ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ផឹកស៊ី​សប្បាយ​ចោរលួច​ម៉ូតូ​បាត់ ​សំណាងល្អ​សមត្ថកិច្ច​តាម​រក​ឃើញ​វិញ​ តែ​ជនល្មើស​រត់​រួច​បាត់

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​កាច់​សោលួច​យក​ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​ដែល​ទើបនឹង​ទិញ រួច​ជិះ​គេចខ្លួន​បាត់ ខណៈពេល​កំពុង​ផឹកស៊ី​សប្បាយ​ជាមួយ​មិត្តភក្ដិ​នៅ​ក្នុង​អាហារ​ដ្ធា​ន​មួយ​កន្លែង នៅ​ក្នុងភូមិ​ប៉ោយ​យង់ ឃុំ​តា​ពួ​ង ស្រុក​ថ្មគោល កាលពី​វេលា​ម៉ោង​៨​យប់ ​ថ្ងៃ​ទី​២៩​ កញ្ញា ប៉ុន្តែ​សំណាងល្អ​ត្រូវ​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការ​ដ្ឋា​ន​ខេត្ត​ស្ទាក់​យក​ម៉ូតូនោះ​បាន​មក​វិញ ខណៈ​ជន​ប្រ​ព្រឹត្ត​បាន​រត់​រួចខ្លួន​។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​និយាយ​ថា ម៉ូតូ​នោះ​ត្រូវ​ជន​ម្នាក់​ជិះ​យក​ទៅ​លក់​នៅ​ស្ដង់​ទិញ​លក់​ម៉ូតូ​ម្ដុំ​ផ្សារ​ថ្មី ក្រុង​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​៣០​ កញ្ញា​ ក្នុង​តំលៃ​៨០០​ដុល្លារ​។ ប៉ុន្តែ​ដោយ​គ្មាន​ឯកសារ​បញ្ជាក់ ​និង​លក់​ក្នុង​តំលៃ​ថោក​គួរ​ឲ្យ​សង្ស័យ ទើប​អ្នកទិញ​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ តែ​ត្រូវ​ជន​នោះ​ជិះ​ម៉ូតូ​គេច​ពេល​ឃើញ​សមត្ថកិច្ច រហូត​ជិត​ដល់​ចំការ​ដូងស្ថិតក្នុងភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ទើបត្រូវ​សមត្ថកិច្ច​ស្ទាក់​យក​​​ម៉ូតូបាន​មក​​​​វិញ រីឯ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​។

មន្ត្រី​ដដែល​ថា ក្រោយ​ពី​យក​បាន​ម៉ូតូ និង​ធ្វើការ​ស្រាវជ្រាវ​ទើប​ដឹង​ថា ម៉ូតូ​នេះ​ត្រូវ​ជន​ដៃដល់​លួច​យក​មក​ពី​ស្រុក​ថ្មគោល ដែល​មាន​ម្ចាស់​ឈ្មោះ​គង់ គឹ​ម​ស៊ី​ន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​និគម​ក្រៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល​។ ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ព​ណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​បាត់ដំបង 1S-0813​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព