តែងតាំងលោក ជឹម ស៊ីថា អធិការស្តីទីនគរបាលខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោក ហ៊ី ណារិន អធិការនគរបាលខណ្ឌមានជ័យ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៣០ កញ្ញា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយនោះ នៅព្រឹកថ្ងៃទី២ តុលា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសតែងតាំងលោកជឹម ស៊ីថា អធិការរងនគរបាលខណ្ឌមានជ័យឡើងជាអធិការស្តីទីនគរបាលខណ្ឌមានជ័យ ជំនួសលោក ហ៊ី ណារិន ដែលត្រូវចាប់ខ្លួន។
ចែករំលែកព័តមាននេះ