ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ៦​នាក់ត្រូវ​បានសមត្ថកិច្ច​ចម្រុះ​ឃា​ត់ខ្លួននាំ​មក​សួរ ​នៅបញ្ជា​ការ​កងរាជ​អាវុធហត្ថ​ខេត្ត ​

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ សមត្ថកិច្ច​ចម្រុះ​ដឹក​​នាំដោយលោក ​សំរិទ្ធ ​សុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បាន​ធ្វើ​ការ​ឃាត់​ខ្លួន ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ ចំនួន​៦នាក់​យក​មក​សួរ​នាំ​នៅ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍​ពីប្រជា​នេសាទ​ថា មានក​រណី​សមត្ថកិច្ច​មួយ​ក្រុម​បាន​ដើរ​ប្រមូល​

ខេត្ត​សៀម​រាប ៖ សមត្ថកិច្ច​ចម្រុះ​ដឹក​​នាំដោយលោក ​សំរិទ្ធ ​សុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បាន​ធ្វើ​ការ​ឃាត់​ខ្លួន ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ ចំនួន​៦នាក់​យក​មក​សួរ​នាំ​នៅ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍​ពីប្រជា​នេសាទ​ថា មានក​រណី​សមត្ថកិច្ច​មួយ​ក្រុម​បាន​ដើរ​ប្រមូល​លុយ​យ៉ាង​សន្ធឹក​សន្ធាប់​ ជាថ្នូរ​នឹងការ​មិន​បង្ក្រាប ទើប​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​​តាមដាន និ​ងឈាន​ទៅដល់​ការ​ឃាត់​ខ្លួន​តែម្តង ។

នៅក្នុង​ប្រត្តិបត្តិ​ការ​ឃាត់ខ្លួន​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃបាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​​ប្រមាណ​ជា​១១​ថ្ងៃ​​ត្រង់ ថ្ងៃទី០១ ​ខែតុលា ​ឆ្នាំ២០១៤ ​ស្ថិតក្នុង​តំបន់​ទន្លេសាប​ នៅចំណុ​ច​ភូមិសាស្រ្តក​ងមាស​ ភូមិមាត់​ខ្លារ ឃុំ​អន្លង់​សំណរ ​ស្រុកជី​ក្រែ​ ខេត្ត​សៀមរាប​ ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ ។

លោក​ សំរិទ្ធ ​សុខុន ​ព្រះរាជ​អាជ្ញា​រង​អមសាលា​ដំបូង​ខេត្តបាន​ឲ្យដឹង​ថាបញ្ហា​នេះ​លោក​សុំមិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​នៅពេល​​នេះ ព្រោះ​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខេត្ត​កំពុង​ធ្វើការ​សួរនាំ​​ឲ្យបាន​លម្អិត​សិន ហើយ​ខាង លោក​ក៏​កំពុង​រង​ចាំរបាយការណ៍​ពីប៉េអ៊ឹម​មកវិញ  ។ ចំណែក លោក​ អ៊ុំ អមរា ​ស្នងការរង​ខេត្ត ក៏បាន​ប្រាប់​ស្រដៀ​ងគ្នាផង​ដែរ ​លោក​បញ្ជាក់​ថា នេះ​ជារឿង​ធំណាស់​ ដូច្នេះ​សមត្ថកិច្ច ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត​ដើម្បី​ស៊ើប​អង្កេ​ត​លើ​ជន​ទាំងនេះ ​ហើយ​បើចង់​បាន​ព័ត៌​មានលម្អិត​នោះសួរ​ទៅខាង​ប៉េអ៊ឹមទៅ ។

តាម​​ប្រភពពីប្រជា​នេសាទ​បានប្រាប់​អ្នកយក​ព័ត៌មាន​ថា ជនទាំង​អស់​នេះ​បាន​ដើរ​ប្រមូល​លុយ​ពីក្រុម​អ្នក​រក​​ស៊ីនេសាទ​នៅតំបន់​ទន្លេសា​បក្នុង​ភូមិសាស្រ្ត​ចំនួន៥ខេត្ត ​ដោយ​ពួកគេ​ទាមទារ​លុយ​ពីអ្នក​នេសាទ​ច្រើន​ពេក ទើប​ប្រជា​នេសាទ​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្តង ។ ប្រភព​បន្តទៀត​ថា នៅថ្ងៃ​​ទី៣០​ ខែ​កញ្ញា​កន្លង​ទៅនេះ​មាន​ករណី​ឃាត់ទូក​នេសាទ​មួយ​ ហើយ​ក្រុម​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ខាង​លើ​នេះ​ទំនង​ជាសុំ​គោលការ​ជំនា​ញ​ឲ្យ​ចាប់ ​ប៉ុន្តែត្រូវ​ចរចា​គ្នា​វិញជាថ្នូរនឹ​ងការដោះ​លែង។

ជុំវិញ​ទៅនឹង​ករណីខាង​លើនេះ​ដែរ សមត្ថកិច្ច​អាវុធហត្ថ​ខេត្តនៅ​មិនទាន់​ទំលាយ​ពីឈ្មោះ​របស់​ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​មហាផ្ទៃ​ និងសំ​ណុំរឿង​នេះបាន​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​ជំនាញ​កំពុង​សួរនាំ​ឲ្យលម្អិត ។

​ព័ត៌​មានល​ម្អិតកោះ​សន្តិភាពនិ​ងផ្សាយ​ជូនបន្ត​ទៀតនៅ​ពេល​​ក្រោយ ពេល​ដែល​សមត្ថកិច្ច​​បាន​បង្ហាញ​សំណុំ​រឿង។​