ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី និង​សិង្ហ​បុរី​ជា​ប្រទេស​ដែល​និស្សិត​បរទេស​ចំណាយ​ខ្ពស់

9 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា និស្សិត​បរទេស​ដែល​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ត្រូវ​ចំណាយ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក គឺ​ខ្ពស់​ជាង​ការ​សិក្សា​នៅ​សិង្ហ​បុរី និង​អា​មេ​រិ​ក​ទៅ​ទៀត​។ ចំណែក​ប្រទេស​ឥណ្ឌា ជា​ប្រទេស​ដែល​និស្សិត​ចំណាយ​ទាប​បំផុត ។ ការ​ស្រាវជ្រាវ​របស់​ធនាគារ HSBC ដែល​ប្រមូល​ទិន្នន័យ​ពី​ថ្លៃ​ចំណាយ​របស់​និស្សិត​បរទេស​ក្នុង​ចំណោម​១៥​ប្រទេស​ឃើញ​ថា អ្នក​ដែល

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា និស្សិត​បរទេស​ដែល​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ត្រូវ​ចំណាយ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក គឺ​ខ្ពស់​ជាង​ការ​សិក្សា​នៅ​សិង្ហ​បុរី និង​អា​មេ​រិ​ក​ទៅ​ទៀត​។ ចំណែក​ប្រទេស​ឥណ្ឌា ជា​ប្រទេស​ដែល​និស្សិត​ចំណាយ​ទាប​បំផុត ។ ការ​ស្រាវជ្រាវ​របស់​ធនាគារ HSBC ដែល​ប្រមូល​ទិន្នន័យ​ពី​ថ្លៃ​ចំណាយ​របស់​និស្សិត​បរទេស​ក្នុង​ចំណោម​១៥​ប្រទេស​ឃើញ​ថា អ្នក​ដែល​សិក្សា​នៅ​មហាវិទ្យាល័យ​អូស្ត្រាលី​ត្រូវ​មាន​ប្រាក់​ជា​មធ្យម​៤២.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ទាំង​ថ្លៃ​សិក្សា និង​ការ​ស្នាក់​នៅ ។

តួលេខ​នេះ​ខ្ពស់​ជាង​ថ្លៃ​ចំណាយ​សម្រាប់​និស្សិត​បរទេស​នៅ​សិង្ហ​បុរី​ដល់​ទៅ​៣.០០០​ដុល្លារ ។ ចំពោះ​និស្សិត​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​អាច​សន្សំ​សំចៃ​ប្រាក់​បាន​ច្រើន​ដល់​ទៅ​៣៦.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ទោះបីជា​ថ្លៃ​ចំណាយ​នៅ​អូស្ត្រាលី​មាន​កម្រិត​ខ្ពស់ ប៉ុន្តែ​នៅ​អា​មេ​រិ​ក​ផ្តល់​គុណភាព​ខ្ពស់​ផ្នែក​សិក្សា​ដល់​និស្សិត បន្ទាប់​មក​គឺ​អង់គ្លេស និង​អា​ល្លឺ​ម៉​ង់ ។

លោក Simon Williams ប្រធាន​ផ្នែក​សេដ្ឋសាស្ត្រ នៃ​ធនាគារ HSBC បញ្ជាក់​ថា «​គោលបំណង​ចម្បង​ដែល​អាណា​ព្យា​ល​បញ្ជូន​កូន​ទៅ​រៀន​នៅ​បរទេស ព្រោះ​ចង់ឱ្យ​ចេះ​ភាសាបរទេស មានបទពិសោធន៍​ក្នុង​ការ​រស់នៅ​បរទេស និង​ចេះ​ទីពឹង​ខ្លួនឯង ប៉ុន្តែ​ការ​សិក្សា​នៅ​បរទេស គឺ​ជួប​ការ​លំបាក ពិសេស​ផ្នែក​ប្រាក់​ចំណាយ​» ។

លទ្ធផល​ស្រាវជ្រាវ​ស្តី​ពី The Value of Education ដែល​បាន​ចុះ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បញ្ជាក់​ថា តាម​ការ​សាកសួរ​ពី​អាណាព្យាបាល​ចំនួន​៥.០០០​នាក់ ឃើញ​ថា ប្រហែល​៨៩%​ចង់ឱ្យ​កូន​រៀន​នៅ​មហាវិទ្យាល័យ និង​៧៤% ចង់​បញ្ជូន​កូន​ទៅ​បរទេស ។ ថ្លៃ​ចំណាយ​សម្រាប់​និស្សិត​បរទេស ក្នុង​ប្រទេស​ទាំង​១៥​ត្រូវ​បាន​រៀបចំ​ចំណាត់ថ្នាក់​ពី​ថ្លៃ​ខ្ពស់​ទៅ​ទាប​រួម​មាន​អូស្ត្រាលី សិង្ហ​បុរី អា​មេ​រិ​ក អង់គ្លេស ហុងកុង កា​ណា​ដា បារាំង ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី ប្រេ​ស៊ី​ល តៃវ៉ាន់ តួ​ក​គី ចិន មុ​ិ​ក​សិ​ុ​ក និង​ឥណ្ឌា ៕