ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​គោ​ពី​ស្រុក​កំពង់​ត្រឡាច​​ ទៅ​លាក់​ទុក​នៅ​ស្រុក​ទឹក​ផុស​​ នគរបាល​ចាប់​​បាន​ទាំង​អ្នក​លួច​និង​អ្នក​ទិញ​​

9 ឆ្នាំ មុន

ខេត្តកំពង់​​ឆ្នាំង ៖ ជនសង្ស័យ​២​នាក់ ម្នាក់​ជា​អ្នក​លួច និង​ម្នាក់​ទៀត​ជា​អ្នកទិញ​គោ ត្រូវ​បាន​ម្ចាស់​គោនិង​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន នៅ​វេលា​ម៉ោង ១០និង​៣០​នាទីព្រឹក ថ្ងៃ​ទី០១ តុលា នៅ​លំនៅ​ឋាន​របស់​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច ​។ ​

ខេត្តកំពង់​​ឆ្នាំង ៖ ជនសង្ស័យ​២​នាក់ ម្នាក់​ជា​អ្នក​លួច និង​ម្នាក់​ទៀត​ជា​អ្នកទិញ​គោ ត្រូវ​បាន​ម្ចាស់​គោនិង​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន នៅ​វេលា​ម៉ោង ១០និង​៣០​នាទីព្រឹក ថ្ងៃ​ទី០១ តុលា នៅ​លំនៅ​ឋាន​របស់​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច ​។ ​

លោក ហ៊ុន វាសនា អធិការ​នគរបាល​ស្រុក​​កំពង់ត្រឡាច​បាន​និយាយ​ថា ជនសង្ស័យ​ទាំង​២​នាក់ម្នាក់​មានឈ្មោះ យ៉ោ​ប លាស់ អាយុ​៣០ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ខ្នាយកកោះ ឃុំ​សែ​ប ស្រុក​កំពង់​ត្រឡាច​ ជាអ្នក​លួច​គោ និង​ម្នាក់​ទៀតឈ្មោះ យ៉ោ​ម ស្លេះ អាយុ​៣៥​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ជ្រលង​កៃស្នា ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ជា​អ្នកទិញ​គោ  ទាំង​​២​នាក់​ជន​ជាតិ​​អិុ​ស្លា​ម​ដូច​គ្នា ។ ​លោកបន្ត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់ ថ្ងៃ​ទី៣០ កញ្ញា ឈ្មោះ យ៉ោ​ប លាស់ បាន​ទៅ​លួច​គោមួយ​ក្បាល​ជា​របស់​​ឈ្មោះ លាស់ ទាំ អាយុ​៤៥​ឆ្នាំ ដែល​នៅ​ភូមិ​ខ្នាយកកោះជាមួយ​គ្នា ហើយ​បាន​យក​ទៅលក់​ឱ្យឈ្មោះ យ៉ោ​ម ស្លេះ នៅ​ភូមិ​ជ្រលង​កៃស្នា ក្នុង​តម្លៃ១​លាន​​៦៥​ម៉ឺនរៀល តែ​ឱ្យបាន​១​លាន​៤៥​ម៉ឺន​រៀល នៅ​ខ្វះ​២០​ម៉ឺន​សិន ។ នៅ​យប់​នោះ ក្រោយ​ពី​ប្រគល់លុយ ប្រគល់​គោ ទៅ​វិញ​ទៅ​មក នៅ​ចំ​ក្បាលថ្នល់​សែ​ប ឃុំ​តា​ជេស​រួច​ហើយ ឈ្មោះ យ៉ោ​ម ស្លេះ បាន​ដឹកគោ យកទៅ​ទុក​នៅ​ព្រះ​វិហារអិុ​ស្លា​ម​មួយ​កន្លែង​នោះ​ក្នុងភូមិ​ស្រែ​អ៊ុ​ក ឃុំ​តាំងក្រសាំង ស្រុក​ទឹក​ផុស ដែលជា​​ព្រះ​វិហារ​មួយ ត្រូវ​បាន​អង្គការ​សាសនា​អិុ​​​ស្លា​ម​ផ្តល់​ប្រាក់​ប្រមូល​ទិញ​គោ​សម្រាប់​កាប់​ក្នុង​ពេល​បុណ្យ​ប្រ​ពៃ​ណី​​ខ្មែរអិុស្លាម​ក្នុង​ពេល​ខាង​មុខ​នេះ ​។ ​

លោក​ឱ្យដឹងទៀត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០១ តុលា ម្ចាស់​គោដឹង​ថា​បាត់គោ ក៏​​​បាន​សហ​ការ​ជាមួយ​មន្ត្រី​នគរបាលដើរ​រកគោ ដល់​ស្រុក​ទឹកផុស ហើយ​​​បាន​ប្រទះ​ឃើញ​គោគេ​ចង​ទុក​នៅ​ជិត​វិហារអិុ​​ស្លា​ម​នោះ ក៏​ប្តឹង​ប៉ូ​លិស​ឱ្យស្រាវជ្រាវ​ចាប់ខ្លួន​បាន​អ្នកទិញ​និង​អ្នក​លួច នៅស្រុក​កំពង់ត្រឡាច​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ យ៉ោ​ម ស្លេះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញគោ​ពី​ឈ្មោះ យ៉ោ​ប លាស់ ដោយ​ណាត់ជួប​ប្រគល់​លុយ​នៅ​ក្បាលថ្នល់​សែ​ប ហើយ​ខ្លួន​បាន​ដឹក​យកទៅ​ទុក​នៅ​ស្រុក​ទឹកផុស​មែន ។ ​ចំណែក​ឈ្មោះ យ៉ោ​ម លាស់ វិញ​បាន​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បានលួចនិង​មិន​​ដឹង​អ្វី​ទាំងអស់ ៕​