ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​ស្នើ​បញ្ឈប់​បាតុកម្ម​ជា​បន្ទាន់

9 ឆ្នាំ មុន

ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា អំពាវនាវ​ដល់​ចលនា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ក្រុម OCCUPY CENTRAL បញ្ឈប់​ជា​បន្ទាន់​នូវ​បាតុកម្ម​ដែល​ធ្វើ​ឱ្យ​ស្ទះ​នា​ភាគ​កណ្តាល​ទីក្រុង​នេះ​ចាប់តាំងពី​៣​ថ្ងៃ​មក​ហើយ ។ លោក LEUNG CHUN YING ថ្លែង​ថា ពួក​អ្នក​រៀបចំ​បាតុកម្ម​និយាយ​ជា​ច្រើន​លើក​ថា ប្រសិនបើ​ចលនា​របស់​ពួក​គេ​ក្លាយទៅជា​ពុំ​អាច​ត្រួតត្រា​បាន នោះ​ពួក​គេ​នឹង​អំពាវនាវ​

ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា អំពាវនាវ​ដល់​ចលនា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ក្រុម OCCUPY CENTRAL បញ្ឈប់​ជា​បន្ទាន់​នូវ​បាតុកម្ម​ដែល​ធ្វើ​ឱ្យ​ស្ទះ​នា​ភាគ​កណ្តាល​ទីក្រុង​នេះ​ចាប់តាំងពី​៣​ថ្ងៃ​មក​ហើយ ។ លោក LEUNG CHUN YING ថ្លែង​ថា ពួក​អ្នក​រៀបចំ​បាតុកម្ម​និយាយ​ជា​ច្រើន​លើក​ថា ប្រសិនបើ​ចលនា​របស់​ពួក​គេ​ក្លាយទៅជា​ពុំ​អាច​ត្រួតត្រា​បាន នោះ​ពួក​គេ​នឹង​អំពាវនាវ​ឱ្យ​បញ្ចប់ ។

ពេល​នេះ​ខ្ញុំ​ស្នើ​ដល់​ពួក​គេ​ឱ្យ​គោរព​ការ​សន្យា ហើយ​បញ្ឈប់​ជា​បន្ទាន់​នូវ​យុទ្ធនាការ​របស់​ពួក​គេ ។ លោក​ធ្វើ​សេចក្តីថ្លែង ការណ៍​បែប​នេះ​ជា​លើក​ដំបូង ក្រោយ​ការ​ប៉ះទង្គិច​គ្នា​កាលពី​យប់​ថ្ងៃ​ទី​២៨ កញ្ញា រវាង​ពួក​បាតុករ និង​ប៉ូលិស​ដែល​បុ​៉​ន​ប៉ង​បំបែកពួក​បាតុករ ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ។លោក CHAN KIN MAN សហ​ស្ថាបនិក​របស់​ចលនា OCCUPY CENTRAL បាន​ឆ្លើយ​តប​វិញ​ថា ប្រសិនបើ​លោក LEUNG CHUN YING ប្រកាស​ពី​ការ​លាលែង​ចេញពី​តំណែង​នោះ​បាតុកម្ម​នឹង​បញ្ឈប់​យ៉ាង​ហោច​ណាស់ ក៏​បណ្តោះអាសន្ន​ដែរ ។ កាលពី​យប់​ថ្ងៃ​ទី​២៩ កញ្ញា មនុស្ស​ជា​ច្រើន​ពាន់​នាក់​ក្នុង​នោះ​ភាគច្រើន​ជា​និស្សិត និង​សិស្ស​វិទ្យាល័យ​បាន​ប្រមូលផ្តុំ​គ្នា​ឯ ADMIRALTY មិន​ឆ្ងាយ​បុ​៉​ន្មា​ន​ពី​វិមាន​រដ្ឋាភិបាល ។

សារព័ត៌មាន​ផ្លូវការ​ចិន​មួយ​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា បាន​ចេញ​បទ​អត្ថាធិប្បាយ​មួយ​ថា បាតុកម្ម​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​ប្រព្រឹត្ត ទៅ​នៅ​ក្រុង​ហុងកុង តាម​ពិតជា​សកម្មភាព​របស់​ពួក​ជ្រុលនិយម​ខាង​នយោបាយ ។ បទ​អត្ថាធិប្បាយ​ដែល​មានការ​អនុញ្ញាត​នេះ​ធ្វើ​ឡើង ខណៈ​អាជ្ញាធរ​ធ្វើការ​ត្រួតពិនិត្យ​លើ​បណ្តា​បណ្តាញ​សង្គម រាល់​ព័ត៌មាន​ទាក់ទង​នឹង​បាតុកម្ម​នៅ​ក្រុង​ហុងកុង ពិសេស​ការ​បញ្ជូន​រូបភាព​ឱ្យ​គ្នា​ក្នុង​បណ្តាញ INSTRAGRAM ។ កាសែត​ចិន GLOBAL TIMES ក្នុង​បទ​អត្ថាធិប្បាយ​របស់​ខ្លួន​សរសេរ​ថា ពួក​សកម្មជន​រ៉ា​ឌី​កាល់​នឹង​ត្រូវ​ទទួល​បរាជ័យ​ក្នុង​សកម្មភាព​របស់​ពួក​គេ ដោយ​អះអាង​ថា បាតុកម្ម​នោះ​បំផ្លាញ​មុខមាត់​របស់​ក្រុង​ហុងកុង ។ បណ្តា​ក្រុមប្រឆាំង​ដឹង​ច្បាស់​ថា គេ​មិន​អាច​ផ្លាស់​ប្តូរ​ការ​សម្រេចចិត្ត​លើ​បែបបទ​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ជ្រើសរើស​អភិបាលក្រុង​នេះ​ឡើយ ៕