ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដ៏​អស្ចារ្យ​អាច​ត្រដាងស្លាប​ហោះ​លើ​អាកាស​បាន

9 ឆ្នាំ មុន

Aeromobil ជា​ប្រភេទ​រថយន្ត​ជំនាន់​ថ្មី​ដ៏​ពិសេស​អាច​ត្រដាងស្លាប​ហោះហើរ​លើ​អាកាស បាន ។ Aeromobil បំពាក់​ម៉ាស៊ីន​ប្រភេទ Rotax 912 ។ ចំពោះ​ស្លាប​អាច​បត់​ចូល​ស្រប​តួ​រថយន្ត និង​អាច​លា​ចេញ​ក្រៅ​បាន ដោយ​រចនា​ឡើង​ដើម្បី​រក្សា​ទីតាំង និង​ជំហរ​ខ្លួន​ឱ្យ​បាន​ល្អ ។ ល្បឿន​ខ្ពស់​បំផុត​របស់ Aeromobil គឺ​៧០០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ពេល​ហោះហើរ​លើ អាកាស ។ ចំណែក​បើកបរ​លើ

Aeromobil ជា​ប្រភេទ​រថយន្ត​ជំនាន់​ថ្មី​ដ៏​ពិសេស​អាច​ត្រដាងស្លាប​ហោះហើរ​លើ​អាកាស បាន ។ Aeromobil បំពាក់​ម៉ាស៊ីន​ប្រភេទ Rotax 912 ។ ចំពោះ​ស្លាប​អាច​បត់​ចូល​ស្រប​តួ​រថយន្ត និង​អាច​លា​ចេញ​ក្រៅ​បាន ដោយ​រចនា​ឡើង​ដើម្បី​រក្សា​ទីតាំង និង​ជំហរ​ខ្លួន​ឱ្យ​បាន​ល្អ ។ ល្បឿន​ខ្ពស់​បំផុត​របស់ Aeromobil គឺ​៧០០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ពេល​ហោះហើរ​លើ  អាកាស ។ ចំណែក​បើកបរ​លើ​ដី​ធម្មតា​វិញ ក្នុង​ល្បឿន​៨៧៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ស៊ីសាំង ៨​លី​ត្រ​ក្នុង​១០០​គីឡូម៉ែត្រ ។

Aeromobil មាន​ប្រវែង​បណ្តោយ​៦​ម៉ែត្រ  មី​ល្លី​ម៉ែត្រ ទទឹង​៨,២​មី​ល្លី​ម៉ែត្រ និង​ទម្ងន់​៤៥០​គីឡូក្រាម ។ តួ​រថយន្ត​ទាំងមូល​រចនា​ឡើង​ដោយ​ស្រោប​លោហធាតុ​កា​បោ​ន និង​ដែកថែប ។ រថយន្ត​ពិសេស​នេះ​មាន​កៅអីអង្គុយ​ចំនួន​ពីរ ។ លោក Stefan Klein  ស្ថាបនិក​ក្រុមហ៊ុន​Klein Aeromobil ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ប្រទេស​ស្លូ​វ៉ា​គី និង​ជា​អ្នកមាន​គំនិត​ផលិត​រថយន្ត​ដ៏​អស្ចារ្យ​អាច​ហោះ​បាន​នោះ​និយាយ​ថា «​ខ្ញុំ​បាន​ចំណាយពេល​ជាង ២០ ឆ្នាំ​ក្នុង​ការ​នឹក​ស្រមៃ​បង្កើត​រថយន្ត​អាច​ហោះហើរ​លើ​អាកាស​បាន ។ ឥឡូវនេះ​ខ្ញុំ​បាន​សម្រេច​បំណង​ដ៏​ធំ​មួយ​នេះ​ហើយ​» ។

រថយន្ត Aeromobil សាកល្បង​ហោះហើរ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៣ ។ ក្រុមហ៊ុន Klein Aeromobil បាន​បង្កើត រថយន្ត Aeromobil ជា​៤​ស៊េរី ខុស​ៗ​គ្នា គឺ Aeromobil 1.0, Aeromobil 2.0, Aeromobil 2.5, និង​ស៊េរី Aeromobil 3.0 ត្រៀម​ផលិត​ក្នុង​ពេល​ខាង​មុខ ។ ក្រុមហ៊ុន Klein Aeromobil មិន​បាន​អះអាង​បញ្ជាក់​ពី​តម្លៃ​ទេ តែ Aeromobil នឹង​ចេញ​ស្ទាបស្ទង់​ទីផ្សារ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ៕