ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​​កងរាជ​​អាវុធ​ហត្ថ​ឃាត់​ខ្លួន​ពីបទ​ចែក​​ចាយ​គ្រឿង​​ញៀន

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​បាន​ឃាត់​ខ្លួន​ស្ត្រី​ជា​ជន​សង្ស័យ​ម្នាក់​ដោយ​ចោទ​​ប្រ​កាន់​​ពីបទ​ចែក​ចាយ​គ្រឿង​ញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ច្បាប់​នាព្រឹក​ថ្ងៃទី​៣០​ កញ្ញា ២០១៤ ។

លោក​អនុ​សេនីយ៍​ឯក​ ជា ដា​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​បានប្រាប់​​ឱ្យ​ដឹង​ថា​​ស្ត្រី​ជន​សង្ស័យ​ដែល​ត្រូវចាប់​ខ្លួន​មាន​ឈ្មោះ ​ពេជ្យ អាជី​ អាយុ២៨​ឆ្នាំ ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ ។

លោក​បាន​បន្ត​ថា​ស្ត្រី​ជន​ជាប់​ចោទរូប​នេះជា​មុខ​សញ្ញា​ចាស់​ហើយ​នៅ​ពេល​ធ្វើ​សកម្មភាព​ចែក​ចាយ​គ្រឿង​ញៀន​កម្លាំងសមត្ថកិច្ច​​បាន​ឃាត់​ខ្លួន​ព្រម​ទាំង​វត្ថុ​តាង​មាន​គ្រឿង​ញៀន​មេតំ​ហ្វេតា​មីន​ប្រ​ភេទ​ខេទឹកក​ទម្ងន់​០,៧៦​ក្រាម​និង​គ្រឿង​ញៀន​កេតា​មីន​ទម្ងន់​១,៩៨​ក្រាម​កាល​ពីថ្ងៃ​ទី២៨​ កញ្ញា​ ២០១៤​ វេលា​ម៉ោង​៤និង​៣០នា​ទី​នៅ​ចំណុច​តាម​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន១​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក​អនុសេ​នីយ៍ឯក​ ជា ដា​ បាន​បន្តទៀតថា​យោង​តាម​ចំលើយ​ស្ត្រី​ជាប់​ចោទ​បាន​សារភាព​ថា​គនេះ​ជាលើក​ទី១​ហើយ​ដែល​នាង​ស៊ីឈ្នួល​កាន់​យកកំ​រ៉ៃត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថចាប់​ខ្លួន​ព្រម​ទាំងវត្ថុតាង​គ្រឿង​ញៀន។