ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយ​ចូល​ដល់​ច្រក​ទ្វារ​ទីក្រុង​ស៊ី​រី​មួយ​ក្បែរ​ព្រំដែន​តួ​ក​គី​ប្រទេស​នេះ​បញ្ជូន​រថក្រោះ​មក

9 ឆ្នាំ មុន

ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ទោះ​រង​ការ​វាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​វាយ​រុលចូល​មក​ដល់​កៀក​ទីក្រុង​អុ​ី​ន​អាល់​អា​រ៉ាប់ ជាទី​ក្រុង​ឃើ​ត​ស៊ី​រី​ទី​៣ នៅ​តាម​ព្រំដែន​ជាមួយ​តួ​ក​គី ពេល​ដែល​ក្រុង​អង់កា​រ៉ា​ពិនិត្យ​ពី​ការ​ចូលរួម​ខាង​យោធា​របស់​ខ្លួន​ក្នុង​ក្រុមចម្រុះ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នេះ ។

ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ទោះ​រង​ការ​វាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​វាយ​រុលចូល​មក​ដល់​កៀក​ទីក្រុង​អុ​ី​ន​អាល់​អា​រ៉ាប់ ជាទី​ក្រុង​ឃើ​ត​ស៊ី​រី​ទី​៣ នៅ​តាម​ព្រំដែន​ជាមួយ​តួ​ក​គី ពេល​ដែល​ក្រុង​អង់កា​រ៉ា​ពិនិត្យ​ពី​ការ​ចូលរួម​ខាង​យោធា​របស់​ខ្លួន​ក្នុង​ក្រុមចម្រុះ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នេះ ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា ពួក​យុទ្ធ​ជន​ក្រុម​ជ្រុលនិយម កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ស្ថិត​នៅ​ចម្ងាយ​ត្រឹម​៥​គីឡូម៉ែត្រ​បុ​៉​ណ្ណោះ​ពី​ទីក្រុង​យុទ្ធសាស្ត្រ​នេះ ដែល​ភាសា​ឃើ​ត​ហៅ​ទីក្រុង​កូ​បា​នេ ។ ជា​លើក​ដំបូង គ្រាប់​រុ​៉​ក្កែ​ត​ទាំងឡាយ​បាន​ធ្លាក់​នៅ​កណ្តាល​ទីក្រុង​នោះ ។

អង្គការ OSDH បន្ត​ថា គ្រាប់​រុ​៉​ក្កែ​ត​ប្រមាណ​ជា​១៥​គ្រាប់​ត្រូវ​ពួក​ជី​ហា​ដ​បាញ់​ដាក់​កណ្តាល​ក្រុង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ ខណៈ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ពី​មុន​មក​ពុំ​ធ្លាប់​រុល​មក​កៀក​ក្រុង​ខ្លាំង​បែប​នេះ​ឡើយ​តាំងពី​ចាប់ផ្តើម​ការ​វាយលុក​កាលពី​២​ស​ប្តា​ហ៍​មក ។ ប្រសិនបើ​ពួក​ជី​ហា​ដ​វាយ​យក​បាន​ទីក្រុង​នេះ នោះ​ពួក​គេ​អាច​ត្រួតត្រា​ដែនដី​យ៉ាង​វែង​តាម​បណ្តោយ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី នា​ភាគ​ខាងជើង​ស៊ី​រី ។

ការ​វាយលុក​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​លើ​ទីក្រុង​កូ​បា​នេ នាំ​ឱ្យ​មានការ​រត់​ភៀសខ្លួន​របស់​ប្រជាជន​យ៉ាងច្រើន​ដល់​យ៉ាងតិច​១៦០.០០០​នាក់​ចូល​ប្រទេស​តួ​ក​គី ។ពួក​ជីវពល​ឃើ​តតួ​ក​គី​នៃ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK ពេល​នេះ​បាន​ងាក​លើកគ្នា​មក​ជួយ​ជា​កម្លាំង​ដល់​ពួក​យុទ្ធ​ជន​ឃើ​ត​ស៊ី​រី ដែល​កំពុង​ជាប់​ការ​ឡោម​ព័ទ្ធ​ក្នុង​ទីក្រុង​នេះ ។

ការ​គាបសង្កត់​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​មិន​អាច​ឱ្យ​តួ​ក​គី​ឱបដៃ​នៅ​ស្ងៀម​ឡើយ ខណៈ​គ្រាប់​ផ្លោង​យ៉ាងតិច​៣​គ្រាប់​ធ្លាក់​លើ​ដែនដី​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​២៨ កញ្ញា​មក ។ កងទ័ព​តួ​ក​គី​បាន​ដាក់​ពង្រាយ​រថក្រោះ​៣៥​គ្រឿង​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា នៅ​តាម​ព្រំដែន​ជាមួយ​ស៊ី​រី ក្រោយ​គ្រាប់​ផ្លោង​៣​គ្រាប់​ធ្លាក់​ក្នុង​ដែនដី​ខ្លួន​បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ត្រូវ​របួស ។ កងទ័ព​តួ​ក​គី​បាន​ពង្រឹង​វិធានការ​សន្តិសុខ​នៅ​តាម​ព្រំដែន​ជាប់​ទីក្រុង​កូ​បា​នេ ។

រដ្ឋាភិបាល​តួ​ក​គី​ត្រូវ​ដាក់​នា​ថ្ងៃ​ទី​៣០ កញ្ញា នូវ​គម្រោង​ច្បាប់​មួយ​អនុញ្ញាត​ឱ្យ​កងទ័ព​របស់​ខ្លួន​អាច​ធ្វើ​អន្តរាគមន៍​នៅ​អុ​ី​រ៉ា​ក់ និង​នៅ​ស៊ី​រី​។ ប្រសិនបើ​សភា​អនុម័ត​នា​ថ្ងៃ​ទី​២ តុលា នោះ​តួ​ក​គី​នឹង​ហក់​ចូលរួម​ក្នុង​ក្រុមចម្រុះ​អន្តរជាតិ នាំមុខ​ដោយ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ការ​រារែក​ពី​ដំបូង​មក ។

ក្រុង​អង់កា​រ៉ា​បាន​លើក​ហេតុផល​ពី​ការ​បដិសេធ​របស់​ខ្លួន​មិន​ហក់​ចូល​ធ្វើ​អន្តរាគមន៍​ខាង​យោធា​ពី​ភាព​ចាំបាច់​ការពារ​ជនជាតិ​ខ្លួន​៤០​នាក់ ដែល​ជាប់​ចំណាប់ខ្មាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​ខែមិថុនា​មក ក្រោយ​ក្រុម​នេះ​ដណ្តើម​ត្រួតត្រា​ស្ថាន​កុងស៊ុល​តួ​ក​គី​នៅ​ក្រុង​មូ​៉​ស​ស៊ុ​លម​ក ។

ក្រោយ​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ទាំងនេះ​កាលពី​ថ្ងៃ​ទី​២០ កញ្ញា និង​ការ​ធ្វើ​ដំណើរ​នា​ពេល​ថ្មី​ៗ​នេះ​របស់​ប្រធានាធិបតី​តួ​ក​គី លោក​វី​សេ​ប តៃ​យី​ប​អ័​រ​ដូ​ហ្កា​ន ទៅ​កាន់​សហរដ្ឋអាមេរិក តួ​ក​គី​ហាក់​ប្រែប្រួល​ឥរិយាបថ ដោយ​លោក​អ័​រ​ដូ​ហ្កា​ន អះអាង​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា​ថា យើង​ពុំ​អាច​ស្ថិត​នៅ​ក្រៅ​ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​ជី​ហា​ដ​ឡើយ ៕