ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឺុម៉ក​ម៉ូតូ​ដឹក​កម្មករ​ និង​សម្ភារជួសជុល​ស្ពាន​​បើក​ជ្រុល​ចង្កូត​ធ្លាក់ក្នុង​ប្រឡាយទឹក​​ប៉ុន្តែ​គ្មាន​អ្នក​រង​របួស​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​កម្មករ​ និង​សម្ភារ​ជួល​ជុលស្ពាន​បាន​បើក​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រ​ឡាយ​ ប៉ុន្តែមិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់រង​របួស​ធ្ងន់នោះ​ទេ​គ្រាន់តែរង​ការ​ខូច​ខាត​រឺុ​ម៉ក​ម៉ូតូ​តិច​តួច​ប៉ុណ្ណោះ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៨​និង​៣០​នាទីយប់ ថ្ងៃទី​៣០ កញ្ញា​២០១៤

រាជធានី​ភ្នំ​ពេញ ៖ រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​កម្មករ​ និង​សម្ភារ​ជួល​ជុលស្ពាន​បាន​បើក​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រ​ឡាយ​ ប៉ុន្តែមិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់រង​របួស​ធ្ងន់នោះ​ទេ​គ្រាន់តែរង​ការ​ខូច​ខាត​រឺុ​ម៉ក​ម៉ូតូ​តិច​តួច​ប៉ុណ្ណោះ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៨​និង​៣០​នាទីយប់ ថ្ងៃទី​៣០ កញ្ញា​២០១៤ នៅ​ក្នុង​ប្រឡាយ​ទឹក​ជាប់​របង​វិទ្យាល័យ​ជម្ពូវ័ន​ តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៤ ស្ថិត​ក្នុង​សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ​។បុរស​បើក​រឺុម៉ក​តូ​ឈ្មោះ ហេង សំបូរ អាយុ​៣២ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេឃើញ​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​ អត់​មាន​ស្លាកលេខ​ បើក​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ដោយ​បុរស​៣​នាក់ទៀត ហើយ​ក៏មាន​ដឹក​សម្ភារសំរាប់ជួស​ជុល​ស្ពាន​យ៉ាង​ច្រើន ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិលេខ​៤ ក្នុង​ទិសដៅ​ពីលិច ទៅកើត ខណៈមក​ដល់​ចំណុច​កើតហេតុ​ដោយ​សារ​ផ្លូវ​ងងឹត​ផងនោះ រឺុម៉ក​ម៉ូតូ​ក៏បាន​បើក​ជ្រុល​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រ​ឡាយ​ ប៉ុន្តែមិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់រង​របួស​ធ្ងន់នោះ​ទេ​គ្រាន់តែរង ​ការ​ខូច​ខាត​រឺុ​ម៉ក​ម៉ូតូ​តិច​តួច​ប៉ុណ្ណោះ ។​

ក្រោយពេល​កើតហេតុ​អ្នក​ជិះក្នុង​រឺុម៉ក​ម៉ូតូ​ទាំង​នោះ​នាំគ្នា​ចុះ​ស្រង់​សម្ភារ​ដែល​លិច​ទៅក្នុង​ទឹក​ដោយ​ពុំមាន​រំខាន​ដល់​សមត្ថ​កិច្ច​នោះទេ ។