ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សិក្ខាសាលា​២​ថ្ងៃ​ស្តី​ពី​តួនាទី​ព្រះពុទ្ធ​សាសនា​ពាក់ព័ន្ធ​នឹង​អំពើ​ហឹ​ង្សា​លើ​កុមារ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​ស្តី​ពី​តួនាទី​ព្រះពុទ្ធ​សាសនា​ពាក់​ព័ន្ធ​នឹង​អំពើ​ហឹ​ង្សា​លើ​កុមារ នៅ​សណ្ឋាគារ​អ៊ឹម​ផើ​រៀល៍ រាជធានី​ភ្នំពេញ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​យូ​នី​សេ​ហ្វ និង​មាន​មន្ត្រី​សង្ឃ​ជា​ច្រើន​អង្គនិមន្ត​ចូលរួម កាលពី​ថ្ងៃ​ទី​៣០ ​កញ្ញា ​​២០១៤​។

ក្នុង​ឱកាស​នោះ​លោក មិន ឃិ​ន បាន​លើក​ឡើង​ថា មេដឹកនាំ​ព្រះពុទ្ធ​សាសនា​ត្រូវ​ជួយ​ជម្រុញ​ការ​ផ្សព្វផ្សាយ​ព្រះធម៌​វិន័យ​ព្រះពុទ្ធ​សាសនា​ស្តី​ពី​ការ​គាំពារ​កុមារ​ និង​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង ​និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​តាម​រយៈ​ការ​បញ្ជ្រាប​ធម៌​ព្រះសម្មាសម្ពុទ្ធ​ដល់​សហ​គម​ន៍​។

លោក មិន ឃិ​ន មាន​ប្រសាសន៍​បន្ត​ទៀត​ថា ក្រសួង​ធម្មការ​ និង​សាសនា​ជា​ស្ថាប័នរដ្ឋ​ទទួលខុសត្រូវ​លើ​ជំនឿ​សាសនា​របស់​ប្រជាពលរដ្ឋ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល និង​មាន​ទស្សនៈ​ទូលំទូលាយ​ប្រកបដោយ​គតិបណ្ឌិត​ក្នុង​ការ​ដឹកនាំ​ជាតិ​បាន​និង​កំពុងធ្វើការ​អភិវឌ្ឍ​ជាតិ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​លើកកម្ពស់​សីលធម៌​របស់​ប្រជាពលរដ្ឋ​កម្ពុជា​សំដៅ​កាត់​បន្ថយ​ និង​ឈាន​ទៅ​រក​ការ​លុប​បំបាត់​អំពើ​ហិ​ង្សា​លើ​កុមារ​ ជា​ពិសេស​តាម​រយៈ​ការ​អប់រំ​របស់​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​ក្នុង​គោលបំណង​អប់រំ​ទូន្មានមហាជន​ទូទៅ​ឲ្យ​ជៀស​ផុត​ពី​គ្រឿងញាន ជំងឺអេដស៍ និង​ការ​ប្រើប្រាស់​អំពើ​ហឹ​ង្សា​ជាដើម​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព