ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ការិ​យាល័យ​​​​ប្រឆាំង​​គ្រឿង​ញៀន ​​ចុះបង្រ្កា​ប​ករណី​ជួញ​ដូ​រ​គ្រឿង​​ញៀន ឃាត់​ខ្លួនជន​​សង្ស័យ៦នាក់​ ដកហូត​រថយន្ត​២គ្រឿ​ង

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង៦ល្ងាច ថ្ងៃទី១ តុលា ២០១៤ កម្លាំង​ការិយាល័យ​​​ប្រឆាំង​គ្រឿង​ញៀន ​និង​កម្លាំង​បង្ការ​​បង្រ្កាប​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់ដំបង បាន​ចុះ​ប្រតិបត្តិ​ការ​បង្រ្កាប​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ចំនួន​៦​នាក់ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​ខាង​មុខ​ខ្លោង​ទ្វារ​ចូល​វត្ត​កំនប់ ស្ថិត​ក្នុង​ភូមិ​ពុក​ឆ្មារ ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ។

នៅ​ក្នុង​ប្រតិបត្តិ​ការ​ ចុះ​​បង្រ្កាប​ករណី​​ជូញ​ដូរ​គ្រឿង​ញៀន​នេះ​ផងដែរ កម្លាំង​​សមត្ថកិច្ច​បានធ្វើការ​​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់ នៅ​ក្នុង​ចំណោម​ជន​សង្ស័យ​៧​នាក់ ​ដោយ​ជន​សង្ស័យ​ម្នាក់​រត់​គេច​ខ្លួន​រួច ​។ ​ក្នុង​នោះ​ដែរ​កម្លាំង​សមត្ថកិច្ច​​រឹប​អូសបាន​រថយន្ត​របស់​ក្រុម​ជន​សង្ស័យ​ចំនួន​២​​គ្រឿង មួយគ្រឿង​ម៉ា​ក​ឡិច​ស៊ីស GS-300 ពណ៌ស និងមួយ​គ្រឿងទៀតម៉ាកកាមរី កាលីហ្វនីញ៉ា ពាក់ស្លាក​លេខ​ភ្នំ​ពេញ ​2Z-6876  ពណ៌​ប្រផេះ​​ ។ ក្រៅ​ពីនោះ​ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​គ្រឿង​ញៀន​ ប្រ​ភេទ​ម៉ា​ទឹកកក ចំនួន​ពីរកញ្ចប់ធំ ។

តាម​ប្រ​ភព​ព័ត៌មាន​ពីសមត្ថកិច្ច​ដែលចុះ​បង្រ្កាប​ករណី​ជួញ​ដូរ​គ្រឿងញៀន​ខាង​​លើ ​បាន​ឱ្យ​ដឹង​ថា មេខ្លោង​ជូញ​ដូរ​គ្រឿង​ញៀន​ដែល​ឃាត់​ខ្លួន​បាន​មាន​ឈ្មោះ ធារ៉ា រស់នៅ​ក្នុង​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ប្រ​ភព​​​ដដែល​បាន​ឱ្យ​ដឹង​ថា គ្រឿង​ញៀន​​​ទាំង​នេះ ​ត្រូវ​បាន​ក្រុម​ជន​សង្ស័យ​នាំ​យក​មក​ពីរាជ​ធានី​ភ្នំ​ពេញ ចូល​មក​កាន់​ខេត្ត​បាត់​ដំបង ។

បច្ចុប្បន្ន​ជន​សង្ស័យ​ប្រុស-ស្រី​ទាំង​៦​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​មក​កាន់​ស្នង​ការដ្ឋាន​ខេត្ត​បាត់​ដំបង ​ដើម្បី​ធ្វើ​ការ​សាក​សួរ​ និង​ក​សាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិវិធីច្បាប់ ។