ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជ​ធានី​ឱ្យ​សមា​គម​គ្រូ​បង្រៀន​ឯក​រាជ្យ​ជួប​ជុំ​ធ្វើ​ពិធី​លើ​ទី​លាន​ប្រជា​ធិបតេយ្យ​ តែ​ហាម​ហែ​ក្បួន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ស្នើ​សុំ​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​របស់សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​មាន​លោក រ៉ុ​ង ឈុ​ន ជា​ប្រធាន នៅ​ថ្ងៃ​ទី​៥ តុលា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​កោះ​អញ្ជើញ​តំណាង​សមាគម​នោះ ដើម្បី​ប្រជុំ​ពិភាក្សា​ទាក់ទង​នឹង​គម្រោង​នៃ​ការ​ជួបជុំ​នោះ ។ កិច្ចប្រជុំ​នោះ​ធ្វើ​ឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក ម៉ៃ សុភ​ក្ត្រា តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ទៀត ។

ជា​លទ្ធផល​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​នោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ជួបជុំ​គ្រូបង្រៀន​ចំនួន​២០០​នាក់ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ដើម្បី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​ទី​៥ តុលា ២០១៤ តែ​បាន​ហាម​មិន​ឱ្យ​មានការ​ហែ​ក្បួន​នាំ​ញត្តិ​យក​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ គឺ​អនុញ្ញាត​ឲ្យ​តែ​តំណាង​មួយ​ខេត្ត​១​នាក់​សរុប​២៥​នាក់​នាំ​ញត្តិ​ទៅ​ដាក់​បាន ដោយ​អាជ្ញាធរ​សំអាង​ថា ការ​ធ្វើ​បែប​នេះ​ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍ ឬ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ ។ ម្យ៉ាងទៀត​ចំនួន​អ្នកចូលរួម​បើ​តាម​ច្បាប់​ក្រោម​២០០​នាក់ អាជ្ញាធរ​រាជធានី​-​ខេត្ត​មាន​សិទ្ធិ​សម្រេច​បើ​លើស​ពី​នេះ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​ជា​មុន​សិន ។

គួរ​រំលឹក​ថា លោក រ៉ុ​ង ឈុ​ន ប្រធានសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ២០១៤ បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដោយ​សុំ​រៀបចំ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​នា​ថ្ងៃ​ទី​៥តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មានតំណាង​សមាគម​គ្រូបង្រៀន​មក​ពី​តាម​បណ្តា​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស​សរុប​៦០០​នាក់ និង​មានការ​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ ។ លោក ម៉ៃ សុភ​ក្ត្រា តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ឲ្យ​ដឹង​ថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នឹង​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃ​ទី​៥ តុលា ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ ដោយ​មាន​អ្នកចូលរួម​៦០០​នាក់ ក្នុង​គោលបំណង លើកកម្ពស់​គុណភាព​អប់រំ​និង​ទាមទារ​ប្រាក់បៀវត្ស​ដល់​មន្ត្រីរាជការ និង​គ្រូបង្រៀន​ចំនួន​១​លាន​រៀល​ផង​ដែរ ។

បើ​តាម​ការ​អះអាង​ពី​មន្ត្រី​សាលា​រាជធានីភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជា​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​ខាងលើ​នេះ សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យចំនួន​២០០​នាក់ និង​មិន​អនុញ្ញាត​ឲ្យ​មានការ​ហែ​ក្បួន​ទេ តែ​អនុញ្ញាត​ឲ្យ​មនុស្ស​២៥​នាក់​តំណាងឲ្យ​សមាគម​គ្រូបង្រៀន​មក​ពី​រាជធានី​-​ខេត្ត​ទាំង​២៥ ជិះ​ម៉ូតូ​យក​ញត្តិ​ទាមទារ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បាន  ៕