ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​​ដឹកជញ្ជូនឈើ​គ្រញូង​​​ពី​ប្រទេស​ផ្សេង​​​​​យក​​ម​ក​ស្តុុប​​ទុក​​​ក្នុង​​ខេត្ត​បន្ទា​យ​មាន​ជ័យ​​ត្រូវ​​សមត្ថកិច្ចចុុះ​បង្ក្រា​ប

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ ឈើគ្រញូង​​ត្រូវ​បាន​ឈ្មួញ​​ដឹកជញ្ជូន​ពីប្រទេស​​ជិត​ខាង​​ហើយ​យក​មក​ស្តុុប​ទុក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ទី​៣​នោះ​ ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាបបាន​ឈើគ្រញូង​ចំនួន៥១០​គីឡូក្រាម​​នៅ​វេលា​ម៉ោង​៦ល្ងាច ​ថ្ងៃទី​៣០​ កញ្ញា​ ២០១៤​ ស្ថិត​នៅ​ភូមិ​សូភី សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិ​រីសោភ័ណ ។

លោក​ ជា លផ្លី ​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយ​មានជ័យ​បាន​ប្រាប់​ថា ​ក្រោយ​ពេល​ដែល​ទទួល​ព័ត៌​មាន​ដឹង​ថា​ឈ្មួញ​បាន​នាំឈើ​គ្រញូ​ងពី​ប្រទេស​ជិត​ខាង​មក​លាក់​ទុក​បម្រុង​នាំចេញ​ទៅ​ប្រទេស​ទី៣ ។ មន្ត្រីខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​សហ​ការ​ជា​មួយ​កម្លាំង​នគបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត ​និង​ក្រ​សួង​បាន​កំណត់​មុខ​សញ្ញា ​និង​បាន​ចុះ​ធ្វើ​ការ​ឆែក​ឆេរ​រក​ឃើញ​ឈើ​គ្រញូង​​​ដុំតូច​ជាច្រើន​ដុំ​ដែល​ស្មើនឹង​៥១០​គីឡូ​ក្រាម​ នៅផ្ទះ​ឈ្មោះ​ ឡុន​ ភេទ​ប្រុស ​អាយុ​ជាង៦​០ឆ្នាំ ។ លោក​បាន​បន្តថា​ បើ​យោង​តាម​ចម្លើយ​ម្ចាស់​ផ្ទះ​ឈ្មោះ​ ឡុន​ បាន​ឆ្លើយ​បដិ​សេធ​​ថា ឈើ​គ្រញូង​នេះ​ មិន​មែន​ជា​របស់​គាត់​ទេ គឺ​មាន​​គេជួល​ដាក់​ទុក​នាំចេញ​ទៅ​លក់បន្ត​។ ទោះ​​ជា​យ៉ាង​ណា​ក៏ដោយ ​មន្ត្រីជំនាញ​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​រកម្ចាស់​ឈើ​ ដើម្បី​មាន​វិធាន​ការតាម​ច្បាប់ ។

គួររំ​លឹក​ថា ​ក្រោយ​ពេល​ដែល​ឈើ​គ្រ​ញូង​ចាប់​ផ្តើម​មាន​​ហាង​ឆេង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​ គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ក្លាយ​ជាខេត្ត​ដែល​ឈ្មួញ​នាំចូល​ឈើ​គ្រញូង​ពី​ប្រទេស​ថៃចូល​មកកម្ពុជា​ និង​ជា​កន្លែង​ដែល​ស្តុប​នាំ​ចេញទៅ​ប្រទេស​ទី៣ ។ ដែល​ឆ្លងកា​ត់រាល់​យប់​ត្រូវបា​នបង់​លុយ​ឱ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ ទើបនាំ​ចូល​ និង​ឆ្លង​​កាត់​យ៉ា​ង​​គ​គ្រឹកគ​គ្រេងបែប​នេះ។