ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ថៃ​អាច​កើនឡើង​តិច​ជាង​2%​ក្នុង​ឆ្នាំ​2014

9 ឆ្នាំ មុន

បាងកក ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​ព្រម​ទទួល​ថា កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ឆ្នាំ​នេះ​មិន​អាច​សម្រេច​បាន​២%​ឡើយ ដោយសារ​តែ​បញ្ហា​នយោបាយ​ដែល​កើត​មាន​ឡើង​កាលពីដើម​ឆ្នាំ​គួប​ផ្សំ​នឹង​ការ​ចុះ​ថយ​នៃ​កំណើនសេដ្ឋកិច្ច​សកល ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក​បាន​ព្យាករ​ថា កំណើន​នៅ​ឆ្នាំ​ក្រោយ​អាច​នឹង​កើនឡើង​៤,៥% ដោយសារ​រ​តែ​ការ​បន្ត​វិធានការ​ដែល​ជា​គ្រឿង​ជំរុញ​សេដ្ឋកិច្ច​

បាងកក ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​ព្រម​ទទួល​ថា កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ឆ្នាំ​នេះ​មិន​អាច​សម្រេច​បាន​២%​ឡើយ ដោយសារ​តែ​បញ្ហា​នយោបាយ​ដែល​កើត​មាន​ឡើង​កាលពីដើម​ឆ្នាំ​គួប​ផ្សំ​នឹង​ការ​ចុះ​ថយ​នៃ​កំណើនសេដ្ឋកិច្ច​សកល ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក​បាន​ព្យាករ​ថា កំណើន​នៅ​ឆ្នាំ​ក្រោយ​អាច​នឹង​កើនឡើង​៤,៥% ដោយសារ​រ​តែ​ការ​បន្ត​វិធានការ​ដែល​ជា​គ្រឿង​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្រសួង​បាន​ដាក់​ទិស​ដៅ​នៃ​កំណើនសេដ្ឋកិច្ច​៤,៥%​សម្រាប់​ឆ្នាំ​២០១៥ ខ្ពស់​ជាង​ការ​ព្យាករ​របស់​ទីភ្នាក់ងារ​មួយ​ចំនួន បើ​ទោះបីជា​ឆ្នាំ​នេះ​កំណើន​មាន​កម្រិត​ទាប​ជាង​ការ​រំពឹង​ទុក​យ៉ាងណា​ក្តី ។ ជាង​នេះ​ទៅ​ទៀត​រដ្ឋាភិបាល​អាច​នឹង​រួសរាន់​ចំណាយ​ថវិកា​របស់​ខ្លួន ហើយ​ក្រុមប្រឹក្សា​វិនិយោគ​របស់​ថៃ​ក៏​អាច​នឹង​អនុម័ត​ភ្លាម​ៗ​លើ​ការ​លើកទឹកចិត្ត​វិនិយោគិន ។
ដូចនេះ​ការ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល និង​ការ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​នឹង​អាច​ជួយ​ដល់​ការ​ផ្លាស់​ប្តូរ​កំណើនសេដ្ឋកិច្ច​ថៃ​ឆ្ពោះទៅ​មុខ​នៅ​ឆ្នាំ​ក្រោយ​ដែល​ជា​លទ្ធផល​នៅ​ក្នុង​រូបភាព​នៃ​សេដ្ឋកិច្ច​ដ៏​ភ្លឺស្វាង ៕
            ​