ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករជិត​១០០០នាក់​នៅស្រុកជើងព្រៃ​ ព្រមាននឹងឡើង​ទៅតវ៉ានៅ​រាជធានីភ្នំពេញ​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ កម្មករជិត១០០០នាក់​បម្រើការងារនៅ​រោងចក្រស្បែងជើងយីហោ​​ ជូរ ហួយ ដែលមានទីតំាងស្ថិត​នៅក្នុងឃុំថ្នល់ដំបង ​ស្រុកជើងព្រៃ​ បានជិះរថយន្តចំនួន០៩គ្រឿង​ឡើងទៅសុំអន្តរាគមន៍​ពីមន្ទីរការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈខេត្ត ដើម្បីឲ្យជួយរកដំណោះស្រាយ​​នូវការតវ៉ាទាមទារ​​លក្ខខណ្ឌ​ការងារចំនួន១៦​ចំណុច​ពីថៅកែរោងចក្រ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដីក្រុមកម្មករ​ឲ្យដឹងទៀតថា ​ការណ៍ដែលពួកគេ​ឡើងមកតវ៉ា​សុំអន្តរាគមន៍​ពីមន្ទីរការងារខេត្តនាព្រឹកថ្ងៃទី០១​ តុលា ​២០១៤​ ដោយសារពួកគេ​បានធ្វើការតវ៉ានៅមុខរោងចក្រ​​ជាងមួយខែ​មក​ហើយ ប៉ុន្តែពុំមាន​លទ្ឋផល ។

ក្រុមកម្មករ​បានអះអាងទៀតថា​ ប្រសិនបើនៅតែ​មិនមានដំណោះស្រាយ​ ពួកគេនឹងឡើង​ទៅតវ៉ានៅ​ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈនៅរាជធានីភ្នំពេញ​បន្តទៀត ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕