ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយចិត្ត​ឃោ​រឃៅ​នាំកូន​ស្រីអាយុ១​០ឆ្នាំ ឲ្យសា​ហាយរំ​លោភ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ​​ស្រ្តីជា​ម្តាយ​ចិត្ត​ទុរយ​សរួម​និង​សាហាយ​ប្រុស​ម្នាក់​ ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នារសៀ​លថ្ងៃទី ​៣០ ​កញ្ញា ​២០១៤ ​ ដោយ​ជាប់​ចោទ​​នាំកូ​នស្រី​បង្កើត​ទើប​តែអា​យុ​១០ឆ្នាំ ​ឲ្យ​ទៅ​សា​ហាយ​រំលោ​ភសេព​សន្ថវៈ ​ដើម្បី​បំពេញ​ចំណង់​កាមត​ណ្ណា ។

លោកឧត្តម​សេនីយ៍​ត្រី ​បែន រ័ត្ន ​ស្នងការ​នគរបាល​ខេត្ត ​មាន​ប្រសាសន៍​ឲ្យដឹង​ថា ​ជនសង្ស័យ​ទាំង២​នាក់​នោះ​ មាន​ ១.​ឈ្មោះ ​នៅ សារ៉ាន់​ ភេទ​ស្រី ​អាយុ​៣៤​ឆ្នាំ ​ស្នាក់​នៅ

ខេត្ត​កំពង់​ចាម​ ៖ ​​ស្រ្តីជា​ម្តាយ​ចិត្ត​ទុរយ​សរួម​និង​សាហាយ​ប្រុស​ម្នាក់​ ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នារសៀ​លថ្ងៃទី ​៣០ ​កញ្ញា ​២០១៤ ​ ដោយ​ជាប់​ចោទ​​នាំកូ​នស្រី​បង្កើត​ទើប​តែអា​យុ​១០ឆ្នាំ ​ឲ្យ​ទៅ​សា​ហាយ​រំលោ​ភសេព​សន្ថវៈ ​ដើម្បី​បំពេញ​ចំណង់​កាមត​ណ្ណា ។

លោកឧត្តម​សេនីយ៍​ត្រី ​បែន រ័ត្ន ​ស្នងការ​នគរបាល​ខេត្ត ​មាន​ប្រសាសន៍​ឲ្យដឹង​ថា ​ជនសង្ស័យ​ទាំង២​នាក់​នោះ​ មាន​ ១.​ឈ្មោះ ​នៅ សារ៉ាន់​ ភេទ​ស្រី ​អាយុ​៣៤​ឆ្នាំ ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិបឹង​កុកទី២​ សង្កាត់​បឹងកុក ក្រុង​កំពង់​ចាម​ ២.​សាហាយ​ឈ្មោះ ​សុខ ​​មិន ​ភេទ​ប្រុស ​អាយុ​៣៤ឆ្នាំ ​ជនជាតិ​វៀត​ណាម​ នៅ​ភូមិចុង​ថ្នល់ទី​១ សង្កាត់​បឹ​ងកុក​ ក្រុង​កំពង់​ចាម​ ។

លោក​ឧត្តមសេនីយ៍​ត្រី​ បែន រ័ត្ន ​ស្នងការ​នគរបាល​ខេត្ត​មានប្រសាស​ន៍​បន្តថា ​ស្រ្តី​សង្ស័យ​ឈ្មោះ​សា រ៉ាន់ បាន​នាំកូន​ស្រី​បង្កើត​អាយុ​១០​ឆ្នាំ ​ទៅដើរ​លេង​រហូត​ដល់​វេលា​ម៉ោង២​​និង៣០​នាទីរ​សៀល​ ថ្ងៃទី​២៨​ កញ្ញា ទើប​នាំមក​​ដាក់នៅមុខ​ផ្ទះវិញ​ ឃើញ​ចៅ​​ស្រី​​ដើរសភាព​សុខប្លែក​ពីធម្មតា​គ្រា​នោះ ជីដូន​បាន​សួរ​នាំ​ត្រូវ​​បាន​ចៅ​​ស្រី​បា្រប់​ថា​ ម្តាយ​របស់​នាង​យកទៅ​ដល់​ផ្ទះជួល​មួយ​នៅ​ភូមិ​បឹង​កុក​ទី២ ឲ្យ​មនុស្ស៣​នាក់​ចាប់រំលោ​ភ ។ ហើយ​រហូត​ដល់វេលា​ម៉ោង៦ល្ងាច​ ថ្ងៃទី២៨ ​កញ្ញា ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ​សង្កាត់​បឹងកុក ​បាន​ទទួល​ពាក្យ​បណ្តឹង​ពីស្រ្តី​ចំណាស់​ម្នាក់​ឈ្មោះ​ លុយ ​​ស៊ាងហាក់ ​អាយុ៥១​ឆ្នាំ ​នៅភូមិ​ចុង​ថ្នល់ទី​១ ​សង្កាត់​បឹង​កុក បាន​ប្តឹង​ពី​អតីតកូន​ប្រសា​រស្រី​ ឈ្មោះ សា រ៉ាន់ ​ថា បាន​ល្បួង​ចៅស្រី​ របស់​គាត់​ឈ្មោះ​ «គ.គ.ន »​ អាយុ​១០​ឆ្នាំ ទៅ​ឲ្យ​គេ​ចាប់រំ​លោភ ។

ក្រោយ​ពីមាន​ហេតុកា​រណ៍​នេះ​ កម្លាំង​ប៉ុស្តិ៍រដ្ឋ​បាល​សង្កាត់​បឹង​កុក សហ​ការជា​មួយ​នឹង​នគរ​បាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កំពង់​ចាម ​ចុះ​ទៅនាំ​ខ្លួនជន​សង្ស័យ​ទាំង២​នាក់​ខាង​លើ​ មកកាន់​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កំពង់​ចាម​តែម្តង ​។ លោក​ឧត្តមសេ​នីយ៍​ត្រី ​បែន រ័ត្ន​ ស្នង​ការនគរ​បាល​ខេត្ត​បញ្ជាក់​ថា ស្ត្រី​ជាម្តាយ​ចិត្ត​អប្រិយ​នេះ ​កន្លង​មក ​ធ្លាប់​សមត្ថកិច្ច​ចាប់​បញ្ជូន​ដាក់​ពន្ធនាគា​រខេត្តរួម​ជាមួយ​និ​ងប្តឹ​ដើម ​ហើយ​ស្រ្តីឈ្មោះ​សារ៉ាន់ ​បាន​ចេញ​មុន ​ចំណែក​ប្តីមិន​ទាន់ចេញ​នូវឡើយ​ បន្ទាប់មក​ស្រ្តីរូប​នេះ​ លួច​​មា​ន​​សាហាយ​​ជាមួយ​នឹង​បុរស​ជន​ជាតិ​វៀត​ណាម ​។ ហើយ​ចុ​ងក្រោយ​នេះ​ បានរៀប​ចំគម្រោង​នាំកូន​ស្រី​ជា​អនីតិជន​ទៅឲ្យ​សាហា​យរំលោភ​ទៅវិញ ​។ ​ជន​សង្ស័យ​ទាំង​២នា​ក់ ត្រូវ​បាន​បញ្ជូន​ទៅសាលា​ដំបូង​ខេត្ត​ នារសៀល​ថ្ងៃទី ​៣០ កញ្ញា ​ដើម្បីចា​ត់ការ​តាម​នីតិ​​វិធី​ច្បាប់​។​