ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​​​ចុះឆែកឆេរខុនដូរ​៣កន្លែង​ បង្រ្កាប​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធអីុន​ធើណេត​ ឃាត់ខ្លួន​​ជន​ជាតិ​កូរ៉េ៥​នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បន្ទប់​ខុនដូរ​ចំនួន០​៣​ផ្សេង​គ្នា​​ដែល​ជន​សង្ស័យ​ជួល​ស្នាក់​​នៅ​ ដើម្បី​ប្រព្រឹ​ត្ត​បទល្មើស​បើកលេង​ល្បែង​​ស៊ី​សង​តាម​ប្រព័ន្ធអីុន​ធើ​ណេ​​ត​​(អនឡាញ​​) និង​​​ជម្រិត​ទារ​ប្រាក់​តាមប្រព័ន្ធ​អ៊ីន​​ធើរ​ណេត​​ ត្រូវ​បាន​កម្លាំង​នគរបាល​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ធ្វើការ​ចុះឆែកឆេរនិង​បង្រ្កាប​ ដោយ​ឃាត់​ខ្លួន​បាន​​ជន​សង្ស័យ​ជន​ជាតិ​កូរ៉េ ចំនួន​៥​នាក់ និង​ដកហូតបាន​គ្រឿង​អេឡិចត្រូនិច និង​កុំ​ព្យូទ័រជាច្រើន​គ្រឿង ។

ប្រតិបត្តិ​ការ​នេះ​ធ្វើ​ឡើង​កាល​ពីវេលា​ម៉ោង​៥​ល្ងាចថ្ងៃទី​០១ តុលា ២០១៤ ​​ដឹក​នាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​ មាស ច័ន្ទពិសិដ្ឋ និង​លោក​ ឧត្តម​សេនី​យ៍​ទោ​ អ៊ុក សីលា ប្រធាននាយក​ដ្ឋាន​សើុប​អង្កេត​និងអនុវត្តនីតិវិធី​ ចំណុះឱ្យ​អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍​ ដែល​ទី​តាំង​ខុនដូរ​នោះ​​ទី១លេខ​៦០ បន្ទប់​លេខ​៨០៥ ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់ទី២ ខណ្ឌទួល​គោក ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ជន​ជាតិកូរ៉េចំនួន​៣នាក់ ។ ទី២ ទីតាំង​ខុន​ដូរ​មរកតខ្មែរ បន្ទប់លេខ៥០១ អ​គារ​​លេខ​៣៨ ផ្លូវ​លេខ​៣១៧ ​ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់ទី២ ខណ្ឌទួល​គោក ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ជន​ជាតិកូរ៉េចំនួន​៣នាក់ និងទីតាំង​ខុនដូរ Decathle Diamond បន្ទប់លេខ​១០០៦ អគារលេខ​១៥៨ ផ្លូវ​១៣៥ ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់ទី២ ជន​សង្ស័យ​ដឹង​ខ្លួន​រត់គេចខ្លួន​អស់​។ ​ទីតាំង​​ខាងលើ​នេះ​​ជន​សង្ស័​យ​​​​​​ជួល​​​ស្នាក់នៅ ​​ដើម្បី​ប្រព្រឹ​ត្ត​បទល្មើស​បើកលេង​ល្បែង​​ស៊ី​សង​តាម​ប្រព័ន្ធអីុន​ធើណេត(អនឡាញ​​) និង​ជម្រិត​ទារ​ប្រាក់​តាមប្រព័ន្ធអីុនធើណេត​ ​ជួញ​ដូរ​គ្រឿង​​​ញៀន និង​ស្នាក់​នៅ​ឆ្លង​ដែន​ខុស​ច្បាប់ ។

ដោយ​ធ្វើការ​ស្រាវ​ជ្រាវកន្លង​មក​ កម្លាំងនគរបាល​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​​ ក៏ឈាន​ទៅ​ឆ្មក់ឆែកឆេរ​និង​បង្រ្កាបទីតាំង​​ខុន​ដូរ​ខាង​លើ​ ដោយ​ឃាត់​ខ្លួន​បាន​​ជន​សង្ស័យ​ជន​ជាតិ​កូរ៉េចំនួន​៥នាក់ បញ្ជូន​ទៅ​សាក​សួរ​នៅ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ។