ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សាកសព​មនុស្ស​5​នាក់​ទៀត​នៅ​ជើងភ្នំ​ភ្លើង​ជប៉ុន

9 ឆ្នាំ មុន

សាកសព​មនុស្ស​៥​នាក់​ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​១ តុលា នៅ​កំពូលភ្នំ​ភ្លើង​ជប៉ុន ONTAKE ដែល​ផ្ទុះ​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​២៧ កញ្ញា កន្លង​មកនេះ ធ្វើ​ឱ្យ​ចំនួន​បណ្តោះអាសន្ន​នៃ​អ្នក​ស្លា.ប់​ឡើង​ដល់​៤៨​នាក់​ហើយ ។ សារព័ត៌មាន​ជប៉ុន​ជា​ច្រើន​គូសបញ្ជាក់​ថា សាកសព​មនុស្ស​៤៣​នាក់ ត្រូវ​បាន​រក​ឃើញ​រួច​ហើយ​រវាង​ថ្ងៃ​ទី​២៧ មក​ព្រឹក​ថ្ងៃ​ទី​១ តុលា នៅ​ចង្កេះ​ភ្នំភ្លើង​មាន​កម្ពស់​

សាកសព​មនុស្ស​៥​នាក់​ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​១ តុលា នៅ​កំពូលភ្នំ​ភ្លើង​ជប៉ុន ONTAKE ដែល​ផ្ទុះ​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​២៧ កញ្ញា កន្លង​មកនេះ ធ្វើ​ឱ្យ​ចំនួន​បណ្តោះអាសន្ន​នៃ​អ្នក​ស្លាប់​ឡើង​ដល់​៤៨​នាក់​ហើយ ។ សារព័ត៌មាន​ជប៉ុន​ជា​ច្រើន​គូសបញ្ជាក់​ថា សាកសព​មនុស្ស​៤៣​នាក់ ត្រូវ​បាន​រក​ឃើញ​រួច​ហើយ​រវាង​ថ្ងៃ​ទី​២៧ មក​ព្រឹក​ថ្ងៃ​ទី​១ តុលា នៅ​ចង្កេះ​ភ្នំភ្លើង​មាន​កម្ពស់​៣០៦៧​ម៉ែត្រ នោះ​ស្ថិត​នៅ​ចន្លោះ​ទីក្រុង​ណា​ហ្គា​ណូ និង​ទីក្រុង​ហ្ស៊ី​ហ្វី ។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ធ្វើ​ឡើង​វិញ នា​ព្រឹក​ថ្ងៃ​ទី​១​តុលា ៤​ថ្ងៃក្រោយ​ភ្នំភ្លើង​នេះ​ផ្ទុះ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​រយ​នាក់​ជាប់​នៅ​ទីនោះ ។ កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ពួក​អ្នក​ជួយ​សង្គ្រោះ​មិន​បាន​ទៅ​កាន់​ភ្នំភ្លើង​នេះ ព្រោះ​ខ្លាច​ការ​ផ្ទុះ​ជា​ថ្មី​និង​មក​មានការ​កើនឡើង​នៃ​ការ​បញ្ចេញ​ឧស្ម័ន និង​សារធាតុពុល ។ ទើប​ព្រឹក​ថ្ងៃ​ទី​១ តុលា ដែល​កងទ័ព​ជប៉ុន​អាច​ចុះ​ឧទ្ធម្ភាគចក្រ​លើ​ភ្នំ​នេះ ដែល​គ្របដណ្តប់​ដោយ​ផេះ​ពណ៌​ប្រផេះ​យ៉ាង​ក្រាស់ ហើយ​រក​ឃើញ​សាកសព​មនុស្ស​បន្តបន្ទាប់ ៕