ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងក​ម្លាំង​​អង្គ​ភាពង៧០​​ ពីរ​នាក់​ដេញ​វាយ​មន្រ្តី​ប៉ូលិស​ម្នាក់ដោយមិន​ដឹង​មូលហេតុ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ កងក​ម្លាំង​​អង្គ​ភាពង៧០​​ចំនួន​២នាក់ រួម​ជាមួយ​មិត្ត​ភក្តិ​ម្នាក់ទៀត​នាំគ្នា​ចុះ​ពីលើ​ម៉ូតូ​ដេញ​វាយ​មន្រ្តី​ប៉ូ​លិស​ម្នាក់​ដោយមិន​ដឹង​មូលហេតុ ប៉ុន្តែត្រូវ​បាន​មន្រ្តី​ប៉ូលិស​ដក​កាំ​ភ្លើង​ការ​ពារ​ខ្លួន ធ្វើ​ឱ្យ​​កងកម្លាំង​​អង្គ​ភាព​ង៧០​​ចំនួន​២នាក់ រួម​ជាមួយ​មិត្ត​ភក្តិ​ម្នាក់ទៀត​នោះ​រត់ឡើង​ម៉ូតូ​ជិះ​គេច​ខ្លួន​ទាំង​ព្រលឹង​ចុង​សក់ហើយ​

រាជ​ធានី​ភ្នំ​ពេញ ៖ កងក​ម្លាំង​​អង្គ​ភាពង៧០​​ចំនួន​២នាក់ រួម​ជាមួយ​មិត្ត​ភក្តិ​ម្នាក់ទៀត​នាំគ្នា​ចុះ​ពីលើ​ម៉ូតូ​ដេញ​វាយ​មន្រ្តី​ប៉ូ​លិស​ម្នាក់​ដោយមិន​ដឹង​មូលហេតុ ប៉ុន្តែត្រូវ​បាន​មន្រ្តី​ប៉ូលិស​ដក​កាំ​ភ្លើង​ការ​ពារ​ខ្លួន ធ្វើ​ឱ្យ​​កងកម្លាំង​​អង្គ​ភាព​ង៧០​​ចំនួន​២នាក់ រួម​ជាមួយ​មិត្ត​ភក្តិ​ម្នាក់ទៀត​នោះ​រត់ឡើង​ម៉ូតូ​ជិះ​គេច​ខ្លួន​ទាំង​ព្រលឹង​ចុង​សក់ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិសខណ្ឌ​ដង្កោ ស្ទាក់​ចាប់​បាន​ទាំង​៣​នាក់​ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧ និង ៤០នាទីយប់ ថ្ងៃ​ទី​ ១ តុលា ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ៣ ស្ថិត​ក្នុង​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ ។

ក្រុមជន​បង្ក​​​វាយ​ប៉ូលិស​មិន​ដឹង​មូលហេតុ​នោះ មាន​ទី១.ឈ្មោះ សួន មុត ភេទ​ប្រុស អាយុ​២៤ឆ្នាំ ជា​កម្លាំង​កង​អង្គ​ភាពង៧០​ ,ទី២. ឈ្មោះ ផល្លី ហ៊ួ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ជាកម្លាំង​កង​អង្គ​ភាពង៧០​ ។​ទាំង​ពីរ​នាក់​ស្នាក់នៅ​ក្នុង​​​អង្គ​ភាពង៧០ ចំណែក​​ជន​​​​​ទី៣.ឈ្មោះ ម៉ូរ៉ា ភេទ​ប្រុស អាយុ២៩​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​នៅ​ម្តុំ​ផ្លូវ​វេង ស្រេង ស្ថិត​ក្នុង​សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​មុន​ពេល​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​​កម្លាំង​កង​អង្គ​ភាពង៧០​​ចំនួន​២នាក់ រួម​ជាមួយ​មិត្ត​ភក្តិ​ម្នាក់ទៀត​​ បាន​ជិះ​ម៉ូតូ​​ស្មាសវី មួយ​គ្រឿង ពណ៌ខ្មៅ ​ពាក់ស្លាក​លេខ​កំពង់ធំ 1F-5330 ចេញ​មក​ពី​ផឹក​ស៊ី​​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិលេខ​៣ ​ក្នុង​ទិសដៅ​ពីត្បូង​ទៅ​ជើង ខណៈមក​ដល់​ចំណុច​កើតហេតុ ​ក៏បាន​ស្ទាក់​ម៉ូតូ ម៉ាក​យ៉ាម៉ាហា​ស៊ីរូស​ មួយ​គ្រឿង ដែល​ជិះ​ដោយ​រ​មន្រ្តីប៉ូលិស​ម្នាក់ ធ្វើដំណើរតាម​ផ្លូវ​ជាតិ​លេខ​​​៣ ក្នុង​ទិសដៅ​ពី​ជើង​ទៅត្បូង  ហើយ​នាំ​គ្នា​ចុះ​ពីលើ​ម៉ូតូ​ដេញ​វាយ​មន្រ្តីប៉ូលិស​ម្នាក់​នោះ ​ប៉ុន្តែវាយ​មិន​បាន​ដោយ​ប៉ូលិស​រូបនោះ​បាន​ដក​កាំ​ភ្លើង​ការ​ពារ​ខ្លួន  ។ បន្ទាប់ពី​ដក​កាំ​ភ្លើង​ការ​ពារខ្លួន​ហើយ​នោះ​មន្រ្តីប៉ូលិស រូប​នោះ​បាន​និយាយ​ថា​<< កុំ​ចូល​មក តែហ៊ាន​ចូល​មក​ប្រយ៉ាត់​ខ្ញុំ​បាញ់ >> គ្រាន់តែឭដូច្នេះ​​​កងកម្លាំង​​អង្គ​ភាព​ង៧០​​ចំនួន​២នាក់ រួម​ជាមួយ​មិត្ត​ភក្តិ​ម្នាក់ទៀត​នោះ​​បាន​រត់ឡើង​ម៉ូតូ​ជិះ​គេច​ខ្លួន​ទាំង​ព្រលឹង​ចុង​សក់​។ ខណៈជិះម៉ូតូគេច​ខ្លួន​មក​ដល់​ចំណុច​ផ្លូវ​៣០ម៉ែត្រ ក៏ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិសខណ្ឌ​ដង្កោ ស្ទាក់​​​ចាប់​បាន​ទាំង​៣​នាក់​​ បញ្ជូន​ទៅកាន់ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ពង​ទឹក ។

ក្រោយពេល​ឃាត់ខ្លួន​គេឃើញ​ថ្នាក់លើ​នៅកង​អង្គ​ភាពង៧០​​​បាន​មក​ធ្វើការ​សម្រប​សម្រួល​គ្នា​ជា​មួយ​ភាគី​ខាង​ប៉ូលិស​ដែល​ត្រូវ​មនុស្ស​៣​នាក់​​ឃាត់​ខ្លួន​ខាង​លើ​ដេញ​វាយ​ ដោយ​កង​អង្គ​ភាពង៧០​​​​សុំ​យក​កងក​ម្លាំង​​អង្គ​ភាព​ង​៧០​​ទាំង​​២នាក់​នេះ​ទៅធ្វើការ​អប់រំនៅ​ក្នុង​​​​អង្គ​ភាពង៧០​​។​