រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ប្រភពពីស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ព័ត៌មានបន្តករណីជនបរទេសម្នាក់ផ្តិតទឹកមាត់ដាក់លើលុយក្លែងក្លាយ ហើយទុកចោលលើទូ ATM មួយកន្លែងនៅរាជធានីភ្នំពេញ បានចេញលទ្ធផលហើយ គឺអវិជ្ជមានវីរុសកូវីដ១៩ ។
ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា «ក្រោយពីបាននាំខ្លួនយកទៅពិនិត្យកំហាករួចមកបានបង្ហាញជាលទ្ធផលថា ជនបរទេសនេះមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ ។ ហើយនៅពេលនេះ សមត្ថកិច្ចអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំយកជនបរទេសនេះទៅពិនិត្យរកសារធាតុញៀន និងអនុវត្តបន្តតាមនីតិវីធីច្បាប់» ។
សូមរម្លឹងថា ក្រោយពីបានធ្វើឲ្យមហាជនមានការមួយបារម្ភខ្លាំង ក្រោយពីមានការបែកធ្លាយវីដេអូជនបរទេសម្នាក់ផ្តិតទឹកមាត់ដាក់លើលុយក្លែងក្លាយ ហើយទុកចោលលើទូ ATM មួយកន្លែងនៅរាជធានីភ្នំពេញ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួន និងខាងក្រសួងសុខាភិបាលបានយកសំណាកជនបរទេសរូបនោះទៅពិនិត្យ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ