ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រង្វាន់​សរុប ATP World Tour Finals ឆ្នាំ​នេះ​កើន​ដល់​90​លាន​ដុល្លារ​អា​មេ​រិ​ក

9 ឆ្នាំ មុន

សមាគម​កីឡា​វាយ​កូន​បាល់​អាជីព​ផ្នែក​បុរស​ហៅ​កាត់ ATP Tour បានឱ្យ​ដឹង​ថា ប្រាក់​រង្វាន់​សរុប​សម្រាប់​ព្រឹត្តិការណ៍​ដំណាច់ឆ្នាំ ATP World Tour Finals នា​ឆ្នាំ​២០១៤ នេះ​នឹង​ឡើង​ដល់​៩០​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​កើន​ប្រហែលជា​៣០​ភាគរយ ។
ATP World Tour Finals គឺជា​ព្រឹត្តិការណ៍​ប្រកួត​ដំណាច់ឆ្នាំ​ដែល​មានការ​ចូលរួម​ពី​កំពូល​កីឡាករ​ល្បី​ៗ​ក្នុង​លោក​ចំនួន​៨​រូប ។

សមាគម​កីឡា​វាយ​កូន​បាល់​អាជីព​ផ្នែក​បុរស​ហៅ​កាត់ ATP Tour បានឱ្យ​ដឹង​ថា ប្រាក់​រង្វាន់​សរុប​សម្រាប់​ព្រឹត្តិការណ៍​ដំណាច់ឆ្នាំ ATP World Tour  Finals នា​ឆ្នាំ​២០១៤ នេះ​នឹង​ឡើង​ដល់​៩០​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​កើន​ប្រហែលជា​៣០​ភាគរយ ។
ATP World  Tour  Finals គឺជា​ព្រឹត្តិការណ៍​ប្រកួត​ដំណាច់ឆ្នាំ​ដែល​មានការ​ចូលរួម​ពី​កំពូល​កីឡាករ​ល្បី​ៗ​ក្នុង​លោក​ចំនួន​៨​រូប ។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីលាន​ប្រកួត 2 Arena ស្ថិត​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស តាំងពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ ។
ការ​បង្កើន​ចំនួន​ទឹកប្រាក់​៣០% នេះ​បាន​ធ្វើ​ឱ្យ​ទឹកប្រាក់​រង្វាន់​ដែល​ត្រូវ​បែងចែក​ឱ្យ​កីឡាករ​ម្នាក់​ៗ​សម្រាប់​ឆ្នាំ​២០១៤ កើនឡើង​ដល់​៦,៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

ចំណែក​ទឹកប្រាក់​រង្វាន់​សរុប​នៅ​ក្នុង​ក្របខ័ណ្ឌ Masters 1000​ធំ​ៗ​ទាំង​៩​របស់​សមាគម ATP ក៏​ត្រូវ​បាន​បង្កើន​៩% ផង​ដែរ ។ ក្របខ័ណ្ឌ Masters 1000 ធំ​ៗ​ទាំងនេះ​ត្រូវ​គេ​រៀបចំ​ធ្វើ​នៅ​ក្នុង​បណ្តា​ទីក្រុង​ធំ​ៗ​មួយ​ចំនួន​ក្នុង​ពិភពលោក​មាន​ដូច​ជា​ក្រុង​ស៊ី​ន​ស៊ី​ន​ណា​ទី ក្រុងប៉ារីស ក្រុង​រ៉ូ​ម​និង​ទីក្រុង​សៀង​ហៃ​ជាដើម ។ ដោយឡែក​ប្រាក់​លើកទឹកចិត្ត​បន្ថែម​សម្រាប់​កីឡាករ​លំដាប់​កំពូល​ៗ​ទាំង​១២​លើ​លោក ក៏​នឹង​កើន​៣៣%​ផង​ដែរ គឺ​ពី​៦​លាន​ទៅ​៨​លាន​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​តាម​គេហទំព័រ​ជា​ផ្លូវការ​របស់​ខ្លួន សមាគម​ATPTour បាន​និយាយ​ថា ការ​បង្កើន​ទឹកប្រាក់​នេះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទ្រព្យសម្បត្តិ​ទេព​កោសល្យ​បច្ចុប្បន្ន​របស់​កីឡា ។ លោក​អា​ដាំ ហេ​ល​ហ្វែ​៊​ន​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​សមាគម​នេះ​បាន​បញ្ជាក់​ថា ៖ «​យើង​មាន​ឯកសិទ្ធិ​ផ្តល់​ជា​បទ​ពិសោធន៍​នូវ​យុគសម័យ​មាស​មួយ​នៅ​ក្នុង​វិស័យ​កីឡា​វាយ​កូន​បាល់​អាជីព​ផ្នែក​បុរស ។ វា​ជា​ការ​សមរម្យ​ដែល​ថា ការ​ប្រព្រឹត្ត​និង​ភាព​ឆ្នើម​របស់​បណ្តា​កីឡាករ​ត្រូវ​បាន​ទទួលស្គាល់ និង​ផ្តល់​ជា​រង្វាន់​តាម​មធ្យោបាយ​នេះ ។ យើង​មាន​ភាព​រីករាយ​ដែល​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ធ្វើ​បែប​នេះ ហើយ​នោះ​វា​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​ពិត​ដែល​ថា ការ​ធ្វើ​ជំនួញ​តាម​រយៈ ATP World Tour មាន​សភាព​ខ្លាំងក្លា​ជាង​មុន​» ។

សូម​បញ្ជាក់​ថា គំនិត​ផ្តួ​ម​ផ្តើម​លើ​ការ​បង្កើន​ចំនួន​ប្រាក់​រង្វាន់​ព្រឹត្តិការណ៍​ខាងលើ​នេះ​មាន​ចាប់តាំងពី​ឆ្នាំ​២០១១ មក​ម្ល៉េះ ហើយ​វា​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកប្រាក់​រង្វាន់​សម្រាប់​ក្របខ័ណ្ឌ​ធំ​ៗ​ទាំង​៤​នោះ​ទេ ។ ពាន​ជើងឯក​ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​បាល់​ដំណាច់ឆ្នាំ ATP World  Tour  Finals កាលពី​ឆ្នាំ​២០១០​និង​២០១១ បាន​ទៅ​លើ​ដៃ​កីឡាករ​លំដាប់​ទី​៣ ពិភពលោក​រ៉ូ​ជើ​ហ្វេ​ដឺ​រ័​រទាំង​អស់ ខណៈ​ឆ្នាំ​២០១២ និង​២០១៣ បាន​ទៅ​លើ​កីឡាករ​ស៊ែ​ប៊ី​ណូ​វ៉ា​ក់ យ៉ូ​កូ​វិច ។ សម្រាប់​ឆ្នាំ​នេះ ការ​ប្រកួត​នឹង​ធ្វើ​ពី​ថ្ងៃ​ទី​៩ ដល់ទី​១១ ខែវិច្ឆិកា ៕