ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចបូម​ប្រេងម៉ា​ស៊ូត៥លីត្រ​លក់ត្រូ​វសមត្ថកិច្ច​ចាប់បញ្ជូន​ទៅតុលាការ

9 ឆ្នាំ មុន

ខេត្ត​ត្បូង​ឃ្មុំ ​៖ ​អ្នកបើក​បរ​រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៍​ក្រុម​ហ៊ុនBHL​ ម្នាក់​ឈ្មោះ ​ហោ ​គន់ ​ភេទ​ប្រុស​ អាយុ៣៥​ឆ្នាំ នៅ​ភូមិ​​ម្កាក់ ឃុំកណ្តោ​លជ្រុំ ​ស្រុក​ពញា​ក្រែ​ក ខេត្ត​ត្បូង​ឃ្មុំ ​​ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កា​ន់​សលា​ដំបូង​ខេត្ត​ នារ​សៀ​លថ្ងៃទី​៣០ ​កញ្ញា ​២០១៤ ​ដោយ​ចោទ​ប្រកា​ន់ពី​ប​ទលួ​ចបូម​ប្រេង​ម៉ាស៊ូត​ចំណុះ​៥​លីត្រ ស្មើ​នឹង​១៥.​០០០ ​រៀល​តែប៉ុណ្ណោះ ​។

ខេត្ត​ត្បូង​ឃ្មុំ ​៖ ​អ្នកបើក​បរ​រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៍​ក្រុម​ហ៊ុនBHL​ ម្នាក់​ឈ្មោះ ​ហោ ​គន់ ​ភេទ​ប្រុស​ អាយុ៣៥​ឆ្នាំ នៅ​ភូមិ​​ម្កាក់ ឃុំកណ្តោ​លជ្រុំ ​ស្រុក​ពញា​ក្រែ​ក ខេត្ត​ត្បូង​ឃ្មុំ ​​ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កា​ន់​សលា​ដំបូង​ខេត្ត​ នារ​សៀ​លថ្ងៃទី​៣០ ​កញ្ញា ​២០១៤ ​ដោយ​ចោទ​ប្រកា​ន់ពី​ប​ទលួ​ចបូម​ប្រេង​ម៉ាស៊ូត​ចំណុះ​៥​លីត្រ ស្មើ​នឹង​១៥.​០០០ ​រៀល​តែប៉ុណ្ណោះ ​។

លោក​អនុសេ​នីយ៍​ឯក​ឡុង ​ សារិន​ អធិ​​ការរងនគរ​បាល​ស្រុក​ត្បូង​ឃ្មុំ ​ទទួល​ផែន​យុត្តិធម៌​បាន​ឲ្យដឹង​ថា​ ​​ក្នុង​ប្រ​តិ​បត្តិការ​ស្រា​វជ្រា​វស៊ើប​អង្កេត​របស់​កម្លាំង​សមត្ថកិច្ច​ កាល​ពីវេលា​ម៉ោង​២និង១៥​នាទីរ​សៀល​ថ្ងៃ​ទី២៨ ​កញ្ញា កន្លង​ទៅ ​។ ជន​សង្ស័យជា​អ្នកបើក​បររថយន្ត​ឈ្មោះ ​គន់ ​​ បានបើករថយ​ន្តក្រឡុក​ស៊ីម៉ងត៍​​១គ្រឿង​ឆ្ពោះ​ទៅ​កាន់​ការដ្ឋាន​សំណង់​​មួយក​ន្លែង ស្ថិត​នៅភូមិ​ត្រពាំង​ផ្លុង ​ឃុំត្រពាំង​ផ្លុង​ ស្រុក​ពញា​ក្រែក ​ខេត្តត្បូងឃ្មុំ ហើយ​បាន​ធ្វើសកម្មភាព​លួចបូម​​យកប្រេងឥន្ធនៈ ​ពីក្នុងធុង​ប្រេងរថយ​ន្តអស់​៥​លីត្រសម្រាប់​យកទៅ​ទុក​លក់ ។

លោក​អនុសេ​នីយ៏ឯក ​ឡុង ​សារិន ​​អធិការរងនគរ​បាល​ស្រុក​ត្បូង​ឃ្មុំ ​បាន​ប្រាប់​បន្តថា​ ក្នុង​ពេល​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​បូមយក​ប្រេង​នោះ​ត្រូវបាន​លោក ​ថា ​ស៊ីណេត ​អាយុ​៣៧ឆ្នាំ រ​ស់នៅ​ភូមិព្រះ​ផ្តៅ​ ឃុំត្រ​ពាំ​ងផ្លុង សុ្រក​​ពញាក្រែក ​ជាមេការ​ផែស្ងួត​ មាន​ទីតាំង​នៅច្រក​ត្រពាំង​ផ្លុង​ ជាប់​ព្រំដែន​វៀត​ណាម​ឃើញ​ក៏​ បាន​រាយ​ការ​ណ៍​តាម​ទូរស័ព្ទ​ដល់​​ក្រុមហ៊ុន BHL​ ដែល​មាន​ទីតាំង​នៅភូមិ​ទួល​វិហារ ​ ឃុំជីរោទ៍​ទី២​ស្រុកត្បូង​ឃ្មុំ ​។ បន្ទាប់​មក​លោក ​មល ​ឌីណា ​ តំណាង​ឲ្យក្រុម​ហ៊ុនបាន​ដាក់ពាក្យ​​បណ្តឹង នៅ​អធិការ​​ដ្ឋានន​គរបាល​​ស្រុកត្បូង​ឃ្មុំ ជួយ​អន្តរាគម​ន៍​តាម​ចាប់​​អ្នក​បើកបរ​រថយន្ត​ខាងលើ​ នាល្ងាច​​ថ្ងៃដដែល​(២៨កញ្ញា ) ​​លោកវរសេនី​យ៍​ត្រី​ សួស ស៊ាងលី​ អធិការ​នគរ​បាល​ស្រុក​ត្បូងឃ្មុំ ​​បានចាត់ឲ្យប៉ុស្តិ៍​រដ្ឋ​បា​លឃុំជីរោទ៍​ទី២ ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ដល់​កន្លែងធ្វើការ​នៅភូមិទួល​វិហារ ដ​កហូតបាន​ប្រេង​ម៉ាស៊ូត​ចំណុះ៥លីត្រ ដាក់​នៅក្នុងប៊ី​​ដុងប្រេងឆារ​ ។

ជន​សង្ស័យ​ឈ្មោះ ​ហោ គន់ ​ឆ្លើយថា​ កន្លងមករូប​​​គេធ្លាប់បានលួច​បូមប្រេ​ងម៉ា​ស៊្សុត​ពីក្នុងធុងរ​ថយន្ត​របស់​ខ្លួន​​ម្តងបាន៥លីត្រ ​នៅពេល​ដែល​សន្សំបាន​១០លីត្រ ​ យកទៅ​លក់​ម្តងបា​នលុយ​ចំនួន៣​ម៉ឺនរៀ​ល ហើយ​លើក​ចុង​ក្រោយថ្ងៃទី២៨​ កញ្ញា ២​០១៤  ពេល​​ដែលលួចបូម​បាន​៥លីត្រ ​ សម្រាប់​យកទុក​លក់​ស្រប​ពេល​មក​ដល់​កន្លែង​​ក្រុម​ហ៊ុន​វិញ ​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ​។

ព័ត៌លម្អិតនឹង​មាន​ផ្សាយជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​