ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹង​ជោកជាំបើកម៉ូតូ​លឿន​ជ្រុល​ទៅបុក​រះម៉ូតូ​ចតចោល​ពីរគ្រឿង​របួសធ្ងន់-ស្រាល​៤​នាក់​

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោគ​ជាំ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿនយ៉ាង​​លឿន​ហើយ​បាន​ជ្រុល​ចង្កូត​ទៅបុក​រៈម៉ូតូ​ពីរ​គ្រឿង​ ឈប់​ចត​នៅ​ក្បែរ​រង្វង់មូល​តោពីរ​យ៉ាង​កំរោល​បណ្តាល​ឱ្យ​របួស​ធ្ងន់​ស្រាល​៤​នាក់ ដោយ​ក្នុង​នោះ​បុរស​បើក​ម៉ូតូ​បង្កគឺសន្លប់នៅ​នឹង​កន្លែង ហើយ​ក្មេង​ស្រី​ដែល​អង្គុយ​លើ​ម៉ូតូ​ដែល​ចត​ចោត​​

ខេត្តព្រះសីហនុ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោគ​ជាំ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿនយ៉ាង​​លឿន​ហើយ​បាន​ជ្រុល​ចង្កូត​ទៅបុក​រះម៉ូតូ​ពីរ​គ្រឿង​ ឈប់​ចត​នៅ​ក្បែរ​រង្វង់មូល​តោពីរ​យ៉ាង​កំរោល​បណ្តាល​ឱ្យ​របួស​ធ្ងន់​ស្រាល​៤​នាក់ ដោយ​ក្នុង​នោះ​បុរស​បើក​ម៉ូតូ​បង្កគឺសន្លប់នៅ​នឹង​កន្លែង ហើយ​ក្មេង​ស្រី​ដែល​អង្គុយ​លើ​ម៉ូតូ​ដែល​ចត​ចោត​​នោះ​បាក់ដៃ បាក់​ក្តោង​ច្រមុះ​រង​របួស​ធ្ងន់​ ចំណែកបុរស​-​ នារីពីរ​នាក់ទៀត​ដែល​ឈរក្បែរម៉ូតូ​ដែល​ចត​ចោល​ដែរ​នោះ​រង​របួសស្រាល ។

ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៩ និង ៤០ នាទីយប់​ថ្ងៃទី ៣០ កញ្ញា ២០១៤ នៅ​ចំណុច​រង្វង់​មូល​​តោពីរ​ ស្ថិត​នៅក្នុង​ក្រុម​៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ក្រោយពេល​កើត​ហេតុជនរង​គ្រោះ​ត្រូវ​បាន​គេបញ្ជូនទៅ​សង្រ្គោះ​នៅមន្ទីរពេទ្យ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​