ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​​២នាក់ស្លា.ប់ដោយ​សារ​​រថយន្ត​និងរ៉ឺម៉ក​​ម៉ូតូ​​បុក​​នៅកន្លែង​​២​ផ្សេង​​គ្នា​​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្មេង​ប្រុស​២​នាក់បាន​ស្លា.ប់ជា​បន្តបន្ទាប់​ ដោយសារ​​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​​​ក្នុង​ថ្ងៃ​តែ​មួយ​ ដាច់​ដោយឡែក​ពី​គ្នា ដោយម្នាក់ត្រូវ​​​រថយន្ត​ដឹ​ក​ទឹក​សុទ្ធបុក​និង​កិន ចំណែក​ម្នាក់​ទៀត ត្រូវ​បានរ៉ឺម៉ក​​ម៉ូតូ​ដឹ​ក​ធុង​ហ្គា​ស់​បុក​និង​កិន​ដែរ​។

រាជធានី​ភ្នំពេញ ​៖ ក្មេង​ប្រុស​២​នាក់បាន​ស្លាប់ជា​បន្តបន្ទាប់​ ដោយសារ​​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​​​ក្នុង​ថ្ងៃ​តែ​មួយ​ ដាច់​ដោយឡែក​ពី​គ្នា ដោយម្នាក់ត្រូវ​​​រថយន្ត​ដឹ​ក​ទឹក​សុទ្ធបុក​និង​កិន ចំណែក​ម្នាក់​ទៀត ត្រូវ​បានរ៉ឺម៉ក​​ម៉ូតូ​ដឹ​ក​ធុង​ហ្គា​ស់​បុក​និង​កិន​ដែរ​។

ករណី​ទី​១​កើត​ឡើង កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០១ តុលា នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​កន្លែង​លក់​អុស ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុង​ភូមិ​​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ រិ​ន ណា​រ៉ុ​ង​ អាយុ​២​ឆ្នាំ មាន​ឪពុក​ឈ្មោះ រិ​ន ម៉ា​ប់ អាយុ​៤០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​​កើតហេតុ​ខាងលើ ។ ​ចំណែក​រថយន្ត​បង្កម៉ាក​គា​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-3253 ជា​រថយន្ត​ដឹក​ទឹក​សុទ្ធ ក្រុម​ហ៊ុនណា​សូ​កា ​បើកបរ​ដោយ​​​បុរស​ម្នាក់ ឈ្មោះ​កប កឹ​ប អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក​ណ្ដោ​ស ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​​កើតហេតុ រថយន្ត​បង្ក​បាន​បើកបរ​ដឹក​ទឹក​សុទ្ធទៅ​ដាក់​ឲ្យ​បុរស​ជា​ឪពុកក្មេង​ប្រុស​រង​គ្រោះ​ខាងលើនោះ ​​បន្ទាប់​ពី​ដាក់​ទឹក​សុទ្ធដប​ធំ​ចំនួន​៦​ដប​រួច រថ​យន្ត​​នោះបាន​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត ហើយ​មិន​បានដឹង​ថា​ក្មេង​ប្រុសរង​គ្រោះ​លេង​នៅ​ខាង​មុខរថយន្ត​នោះ​ទេ ។​ ពេល​នោះ​ក៏បាន​បុក​និង​កិន បណ្ដាល​​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមនៅ​នឹង​កន្លែង​តែ​ម្ដង ក្រោយ​ពេល​កើតហេតុ រថយន្ត​និង​អ្នកបើកបរ ត្រូវ​បាន​ឃាត់នាំ​យក​ទៅ​កាន់​កា​រិ​យា​ល័យ​ចរាចរ​ផ្លូវ​គោក​​រាជធានី​ភ្នំពេញ រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេលក្រោយ​ទៀត​។

ដោយឡែកករណី​​ទី​២ បាន​កើតឡើង​កាលពីវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​​០១ តុលា នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឡើងដោយរ៉ឺុំម៉ក​​ម៉ូតូ​ដឹក​​ហ្គា​ស​១​គ្រឿង បើកបរ​ដោយ​យុវជន​​ម្នាក់មិន​ស្គាល់ឈ្មោះ​ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួនប្រគល់​ឲ្យ​ប៉ូ​លិស​ចាត់ការ​តាមច្បាប់ ។ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​អ៊ុ​ក ភក្ដី អាយុ៥​ឆ្នាំ មាន​ឪពុក​​ឈ្មោះ​អ៊ុ​ក សុ​ផា​ន អាយុ​៣៦ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ​សន វ​ណ្ណី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព​