ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​បើក​សវនា​ការ​បណ្តឹង​សាទុក្ខ​ឧក្រិដ្ឋ​ជន​ហេង ពៅ​ ដែល​ជាប់​ពន្ធនា​គារ​១០៤​ឆ្នាំ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​បាន​បន្ត​បើក​សវនាការ​កាត់ទោស​អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​ជា​មនុស្ស​បែ្ល​ក​ធ្លាក់​ពីលើ​មេឃ​មក ពេល​នេះ​ជា​ឧក្រិដ្ឋជន ឈ្មោះ​ហេង ពៅ និង​បាន​នាំ​ខ្លួន​មក​កាន់​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល​ចំនួន​២​ថ្ងៃ​ជាប់​គ្នា​ហើយ គឺ​ថ្ងៃ​ទី​៣០ កញ្ញា និង​ថ្ងៃ​ទី​១ តុលា ដែល​តាម​គម្រោង​សវនាការ​នេះ​មាន​រយៈពេល​៣​ថ្ងៃ ។

តុលាការ​កំពូល បាន​លើកយក​សំណុំរឿង​ឃាតកម្ម​ដែល​ជនជាប់ចោទ​រូប​នេះ និង​បក្សពួក​មួយ​ចំនួន​ទៀត ក្នុង​នោះ​មាន​ជន​រង​គ្រោះជា​ច្រើន​នាក់​បាន​ទទួល​រង​គ្រោះ​ខ្លះ​ពិការ​មួយ​ជីវិត និង​ខ្លះ​ទៀត​ស្លាប់​បាត់បង់​ជីវិត ។ ការ​បើក​សវនាការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ឧក្រិដ្ឋជន ហេង ពៅ  បាន​ប្តឹង​សាទុក្ខ​ប្រឆាំង​នឹងការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ដែល​បាន​ផ្ដន្ទាទោស​រូប​គាត់​ដាក់គុក​សរុប​១០៤​ឆ្នាំ​ក្នុង​ពន្ធនាគារ​រួច​ទៅ​ហើយ ។ ឧក្រិដ្ឋជន ហេង ពៅ ចង់​និយាយ​ថា អយុត្តិធម៌​ណាស់ គាត់​មានជីវិត​តែ​មួយ​ដាក់គុក​គាត់​ដល់​ទៅ​ជាង​២​ជីវិត ។ ពេល​នេះ​គាត់​មាន​អាយុ​ជិត​៦០​ឆ្នាំទៅ​ហើយ មានជីវិត​ណា​ជាប់​ទៀត ព្រោះ​ពេល​ស្លាប់​ទៅ​មាន​តែ​នរក​ដែល​ទទួល​គាត់ ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ឈ្មោះ​ហេង ពៅ ដោយ​យុត្តិធម៌​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​លើ​លោក សុក សេដ្ឋា​មុនី អតីត​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០០៣ ។ បន្ទាប់​មក​ក៏​មាន​បទចោទប្រកាន់​ថា​បាន​រួមគំនិត​ក្នុង​ការ​ប៉ុនប៉ង​សម្លាប់​មន្ត្រី​អគ្គិសនី​សាខា​ចាក់​អង្រែ​ក្រោម​ម្នាក់ បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រូវ​បាន​បាញ់ប្រហារ​ឱ្យ​រង​របួសធ្ងន់ និង​ក្លាយជា​ជន​ពិការ​នៅ​តែ​លើ​រទេះរុញ​រហូត​ដល់​បច្ចុប្បន្ន ។ នៅ​មាន​សំណុំរឿង​ក្ដី​ឃាតកម្ម​ជា​ច្រើន​ទៀត​ត្រូវ​បាន​ចង្អុលបង្ហាញ​ថា ទាក់ទិន​នឹង​ការ​បញ្ជា​របស់​ហេង ពៅ ទាំងអស់ កាល​គាត់​នៅ​មាន​អំណាច «​ដៃ​ម្ខាង​ចាប់ដៃ​ម្ខាង​ជួញ​» បង្កើត​ក្រុម​ឃាតករ​ដៃដល់​បាន​មួយ​ក្រុម​កំពុងជាប់គុក​ជាមួយ​គ្នា​សព្វ​ថ្ងៃនេះ ។ នៅ​សល់​ឃាតករ​ដៃដល់​ម្នាក់​ទៀត​ឈ្មោះ​ហេង វ៉េ​ង បាន​រត់​បាត់​បន្ទាប់​ពី​ចាប់ ហេង ពៅ ជា​ចៅហ្វាយ ។

ឃាតករ​ម្នាក់​ទៀត​ឈ្មោះ​ហេង កៅ សុទ្ធតែ​ជា​សាច់ញាតិ​របស់ ហេង ពៅ គេច​បាត់​រហូត​ថ្ងៃនេះ ៕