ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុម័ត​ឯក​ច្ឆន្ទ សេចក្តី​ស្នើ​ច្បាប់​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​រើស គ.ជ.ប ថ្មី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ តុលា រដ្ឋសភា​ក្នុង​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៥​បាន​សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៧៦ និង​មាត្រា​ទាំងឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី ដើម្បី​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ ។ សម័យប្រជុំ​នេះ​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់ ដោយ​សំឡេង​ឯកច្ឆន្ទ​១២០​រូប​នៃ​ចំនួន​សមាជិក​សភា​ចូលរួម​ប្រជុំ​ទាំងមូល ។

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ តុលា រដ្ឋសភា​ក្នុង​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៥​បាន​សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៧៦ និង​មាត្រា​ទាំងឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី ដើម្បី​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ ។ សម័យប្រជុំ​នេះ​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់ ដោយ​សំឡេង​ឯកច្ឆន្ទ​១២០​រូប​នៃ​ចំនួន​សមាជិក​សភា​ចូលរួម​ប្រជុំ​ទាំងមូល ។

ផ្អែក​តាម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា  ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​អនុម័ត​ដោយ​សំឡេង​មតិ​ភាគច្រើន​នៃ​ចំនួន​សមាជិក​សភា​ទាំងមូល តែ​ការ​អនុម័ត​នេះ​គឺ​ដោយ​សំឡេង​ឯកច្ឆន្ទ​១២០​រូប​ដែល​មាន​វត្តមាន​ក្នុង​អង្គប្រជុំ ។ លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា បាន​លើក​ឡើង​ជូន​អង្គ​សភា​អំពី​គោលបំណង​នៃ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៧៦ និង​មាត្រា​ទាំងឡាយ ពី​ជំពូក​ទី​១៥ ថ្មី​ដល់​ជំពូក​ទី​១៦​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ គឺ​ធ្វើ​ឡើង​ស្រប​តាម​បរិបទ​របស់​សង្គម និង​អនុលោម​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ដើម្បី​ធានា​ឲ្យ​អង្គការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​អព្យាក្រឹត និង​ការ​បោះ​ឆ្នោត​ដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ ។ សេចក្តី​ស្នើ​ច្បាប់​នេះ និយាយ​ពី​ការ​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។

លោក ប៉ែន បញ្ញា បន្ត​ថា សេចក្តី​ស្នើ​ច្បាប់ ស្តី​ពី​វិសោធនកម្ម​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​១៥​ថ្មី​ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត គ​.​ជ​.​ប មាន​ពីរ​មាត្រា និយាយ​ពី គ​.​ជ​.​ប ត្រូវជា​អង្គការ​ឯករាជ្យ និង​អព្យាក្រឹត​សមាជិក គ​.​ជ​.​ប មាន​៩​រូប មាន​អាណត្តិ​៥​ឆ្នាំ និង​តួនាទី គ​.​ជ​.​ប ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាដើម​។ ក្នុង​នោះ ករណី​ដែល​ខក​ខានមិនបាន​រៀបចំ​សមាសភាព គ​.​ជ​.​ប ថ្មី​បាន​ទេ គឺ គ​.​ជ​.​ប ចាស់ ត្រូវ​ដំណើរការ​របស់​ខ្លួន ។ ក្នុង​សេចក្តី​ស្នើ​ច្បាប់​នេះ មិន​បាន​កំណត់​ថា សមាជិក គ​.​ជ​.​ប ទាំង​៩​រូប ត្រូវ​មាន​អភ័យឯកសិទ្ធិ ដូច​តំណាងរាស្ត្រ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដូច​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ី​វិល ចង់បាន​នោះ​ទេ ។ ពោល​គឺ​សេចក្តី​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​រដ្ឋសភា​អនុម័ត​នា​ពេល​នេះ ជា​សេចក្តី​ព្រាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​ចរចា​ក្រុមការងារ​គណបក្ស​ទាំង​ពីរ កាលពី​ពេល​កន្លង​មក ។

ជា​ការ​កត់សម្គាល់ ក្នុង​ពេល​រដ្ឋសភា​ប្រជុំ និង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​រដ្ឋ ធម្មនុញ្ញ មិន​មាន​កិច្ច​ពិភាក្សា ឬ​អ្នកតំណាង​រាស្ត្រ​ណា​ម្នាក់​ឡើង​បញ្ចេញ​យោបល់​​ទេ ពោល​គឺ​ការ​អនុម័ត​ច្បាប់​ស្តី​ពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​អង្គប្រជុំ​លើកដៃ​អនុម័ត​ជា​ឯកច្ឆន្ទ​តែ​ម្តង ។ លោក អេ​ង ឆៃ​អ៊ា​ង ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ដែល​តំណាង​ឱ្យ​អ្នកតំណាង​រាស្ត្រ បាន​ឡើង​ការពារ​សេចក្តី​ស្នើ​ច្បាប់​ដោយ បញ្ជាក់​ក្នុង​អង្គប្រជុំ​រដ្ឋសភា​ថា ការ​មិន​មានការ​ពិភាក្សា​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នា​ពេល​នេះ ដោយសារ​សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​អ្នកតំណាង​រាស្ត្រ​៨៥​រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះហត្ថលេខា​ស្នើ​ច្បាប់​វិសោធ​នកម្ម​នេះ​រួច​ទៅ​ហើយ ។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​១​តុលា ក៏​មាន​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល លោក សម រ​ង្ស៊ី អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម លោក កឹ​ម សុខា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ព្រម ទាំង​អង្គទូត​ជា​ច្រើន​ផ្សេង​ទៀត ចូលរួម​សង្កេតការណ៍​ផង​ដែរ ។
លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​មុខ​ទ្វារធំ​ក្រោយ​កិច្ចប្រជុំ​រដ្ឋសភា​ថា ការ​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺជា​ជំហាន​មួយ​យ៉ាង​សំខាន់ សម្រាប់​ឆ្ពោះទៅ​កាន់ការ​រៀបចំ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ដែល​ធានា​ឱ្យ​មាន​ប្រជាធិបតេយ្យ អព្យាក្រឹតភាព យុត្តិធម៌ សម្រាប់​ការ​បោះ​ឆ្នោត​លើក​ក្រោយ ។

លោក​បញ្ជាក់​ថា រដ្ឋសភា​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺជា​ជំហាន​ទី​១ នៃ​ដំណើរការ​ដ៏​វែង​ឆ្ងាយ និង​ជា​សញ្ញា​មួយ​ល្អ​ដល់​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​លើក​ក្រោយ ។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា យើង​បាន​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​កាលពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ តាំងពី​ដើម​ទី ។ ភាគី​នីមួយ​ៗ​បាន​គោរព មិន​ថា​ពាក្យ​សន្យា​នោះ​ទេ គឺ​គោរព​តាម​ស្មារតី​ដែល​បាន​កំណត់​ជាមួយ​គ្នា ។ ខ្ញុំ​មិន​បាន​រំឭក​សម្តេច​នាយក​រដ្ឋមន្ត្រី​ទេ គឺ​សម្តេច​ចង​ចាំ និង​គោរព​តាម​ស្មារតី​ហ្នឹង យើង​គ្រាន់តែ​ពិភាក្សា​គ្នា​ថា​នឹង​ត្រូវធ្វើ​អ្វី​បន្ត​ទៀត ។

ខ្លឹមសារ​ជំនួប​ក្រៅ បន្ទាប់​ពី​ប្រជុំ​សភា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន មិន​បាន​ផ្តល់​អត្ថាធិប្បាយ​ដល់​អ្នក​សារព័ត៌មាន​ទេ ៕