ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ប៉ាន់ឡជាង​២០០នាក់​​ធ្វើ​កូដកម្ម​ទាម​ទារ​លក្ខខណ្ឌ​​៩ចំណុច​

9 ឆ្នាំ មុន

ខេត្តស្វាយ​រៀង ៖ កម្មករ​ កម្ម​ការិ​នី​រោងចក្រ​ប៉ាន់​ឡជាង​២០០​នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ​ដើម្បី​ទាមទា​រលក្ខ​ខណ្ឌការងារ​​​ចំនួន​០៩​ចំណុច​ ដែល​ក្រុម​កម្មករ​កម្ម​កា​រិនី​​ចោទប្រកាន់​​ថា ភាគី​ក្រុមហ៊ុន​រំលោ.ភ​លើ​កិច្ចសន្យា​។ ការ​ធ្វើ​កូដកម្ម​នេះ​កើតឡើង​កាលពីវេលាម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​៣០ ​កញ្ញា នៅ​មុខ​រោងចក្រ​ប៉ាន់​ឡ​​ផលិត​សម្លៀក​បំពាក់ ​ស្ថិត​នៅ​ភូមិ​ស្រម៉​ ឃុំ​ខ្សែ​ត្រ​ ស្រុក​កំពង់​រោ​ទិ៍​ ។

ខេត្តស្វាយ​រៀង ៖ កម្មករ​ កម្ម​ការិ​នី​រោងចក្រ​ប៉ាន់​ឡជាង​២០០​នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ​ដើម្បី​ទាមទា​រលក្ខ​ខណ្ឌការងារ​​​ចំនួន​០៩​ចំណុច​ ដែល​ក្រុម​កម្មករ​កម្ម​កា​រិនី​​ចោទប្រកាន់​​ថា ភាគី​ក្រុមហ៊ុន​រំលោភ​លើ​កិច្ចសន្យា​។ ការ​ធ្វើ​កូដកម្ម​នេះ​កើតឡើង​កាលពីវេលាម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​៣០ ​កញ្ញា នៅ​មុខ​រោងចក្រ​ប៉ាន់​ឡ​​ផលិត​សម្លៀក​បំពាក់ ​ស្ថិត​នៅ​ភូមិ​ស្រម៉​ ឃុំ​ខ្សែ​ត្រ​ ស្រុក​កំពង់​រោ​ទិ៍​ ។

បើ​តាម​តំណាង​កម្មករ​​ឲ្យ​ដឹង​ថា​ មូលហេតុ​នាំ​ឲ្យ​កម្មករ​ ក​ម្មការិ​​​នី​ធ្វើ​កូដកម្ម​នេះ​ដោយ​សារ​​ថៅកែ​ក្រុមហ៊ុន​រំលោភ​លើ​កិច្ចសន្យា​និង​ខ្វះ​ការ​ទទួលខុសត្រូវ​ ហើយ​​ទាមទា​រលក្ខ​ខណ្ឌ​០៩​ចំណុច​ ១-សូម​​​ឱ្យ​ក្រុមហ៊ុន​ដំឡើង​​ប្រាក់​បន្ថែម​តម្លៃ​ឡូ​​ក្នុង​មួយ​ឡូ​០៧​កាក់​ ២-​សុំ​ប្រាក់​បន្ថែម​ម៉ោង​០៩​ដុល្លា ៣-សុំបើក​ប្រាក់ខែ​ឲ្យ​ទៀងទាត់​រាល់​ខែ ៤-ផ្តល់​ទឹក​សុទ្ធ​ឲ្យ​កម្មករនិយោជិត​ហូប​ពេលធ្វើការ ៥-​មាន​​​គ្រូ​ពេទ្យ​ប្រចាំ​រោងចក្រ ៦-ធ្វើ​រោង​កន្លែង​ហូប​បាយ ៧-កន្លែង​ផ្ញើ​ម៉ូតូ កង់ ៨-ក្រុមហ៊ុន​ត្រូវ​ផ្គត់ផ្គង់​ក្រណាត់​និង​សម្ភារ​ផលិត​សម្លៀក​បំពាក់​ឲ្យ​គ្រប់គ្រាន់​សម្រាប់​​កម្ម​ការិ​នី​ដេរ​រាល់​ខែ និង​៩-បើ​ករណី​ក្រុមហ៊ុន​គ្មាន​ក្រណាត់​ឲ្យ​កម្ម​ការ​នី​ធ្វើការ ក្រុមហ៊ុន​ត្រូវ​គិត​ប្រាក់ខែ​ឲ្យ​កម្ម​ការិនី ប្តូរ​ការ​ដេ​រយក​ប៊ុ​ង​ ៕

ព័ត៌មាន​លម្អិតនឹងមាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព