​ស៊ី​ និង​ម៉ៅ ឃឿ​ន នៅ​រដ្ឋ​ផា​ន់​ស៊ិ​វិ​ន​ញ៉ា​ (Pennsylvania) ​សហរដ្ឋអាមេរិក​ ក្រោម​បទចោទប្រកាន់​គំរាម​សម្លាប់​ថ្នាក់ដឹក​នាំ​នៃ​​ប្រទេស​​កម្ពុជា​ ។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​រដ្ឋាភិបាល​សហព័ន្ធ​​សហរដ្ឋអាមេរិក​ ក៏បាន​ប្រកាស​ឱ្យ​ប៉ូលិស​អន្តរជាតិ​តាម​ចាប់ខ្លួន​សង្ឃ​មួយ​អង្គ​នាម ហ៊ួ​ត ប៊ុ​ណ្ណា ជនជាតិ​ខ្មែរ ​ទៅ​​ពីរាជធានី​ភ្នំពេញ ​ដែល​ត្រូវ​​​ចោទប្រកាន់​ថា​ មាន​ប្រព្រឹត្ត​បទ​សេព​ស​ន្ថវៈ ក្រោម​ច្បាប់​សហរដ្ឋអាមេរិក​រួម​មាន ១-​សេព​សន្ថវៈ​​ជាមួយ​ជន​រង​គ្រោះ​អាយុ​១៦ឆ្នាំ និង​២-​ប្រព្រឹត្ត​បទ​សេព​សន្ថវៈជាមួយជន​រង​គ្រោះ​ពី​អាយុ​១៣​ឆ្នាំទៅ​១៥​ឆ្នាំ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព