ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរី​បាឡែន​បើក​បុក​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ហើយ​ព្យាយាម​បើករត់ជ្រុលទៅបុក​រឺុម៉កម៉ូតូ​មួយ​គ្រឿង​ទៀត​របួស​ធ្ងន់​៣​នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ មួយ​គ្រឿងបណ្តាល​ឱ្យ​​របួស​ធ្ងន់មនុស្ស​ពីរ​នាក់ ហើយ​រថយន្ត​បាន​ព្យាយាមបើក​រត់គេច​ក៏បាន​ទៅបុក​រឺុម៉កម៉ូតូ​មួយ​គ្រឿង​ទៀត របួស​​ធ្ងន់​មនុ​ស្ស​​ម្នាក់​ទៀត ​​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​បាន​ស្វាគមន៍ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ឡើង​​ទ្រម​ខ្លួន​។

រាជធានី​ភ្នំ​ពេញ ៖ រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ មួយ​គ្រឿងបណ្តាល​ឱ្យ​​របួស​ធ្ងន់មនុស្ស​ពីរ​នាក់ ហើយ​រថយន្ត​បាន​ព្យាយាមបើក​រត់គេច​ក៏បាន​ទៅបុក​រឺុម៉កម៉ូតូ​មួយ​គ្រឿង​ទៀតបណ្តាលឱ្យ​របួស​​ធ្ងន់​មនុ​ស្ស​​ម្នាក់​ទៀត ​​ហើយត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​បាន​ស្វាគមន៍ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ឡើង​​ទ្រម​ខ្លួន​។ ហេតុការ​​ណ៍​​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១០និងង​៣០​នាទីយប់ ថ្ងៃ​ទី​១ តុលា ២០១៤ នៅ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ និង​ផ្លូវ​ម៉ៅសេទុង ស្ថិត​ក្នុង​សង្កាត់​ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេលកើតហេតុ​គេឃើញ​រថយន្ត​កាមរី​បាឡែន ពណ៌​​កណ្តុរ​ល្មេះ​ មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2R-1190 បើក​បរ​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន តាម​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ទិសដៅ​ពីលិច​ទៅកើត ខណៈមក​ដល់​ចំណុច​កើតហេតុ​ក៏បាន​បុក​​ម៉ូតូ ហុង​ដា​សេ១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់ស្លាក​លេខ​បាត់ដំបង ​1Q-6269 ជិះ​ដោយ​បុរស​នារី​២​នាក់ នៅ​ផ្លូវ​ម៉ៅសេទុង ក្នុង​ទិសដៅ​ពិជើង​ទៅ​ត្បូង​យ៉ាង​ពេញ​ទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ដួល​កៀប​ជាប់​ក្រោម​រថយន្ត​ ចំណែក​អ្នក​ជិះ​ខ្ទាត​ចេញ​ពីម៉ូតូ​បោក​ទៅលើ​ផ្លូវ​បណ្តាល​ឱ្យ​របួស​ធ្ងន់ទាំង​ពីរ​នាក់ ។ បន្ទាប់ពីបើក​រថយន្តបុក​គេ​ហើយ រថយន្ត​មិន​បាន​ឈប់​នោះទេ​ គឺរិតតែបន្ថែម​ល្បឿន​បើក​ទៅមុខ​ទាំង​កៀប​ម៉ូតូ​នៅ​ខាង​ក្រោម​រថយន្ត​ រហូត​គេច​ខ្លួន​ដល់​ផ្លូវ​លេខ​១៣៤ ក៏បាន​ធ្លាក់ម៉ូតូ​ចេញ​ពី​ក្រោម​រថយន្ត​ ហើយ​បាន​ព្យាយាម​បើក​រត់គេច ក៏​បាន​ជ្រុល​ទៅបុក​​បុរសបើក​រឺុម៉ក​ម៉ូតូ​ពណ៌ក្រហម មួយ​គ្រឿង ណាក់​ស្លាក​លេខ​កណ្តាល1k-3618  បណ្តាល​ឱ្យ​បុរស​អ្នក​បើក​របួស​ធ្ងន់​ ។

អ្នក​បើក​បរ​រថយន្ត​ត្រូវ​បាន​ប្រជា​ព​លរដ្ឋ​ចាប់​បាន​ស្វាគមន៍ម្នាក់​មួយ​​​ដៃ​ និង​មួយ​ជើងឡើង​ទ្រម​ខ្លួនពេលនោះ​សមត្ថកិច្ច​មក​ដល់​បាន​អ​ន្តរាគមន៍យក​ជន​បង្ក​ និង​រថយន្ត​ ម៉ូតូ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។