ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់​​ឆ្នាំង​​សុំ​ស្នាក់នៅ​ក្នុង​វត្ត ក្អួត​ឈាម​​ស្លា.ប់នៅ​ក្នុង​អង្រឹង​​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ បុរស​អ្នក​លក់​​ឆ្នាំង​ ខ្ទះម្នាក់ បាន​ក្អួត​ឈាម​​ដេកស្លា.ប់​​ក្នុង​អង្រឹង​​ នៅ​ពេល​មកសុំ​ស្នាក់​​នៅ​ក្នុង​វត្ត​​ត្រពាំង​ឈូក​​ ស្ថិត​ក្នុង​ភូមិ​​ព្រែក​​ ឃុំ​ព្រែក​គយ ស្រុក​ស្អាង​ កាល​ពី​យប់​ថ្ងៃទី​២៩ កញ្ញា​​ បន្ទាប់​ពី​បុរស​នេះ​បាន​ដួលរមៀលធ្លាក់ពីលើ​កាំ​ជណ្តើរ​​​ សាលា​​ឆាន់ លុះ​នៅ​ព្រឹក​ថ្ងៃទី៣០ កញ្ញា​​ ទើប​ក្មួយ​របស់​​​ជន​រង​គ្រោះ​​​ ដែល​មកសុំ​ស្នាក់​នៅ​ជាមួយ​គ្នា​​បាន​​ដឹង​ ក៏​មានការ​ភ្ញាក់​ផ្អើល​​ឆោ​ឡោ​ឡើង​ រាយការណ៍​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ស្រុក​ស្អាង​ ។

ខេត្ត​កណ្តាល ៖ បុរស​អ្នក​លក់​​ឆ្នាំង​ ខ្ទះម្នាក់ បាន​ក្អួត​ឈាម​​ដេកស្លាប់​​ក្នុង​អង្រឹង​​ នៅ​ពេល​មកសុំ​ស្នាក់​​នៅ​ក្នុង​វត្ត​​ត្រពាំង​ឈូក​​ ស្ថិត​ក្នុង​ភូមិ​​ព្រែក​​ ឃុំ​ព្រែក​គយ ស្រុក​ស្អាង​ កាល​ពី​យប់​ថ្ងៃទី​២៩ កញ្ញា​​ បន្ទាប់​ពី​បុរស​នេះ​បាន​ដួលរមៀលធ្លាក់ពីលើ​កាំ​ជណ្តើរ​​​ សាលា​​ឆាន់ លុះ​នៅ​ព្រឹក​ថ្ងៃទី៣០ កញ្ញា​​ ទើប​ក្មួយ​របស់​​​ជន​រង​គ្រោះ​​​ ដែល​មកសុំ​ស្នាក់​នៅ​ជាមួយ​គ្នា​​បាន​​ដឹង​ ក៏​មានការ​ភ្ញាក់​ផ្អើល​​ឆោ​ឡោ​ឡើង​ រាយការណ៍​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ស្រុក​ស្អាង​ ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​ដែល​ចុះ​ទៅ​ពិនិត្យ​ និង​សាកសួរ​នៅ​កន្លែង​កើត​ហេតុ​ប្រាប់​ឱ្យដឹង​ថា ជន​រងគ្រោះ​ដែល​ដេក​​ក្អួត​ឈាម​ស្លាប់​នៅ​ក្នុង​អង្រឹង​មាន​ឈ្មោះ​ កែវ ឌយ ភេទប្រុស​ អាយុ​៤១​ឆ្នាំ មុខ​​របរ​អ្នក​លក់​​ឆ្នាំង​​ខ្ទះ​ មាន​លំនៅ​ភូមិ​កោះ​ត្រាយ ឃុំ​កំពង់​ស្វាយទង​ត្បូង​​ ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ។

នគរបាល​បាន​ដកស្រង់​​សម្តី​សាក្សី​​ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​បង្កើត​ជន​រងគ្រោះ​​ឈ្មោះ ប៊ុន លាង ឱ្យដឹង​ថា នៅ​ល្ងាចថ្ងៃទី​២៩ កញ្ញា​​ ជន​រងគ្រោះ​​​និង​ក្មួយ​​ជា​អ្នក​ជិះ​កង់​​លក់​​​ឆ្នាំង​ ខ្ទះ​ បាន​​មក​សុំ​​ព្រះសង្ឃ​​វត្ត​ត្រពាំង​ឈូក​​ស្នាក់​នៅ​មួយ​យប់​​ ដល់​ម៉ោង​៧និង​៣០នាទី​យប់​​ អ្នក​ទាំង​២​បាន​ទិញ​ស្រា​ថ្នាំ​មួយ​លីត្រ​ផឹក​​ពេល​បាយ​​ ។

ប្រភពបន្តថា ក្រោយ​ពី​ផឹកស្រា​ហើយ​ក៏​បាន​ចង​អង្រឹង​ម្នាក់​មួយ​ដេក​នៅ​លើសាលា​ឆាន់​ លុះ​ដល់​​ម៉ោង​៩និង​៣០នាទី​យប់​ថ្ងៃដដែល​​ ជន​រងគ្រោះ​បាន​ងើប​ពី​អង្រឹង​ដើរ​ ក៏​​បណ្តាល​ឱ្យ​ដួល​រមៀល​តាម​កាំ​ជណ្តើរ​​ថ្ម​ ធ្លាក់មក​ដល់ដី​ បណ្តាល​ឱ្យមានស្នាម​រលាត់​​ និង​ហើម​ជា​ច្រើន​កន្លែង​​ ។ ពេល​នោះ​ក្មួយ​ឈ្មោះ ប៊ុន លាង​ ក៏បាន​ទៅ​លើក​​ជន​រងគ្រេោះ​​មក​ដេក​ក្នុង​អង្រឹង​វិញ​ លុះ​ដល់​ម៉ោង​៥ព្រឹក​​ថ្ងៃទី​៣០ កញ្ញា​ ក្មួយ​ជនរងគ្រោះ​​ងើប​ពី​ដេក​ក៏បាន​ឃើញ​​មាន​ឈាម​ហូរ​​ប្រឡាក់​អង្រឹង​ជន​រងគ្រោះ​​ ក៏​ទៅ​ហៅ​ តែ​ជន​រងគ្រោះ​​ស្លាប់​បាត់​ទៅ​ហើយ ៕