ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ឆក់​ខ្សែ.ក ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍ទំនប់ទឹក​ឃាត់ខ្លួន​បា​ន​ក្រោយពេល​​ធ្វើសកម្ម​ភាព​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ស្រ្តី​ម្នាក់​​​កំពុង​​តែជិះ​ម៉ូតូ​ឌុប​​ត្រូវ​ជនសង្ស័យ​ពីរនាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​​​​ម៉ាក​វ៉េវ ពណ៌ខ្មៅ​អត់​ស្លាក​​លេខ​ មក​ក្បែរ​ ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​យក​ខ្សែ.ក​​ ប្លាទីន​​​បណ្តាល​ឱ្យស្រ្តីរូបនោះ​ធ្លាក់​ពីលើ​ម៉ូតូ​​​រង​របួស​ធ្ងន់​ ប៉ុន្តែ​ក្រុម​ជន​សង្ស័យ​ឆក់​ខ្សែ.ក យក​ទៅមិន​បាន​សម្រេច​ទេ​ដោយ​សារ​ខ្សែ.ក ដាច់ធ្លាក់​ទៅ​លើ​ថ្នល់

រាជធានី​ភ្នំ​ពេញ ៖ ស្រ្តី​ម្នាក់​​​កំពុង​​តែជិះ​ម៉ូតូ​ឌុប​​ត្រូវ​ជនសង្ស័យ​ពីរនាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​​​​ម៉ាក​វ៉េវ ពណ៌ខ្មៅ​អត់​ស្លាក​​លេខ​ មក​ក្បែរ​ ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​យក​ខ្សែ.ក​​ ប្លាទីន​​​បណ្តាល​ឱ្យស្រ្តីរូបនោះ​ធ្លាក់​ពីលើ​ម៉ូតូ​​​រង​របួស​ធ្ងន់​ ប៉ុន្តែ​ក្រុម​ជន​សង្ស័យ​ឆក់​ខ្សែ.ក យក​ទៅមិន​បាន​សម្រេច​ទេ​ដោយ​សារ​ខ្សែ.ក ដាច់ធ្លាក់​ទៅ​លើ​ថ្នល់ ហើយ​​ក្រុមជន​សង្ស័យ​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ទៅ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៦ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី ៣០​ កញ្ញា ២០១៤ នៅ​ចំណុច​ផ្លូវ​២០៥ កែង​និង​ផ្លូវ ៤៣០ ស្ថិត​ក្នុង​សង្កាត់​ទំប់ទឹក ខណ្ឌ​ចំការមន ។

​បន្ទាប់ពីរ​មាន​ហេតុការណ៍នេះ​កើត​ឡើង​សមត្ថ​កិច្ច​ន​គរ​បាល​​ប៉ុស្តិ៍​ទំនប់ទឹក បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ភ្លាមៗ​រហូត​កំណត់មុខសញ្ញា​បាន​និង​ឈាន​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​បាន​ជា​បន្ត​បន្ទាប់ ដោយ​ជន​សង្ស័យ​ទី១. ឈ្មោះ ស៊ូ ឡាយ ភេទ​ប្រុស អាយុ​២៦ឆ្នាំ សមត្ថ​កិច្ច​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១១ ថ្ងៃ​ទី​៣០ កញ្ញា ២០១៤​ ចំណែក​ជន​សង្ស័យ​ទី២. ឈ្មោះ ម៉ែន សារិទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី ៣០ កញ្ញា ២០១៤ ។ ជន​សង្ស័យ​ទាំង​ពីរ​នាក់​ស្នាក់នៅ​បន្ទប់ជួល​ជិតគ្នា ក្នុង​សង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ បញ្ជូន​ខ្លួន​ទៅ​កាន់អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​សាក​សួរនិង ក​សាង​សំណុំរឿង​ចាត់ការ​តាម​និតិវិធី​ច្បាប់ ។