ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​គ្រោង​ដាក់​​ដំណើរ​ការ​សេវា​រថយន្ត​ក្រុង​ចំនួន​១០​ខ្សែ​​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៥ខាងមុខ​នេះ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​ប៉ា សុ​ជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​លើក​​ឡើង​​ថា «​នៅ​ឆ្នាំ​​​២០១៥​ឆាប់​ៗ​ខាង​មុខ​នេះ សាលារាជ​ធានី​ភ្នំពេញ​​នឹង​ដាក់​ឱ្យ​ដំណើរការ​សេវា​រថយន្តក្រុង​​ដឹក​អ្នកដំណើរ​សារ​ធា​រណៈ​​បន្ថែម​ឱ្យបាន​១០​​ខ្សែទៀត ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​​យ៉ាងតិច​១៥០​​គ្រឿង ដើម្បី​បម្រើសេវា​​ជូន​ប្រជាពល​រដ្ឋ​ក្នុង​​បំណង​កាត់​បន្ថយ​បញ្ហា​​កកស្ទះ និង​​គ្រោះថ្នាក់​ចរាចរណ៍​ និង​​កាត់​

រាជ​ធានី​ភ្នំពេញ ៖ លោក​ប៉ា សុ​ជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​លើក​​ឡើង​​ថា «​នៅ​ឆ្នាំ​​​២០១៥​ឆាប់​ៗ​ខាង​មុខ​នេះ សាលារាជ​ធានី​ភ្នំពេញ​​នឹង​ដាក់​ឱ្យ​ដំណើរការ​សេវា​រថយន្តក្រុង​​ដឹក​អ្នកដំណើរ​សារ​ធា​រណៈ​​បន្ថែម​ឱ្យបាន​១០​​ខ្សែទៀត ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​​យ៉ាងតិច​១៥០​​គ្រឿង ដើម្បី​បម្រើសេវា​​ជូន​ប្រជាពល​រដ្ឋ​ក្នុង​​បំណង​កាត់​បន្ថយ​បញ្ហា​​កកស្ទះ និង​​គ្រោះថ្នាក់​ចរាចរណ៍​ និង​​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​​កាន់តែ​ប្រសើរ​​ឡើង » ។

លោក​ប៉ា សុ​ជាតិ​វង្ស លើក​ឡើង​បែប​នេះ ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​​អនុស្សា​រណៈ​ស្តី​ពី​កិច្ច​សហ​ហ​ប្រតិបត្តិការ​​លើ​សេវា​​ដឹក​ជញ្ជូន​អ្នក​ដំណើរ​​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ រវាង​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​​រថយន្តក្រុង​​នៃ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ Yutong នៃ​ខេត្ត Henan ប្រទេស​ចិន នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​កាល​ថ្ងៃ​ទី​៣០​កញ្ញា ២០១៤ ។

លោកប៉ា សុ​ជាតិ​វង្ស​ បានឱ្យ​ដឹង​ទៀត​ថា «ទោះបី​សាលា​រាជធានី​ភ្នំពេញ មាន​គម្រោង​​បែប​នេះ តែ​សម្រាប់​មន្ត្រី​ជំនាញ​ខាង​វិស័យ​នេះ​ នៅ​មានបទពិសោធន៍​តិច​តួច​នៅឡើយ ម្យ៉ាងទៀត​សេវា​ដឹក​ជញ្ជូនរថយន្ត​ក្រុង​ក្នុង​រាជធានី​នេះ​ ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ ដូច្នេះ​ត្រូវការ​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយដៃគូ​ដែល​មានបទពិសោធន៍​ច្រើន​លើ​បញ្ហា​នេះ​ ដូច​ជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ Yutong ជាដើម » ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព