ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ទោស​នាង​ អូ រស្មី តារា​ចម្រៀង​នៅ​ខែ​តុលា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៩ កញ្ញា បាន​សវនាការ​អសាធារណៈ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​លើ​សំណុំរឿង​នាង អូ រស្មី អតីត​តារាចម្រៀង ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​នៃ​អង្គ​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​នេះ ទៅ​ខែ​តុ​ុ​លា​វិញ និង​មិន​បាន​កំណត់​ថ្ងៃ​ច្បាស់លាស់​នោះ​ទេ ។ មុន​នេះ មានការ​កំណត់​យក​ថ្ងៃ​ទី​២១ សីហា បើក​សវនាការ​លើ​អតីត​តារាចម្រៀង​នាង អូ រស្មី ដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​អូស​ទាញ​ពេស្យាចារ​កុមារ តែ​ត្រូវ​បាន​លើក​ពេល​ដោយ​មិន​កំណត់ ហើយ​នាង​អូ រស្មី ដែល​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​មក​បន្ទប់​សវនាការ ក៏​បាន​នាំ​ត្រ​ទ្ប​ប់​ទៅ​វិញ ។

មន្ត្រី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​និយាយ​ថា មិន​មានរឿង​អ្វី​ដែល​ធ្វើ​ឱ្យ​សវនាការ​ត្រូវ​លើក​ពេល​ទេ ប៉ុន្តែ​ដោយសារ​តែ​ការ​បើក​សវនាការ​នេះ គឺ​ចុង​ម៉ោង​ទៅ​ហើយ ព្រោះ​មាន​សវនាការ​សំណុំរឿង​៣ មុន​ពេល​បើក​សវនាការ​លើ​នាង អូ រស្មី ។ លុះដល់​ម៉ោង​សម្រាក​ទៅ​ហើយ គឺ​មិន​អាច​បន្ត​សវនាការ​ថ្មី​ទៀត​បាន ក៏​ត្រូវ​ពន្យារពេល តែ​មិន​បានដឹង​ថា ថ្ងៃ​ណា​នឹង​បន្ត​សវនាការ​នេះ​ទេ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច នាង អូ រស្មី បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​នេះ ដោយ​អះអាង​ថា នោះ​ជា​គម្រោងការ​របស់​អ្នកស្រី តាំង ឆៃ​មុ​នី្ន ដែល​គាត់​មាន​បញ្ហា​រឿង​ផ្សេង​ជាមួយ​នាង ទើប​រៀបចំ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​នាង ។

ទោះបីជា​បែប​ណា តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ខៀវ ផល្លា ព្រះរាជអាជ្ញា​រង នៅ​ព្រឹក​ថ្ងៃ​ទី​២០ មក​រា បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​តារាចម្រៀង​កូន​១ នាង អូ រស្មី អាយុ​៣៦​ឆ្នាំ ជា​ផ្លូវការ​ដែល​មាន​ចំនួន​២​បទល្មើស​គឺ​៖

១-​បទល្មើស​ជួញដូរ​មនុស្ស​ដោយ​មាន​គោលដៅ តាម​មាត្រា​១០ ។  ២-​បទល្មើស​សញ្ចារ​កម្ម​ដែល​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២៨ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​ឃុំខ្លួន​នាង អូ រស្មី នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​តាំងពី​ពេល​នោះ​មក ៕