ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឃាត់ខ្លួន​មុខសញ្ញាប្លន់​និងលួចម៉ូតូយ៉ាង​សកម្ម៤នាក់​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ មុខសញ្ញាវាយប្លន់​និងលួចម៉ូតូយ៉ាងសកម្ម​ក្នុងរាជធានីភ្នំពេញ​ចំនួន០៣នាក់ ​បានត្រូវប៉ូលិសព្រហ្មទណ្ឌ​កម្រិតធ្ងន់នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​​សហការជាមួយ​ស្ថាប័នអយ្យការ​​និងអាជ្ញាធរដែនដីបានធ្វើការ​ចុះ​ឆែកឆេរលំនៅដ្ឋាន​មួយកន្លែងនៅក្នុងភូមិផ្សារតូច​ សង្កាត់ទួលសង្កែ​ ខណ្ឌប្ញស្សីកែវ ​ដោយឃាត់ខ្លួនមុខសញ្ញា​០៤និងដកហូតឧបករណ៍​សម្រាប់ធ្វើសកម្មភាព​ជាច្រើនទៀត ។

ប្រតិបត្តិការនេះបានធ្វើឡើង​ជាបន្តបន្ទាប់តំាងពីថ្ងៃទី២៨​ កញ្ញា រហូតដល់ថ្ងៃទី៣០កញ្ញា​ ដោយឃាត់ខ្លួនមុខសញ្ញាជា​បន្តបន្ទាប់រួមមាន៖ ០១-ឈ្មោះ ឌុម ចិត្រា ​ភេទប្រុស ​អាយុ១៩ឆ្នាំ ​មានទីលំនៅផ្ទះលេខ ​៤៤៥ ផ្លូវលេខ ៩០៧​ សង្កាត់​ទួល​សង្កែ ​មានមុខរបរមិនពិតបា្រកដ ​។ ០២-ឈ្មោះ ហេង ក្រឹម​ ភេទប្រុស អាយុ​ ២២ឆ្នាំ ​ស្នាក់នៅផ្ទះគ្មានលេខ​ ក្នុងភូមិផ្សារតូច ​សង្កាត់ទួលសង្កែ ​មុខរបរមិនពិតបា្រកដ ​។ ០៣-ឈ្មោះ ទន់ ម៉េង ​ហៅប៊ី ភេទប្រុស ​អាយុ២០ឆ្នាំ​ មានទីលំនៅផ្ទះ០៧៥ ផ្លូវលេខ​ ០៥ ក្នុងភូមិផ្សារតូច​ សង្កាត់ទួលសង្កែ ​មុខរបរមិនពិតបា្រកដ និង​ ទី០៤-ឈ្មោះ មាស សុធា​ ហៅ សេះស ភេទប្រុស​ អាយុ២៨ឆ្នាំ​ ស្នាក់នៅជាមួយឈ្មោះ ទន់ ម៉េង​ មុខរបរ​មិនពិតបា្រកដ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕