ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឡើង​លើ​ដំបូល​ផ្ទះគេនៅ​ជាន់ទី​៣ ផុងដំបូល​​ធ្លាក់​មក​ក្រោម​ជាង​៥ម៉ែត្រ​សង្ស័យបែក​ថ្នាំ​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់ទំនងជាបែក​ថ្នាំ​បាន​​ឡើង​​ទៅលើ​ផ្ទះ​គេ​ជាន់ទី​៣​ ហើយ​ដើរ​សសៀ​តាម​ដំបូល​ប្រក់ស៊ីប្រូស៊ីម៉ងត៍​ បណ្តាល​​ឱ្យ​ធ្លាក់​​​​មក​ក្រោម​​កំពស់​ជាង​៥​ម៉ែ​ត្រ រង​របួស​បាក់​ជើង​ឆ្វេង បែក​ក្បាល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​ទាំង​យប់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេ​

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់ទំនងជាបែក​ថ្នាំ​បាន​​ឡើង​​ទៅលើ​ផ្ទះ​គេ​ជាន់ទី​៣​ ហើយ​ដើរ​សសៀ​តាម​ដំបូល​ប្រក់ស៊ីប្រូស៊ីម៉ងត៍​ បណ្តាល​​ឱ្យ​ធ្លាក់​​​​មក​ក្រោម​​កំពស់​ជាង​៥​ម៉ែ​ត្រ រង​របួស​បាក់​ជើង​ឆ្វេង បែក​ក្បាល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​ទាំង​យប់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ទី ១ តុលា ២០១៤ នៅ​ចំណុច​លើ​ជ្ទះ​ជាន់ទី៣ ផ្លូវ​លេខ​១៣៩ សង្កាត់​មនោរ​ម្យ ខណ្ឌ​៧​មករា ។

បុរស​ខាងលើ​មាន​ឈ្មោះ លឹម ហុក​អ៊ួង អាយុ​៣១ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​បក​ប្រែ​ភាសារចិន រស់នៅ​ក្បែរកន្លែង​កើតហេតុ​។

ទាក់ទង​និង​ហេតុ​ការណ៍នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ឡើង​ថា​​បុរស​ខាង​លើ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​របស់​គេ​ប្រហែលជា​ក្នុង​បំណងមិន​ល្អ​ ឬ អាច​មក​ពីបែកថ្នាំ​ តែបុរស​ខាង​លើ​បាន​ឆ្លើយ​ថា << បាន​ជា​គេ​ដើរ​ស​សៀលើ​ដំបូល​ផ្ទះ​ មិន​ដើរ​តាម​កាំជណ្តើរ​ព្រោះ​គេខឹង​នឹង​បង​របស់​គេ>> ។

ក្រោយពេល​កើត​ហេតុ​បុរស​ខាង​លើ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរឬស្សីទី២ សែង​ចុះ​ពីជាន់ទី​៣​នាំទៅ​សង្រ្គោះនៅមន្ទីរពេទ្យ​។